រុស្ស៊ីចោទក្រុមចម្រុះដឹកនាំដោយអាមេរិកពីបទធ្វើឱ្យរំខានដល់ប្រតិបត្តិការប្រឆាំង IS របស់ខ្លួននៅស៊ីរី




មូស្គូ: ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃអង្គារនេះបានចោទក្រុមចម្រុះដឹកនាំដោយអាមេរិកពីបទចូលជ្រៀតជ្រែកជាមួយកងកម្លាំងអាកាសរុស្ស៊ីដើម្បីការពារពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ដែលដកថយ។

ពួកសកម្មប្រយុទ្ធត្រូវបានបង្ខំឱ្យដកថយចេញពីទីក្រុងអាប៊ូកាម៉ាល់នៅក្នុងខេត្ត Deir al-Zour របស់ប្រទេសស៊ីរីជាទីតាំងមួយនៃទីតាំង IS ដែលនៅសល់ចុងក្រោយក្នុងប្រទេសស៊ីរីដោយកងទ័ពរដ្ឋាភិបាលដែលរុលទៅមុខ។
    ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងការរំលោភលើកិច្ចព្រមព្រៀងដែលបានសម្រេចមួយកាលពីមុននោះយន្តហោះវាយប្រហាររបស់ក្រុមចម្រុះបានចូលទៅក្នុងដែនអាកាសនៅពីលើទីក្រុងអាប៊ូកាម៉ាល់ដើម្បីធ្វើឱ្យរំខានដល់ការងារកងកម្លាំងអាកាសរុស្ស៊ី។
    សេចក្តីថ្លែងការណ៍បាននិយាយថាសកម្មភាពបែបនេះរបស់ក្រុមចម្រុះបង្ហាញឱ្យឃើញថាការរុលទៅមុខយ៉ាងលឿនរបស់កងទ័ពស៊ីរីនៅក្នុងទីក្រុងអាប៊ូកាម៉ាល់បានធ្វើឱ្យរំខានដល់ផែនការអាមេរិកដើម្បីបង្កើតអាជ្ញាធរស្និទ្ធអាមេរិកមួយហួសពីការត្រួតត្រារបស់រដ្ឋាភិបាលស៊ីរី និងដើម្បីគ្រប់គ្រងទឹកដីនៅលើត្រើយខាងកើតទន្លេ Euphrates។

ក្រសួងក៏បាននិយាយផងដែរថាក្រុមចម្រុះអាមេរិកបានបដិសេធយ៉ាងដាច់ខាតមិនវាយប្រហារពួកភេរវជនដែលដកថយទេ ទោះបីជាមានសំណើដដែលៗធ្វើឡើងដោយយោធារុស្ស៊ីដើម្បីធ្វើសកម្មភាពរួមគ្នាក៏ដោយ។

យោធាអាមេរិកបាននិយាយថាពួកសកម្មប្រយុទ្ធកំពុងចុះចាញ់ដោយស្ម័គ្រចិត្តដូច្នេះវាស្ថិតនៅក្រោមខនានានៃអនុសញ្ញាក្រុងហ្សឺណែវស្តីពីការប្រព្រឹត្តចំពោះពួកអ្នកទោសសង្រ្គាម។

ក្រសួងបាននិយាយថាប៉ុន្តែពួកគេមិនបានផ្តល់ឱ្យនូវចម្លើយណាមួយចំពោះសំណួរដែលថាហេតុអ្វីបានជាពួកសកម្មប្រយុទ្ធ IS ប្រដាប់អាវុធយ៉ាងច្រើនកំពុងប្រមូលផ្តុំគ្នាឡើងវិញនៅក្នុងតំបន់ស្ថិតនៅក្រោមការត្រួតត្រារបស់ក្រុមចម្រុះអន្តរជាតិសម្រាប់ធ្វើការវាយប្រហារថ្មីលើកងទ័ពស៊ីរីនោះ។

ប្រទេសរុស្ស៊ី និងក្រុមចម្រុះដឹកនាំដោយអាមេរិកកំពុងគាំទ្រការវាយលុយដាច់ដោយឡែកពីគ្នាទៅលើ IS ក្នុងប្រទេសស៊ីរីដោយភាគីទាំងពីររុលទៅមុខចូលទៅក្នុងខេត្ត Deir al-Zour ដែលសម្បូរប្រេងនៅក្នុងភាគខាងកើតនៃប្រទេសដែលហែកហួរដោយសង្រ្គាមនេះ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS

ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3339
សប្ដាហ៍នេះ : 6001
ខែនេះ : 39618
សរុប : 17833241