អ្នកលក់ថ្នាំខ្មែរ នឹងតម្រូវឲ្យសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្ម




"ខ្មែរដេលី"
ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា កំពុងរៀបចំបញ្ញត្តិដែលតម្រូវឲ្យអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តបុរាណទាំងអស់ចុះបញ្ជីអាជីវកម្មស្របច្បាប់។

បើតាម លោក ជូយិន ស៊ីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា អនុក្រឹត្យស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តបុរាណ កំពុងត្រូវបានពិគ្រោះយោបល់ជាមួយក្រុមជំនាញ មុនពេលប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនាពេលខាងមុខ។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តបុរាណ នាថ្ងៃទី១៥ ខែវិច្ឆិកានេះ លោកបានបញ្ជាក់ថា «បន្ទាប់ពីអនុក្រឹត្យនេះចូលធរមានក្នុងរយៈពេល១២ខែយ៉ាងយូរ គឺតម្រូវឲ្យអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តបុរាណទាំងអស់ សុំការចុះបញ្ជី និងដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណវិជ្ជាជីវៈវេជ្ជសាស្រ្តបុរាណ ស្របតាមបទប្បញ្ញាត្តិនៃអនុក្រឹត្យនេះ។ រីឯ គ្រូបុរាណខ្មែរដែលបានមានបទពិសោធន៍យូរ និងវ័យចំណាស់ ហើយបាននឹងកំពុងប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តបុរាណតាមសហគមន៍ដែលខ្លួនរស់នៅ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អ គឺអាចបន្តអាជីពរបស់ខ្លួនបាន»។ លោកបន្តថា បញ្ញត្តិនេះ បង្កើតឡើងក្នុងគោលបំណងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពឲ្យអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តបុរាណឲ្យកាន់តែងាយស្រួល។

លោក ម៉ឹង វណ្ណារុំ ប្រធានវេជ្ជសាស្រ្តបុរាណ បានឲ្យដឹងថា អនុក្រឹត្យ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តបុរាណនេះ មានរហូត៨ជំពួកនិង១៦មាត្រា ដែលកំណត់ពីវិសាលភាព និង បញ្ញត្តិ សម្រាប់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តបុរាណ។

ឱសថបុរាណខ្មែរ ត្រូវបានប្រជាពលរដ្ឋទម្លាប់ប្រើប្រាស់ពីដំណបុរាណ ដោយយកវលិ៍ ស្លឹម មើម ដើម នៃរុក្ខជាតិ ឆ្អឹងសត្វ ជាដើម មកផ្សំគ្នា សម្រាប់ព្យាបាលជំងឺផ្សេងៗ៕






ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្វាគមន៍ក្រុមហ៊ុនMCC សម្រាប់គម្រោងវិនិយោគកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

វត្តមានផ្លែស្វាយរបស់កម្ពុជា នឹងមានវត្តនៅទីផ្សារសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៨

ក្រុមហ៊ុនឯកជនមួយគ្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិក្នុងខេត្តសៀមរាប

ទុនក្នុងវិស័យសំណង់នៅកម្ពុជាកើនដល់ប្រមាណជាង៦.០០០លានដុល្លារ

ស្ថានកុងស៊ុលចិនមានវត្តមានដំបូងនៅលើទឹកដីខេត្តសៀមរាប


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 619
សប្ដាហ៍នេះ : 2111
ខែនេះ : 21841
សរុប : 17693508