មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ហេតុអ្វីបានជាជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់នៅមីយ៉ាន់ម៉ាត្រូវបានចាត់ទុកថាជា "ជនជាតិភាគតិចដែលទទួលរងការធ្វើទុក្ខបុកម្នេញច្រើនបំផុតនៅលើពិភពលោក"?

 

តើប្រទេសបង់ក្លាដែសបាននិយាយអ្វីខ្លះពីជនជាតិរ៉ូហ៊ីងយ៉ា?: មានជនជាតិរ៉ូហ៊ីងយ៉ាច្រើនជាង៥០ម៉ឺននាក់ដែលកំពុងរស់នៅក្នុងជំរុំបណ្តោះអាសន្ននៅក្នុងប្រទេសបង់ក្លាដែស។ ភាគច្រើនពួកគេមិនបានចុះឈ្មោះក្នុងបញ្ជី។

 

ប្រទេសបង់ក្លាដែសបានចាត់ទុកភាគច្រើននៃជនជាតិរ៉ូហ៊ីងយ៉ាដែលបានឆ្លងកាត់ព្រំដែនរបស់ពួកគេ និងអ្នកដែលកំពុងរស់នៅខាងក្រៅជំរុំថាជា “ការលបចូលខុសច្បាប់”នៅក្នុងប្រទេសរបស់ពួកគេ។ ជាញឹកញាប់ប្រទេសបង់ក្លាដែសបានព្យាយាមការពារជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីការឆ្លងកាត់ព្រំដែនរបស់ពួកគេ។

 

កាលពីចុងខែមករា ប្រទេសមីយ៉ាន់ម៉ាបានស្តារផែនការមួយឡើងវិញដើម្បីផ្លាស់ប្តូរទីតាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់កោះដាច់ស្រយាលមួយដែលងាយរងគ្រោះដោយទឹកជំនន់ហើយក៏ត្រូវបានក្រុមសិទ្ធិមនុស្សហៅថាជាកន្លែង “មិនអាចរស់នៅបាន”។ ស្ថិតនៅក្រោមផែនការនេះដែលត្រូវបានណែនាំកាលពីដើមឆ្នាំ២០១៥ អាជ្ញាធរនឹងអាចបញ្ជូនជនជាតិមីយ៉ាន់ម៉ាដែលគ្មានក្រដាសស្នាមទៅកាន់កោះ Thengar Char ដែលស្ថិតនៅក្នុងឈូងសមុទ្រ Bengal បាន។

 

ក្រុមសិទ្ធិមនុស្សបានរិះគន់សំណើនេះ ដោយនិយាយថាកោះនោះពោរពេញដោយទឹកជំនន់នារដូវខ្យល់មូសុង។ អង្គការសហប្រជាជាតិក៏បានហៅការផ្លាស់ប្តូរទីលំនៅដោយបង្ខំនេះថា “ស្មុគស្មាញខ្លាំង និងដែលអាចមានវិវាទ”។

 

ថ្មីៗនេះ រដ្ឋមន្រ្តីការបរទេសប្រទេសបង់ក្លាដែសបានដាក់ផ្លាកសញ្ញាអំពើហឹង្សាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ានៅប្រទេសមីយ៉ាន់ម៉ាថា “អំពើប្រល័យពូជសាសន៍”។ 

 

គណៈកម្មាធិការជាតិទទួលបន្ទុកសិទ្ធិមនុស្សរបស់ប្រទេសក៏និយាយថាខ្លួនកំពុងពិចារណាលើ “ការដាក់សម្ពាធឱ្យមានការដាក់ទោសប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា និងប្រឆាំងនឹងកងទ័ពមីយ៉ាន់ម៉ានៅឯតុលាការអន្តរជាតិមួយ” លើបទចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍។

 

នាយករដ្ឋមន្រ្តីប្រទេសបង់ក្លាដែសបានធ្វើទស្សនកិច្ចជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងខែកញ្ញា និងបានអំពាវនាវដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិឱ្យដាក់សម្ពាធទៅលើរដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីអនុញ្ញាតឱ្យជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់មានការវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។

 

លោកស្រីបាននិយាយថាប្រទេសបង់ក្លាដែសអាចនឹងផ្តល់ជំរក និងជំនួយបណ្តោះអាសន្នដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប៉ុន្តែប្រទេសមីយ៉ាន់ម៉ាគួរតែប្រញ៉ាប់ “យកជនជាតិរបស់ពួកគេត្រឡប់ទៅវិញ”។

 

ជនជាតិរ៉ូហ៊ីងយ៉ានៅប្រទេសបង់ក្លាដែសបានប្រាប់ដល់សារព័ត៌មានអាល់ចាហ្សេរ៉ាថាជំនួយរបស់រដ្ឋាភិបាលរហូតមកដល់ពេលនេះគឺមិនគ្រប់គ្រាន់ទេ ដោយមនុស្សជាច្រើនបាននិយាយថាពួកគេមិនទាន់បានទទួលជំនួយណាមួយពីរដ្ឋាភិបាលឡើយ។

 

ជនជាតិរ៉ូហ៊ីងយ៉ានៅប្រទេសបង់ក្លាដែសត្រូវបានហាមឃាត់មិនឱ្យចាកចេញពីតំបន់ព្រំដែនដែលមានមនុស្សច្រើន។ ប៉ូលីសតាមប៉ុស្តិ៍ និងប៉ូលីសឃ្លាំមើល ត្រូវបានបង្កើតឡើងត្រង់ចំណុចឆ្លងកាត់សំខាន់ៗដើម្បីបញ្ឈប់ជនជាតិរ៉ូហ៊ីងយ៉ាពីការធ្វើដំណើរទៅកាន់កន្លែងផ្សេងៗទៀតនៃប្រទេស។ (ត)

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 564
សប្ដាហ៍នេះ : 2056
ខែនេះ : 21786
សរុប : 17693453