ក្រុមអ្នកជំនួញមកពីប្រទេសថៃស្វែងរកឱកាសវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ




“ខ្មែរដេលី”
គណៈប្រតិភូពីប្រទេសថៃមួយក្រុមមានគ្នាប្រមាណ៥០នាក់ បានចូលទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងគោលបំណងស្វែងយល់ពីសក្តានុពលនៃតំបន់ឧស្សាហកម្មមួយនេះ មុននឹងឈានទៅបោះទុនវិនិយោគ។
ក្រុមអ្នកជំនួញថៃដឹកនាំដោយក្រុមហ៊ុនកាសែតបាងកកប៉ុស្តិ៍ និងក្រុមហ៊ុន Asset Pro Management Co. , Ltd. (APM) ដែលបានទៅដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីរសៀលថ្ងៃ ទី២២ ខែវិច្ឆិកានេះ បាននិយាយថា ពួកគេចង់ដឹងពីឱកាសពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ច ដែលឈានមុខគេរបស់ប្រទេសកម្ពុជាមួយនេះ។ «ពួកយើង ដែលតំណាងដោយក្រុមហ៊ុនបោះពុម្ពផ្សាយ និងជាអ្នកចែកចាយនៃកាសែតជាភាសាអង់គ្លេសប្រចាំថ្ងៃ រួមជាមួយក្រុមហ៊ុន APM ដែលជាទីប្រឹក្សាហិរញ្ញវត្ថុទទួលបានអាជ្ញាប័ណ្ណឯករាជ្យនៅប្រទេសថៃ មានបំណងសិក្សាឲ្យបានច្បាស់សម្រាប់ឱកាសអាជីវកម្ម»។

ក្រុមហ៊ុន APM មានឯកទេសលើសេវាកម្មពិគ្រោះយោបល់ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន និង  ឬបុគ្គលដែលស្វែងរកដំណោះស្រាយហិរញ្ញវត្ថុជំនួសដ៏ល្អប្រសើរសម្រាប់អាជីវកម្ម។ ក្រុមហ៊ុននេះ គ្រោងនឹងពង្រីកសេវាកម្មរបស់ខ្លួននៅទូទាំងប្រទេសCLMV(កម្ពុជា ឡាវ ភូមា និងវៀតណាម)។

ប្រភពបន្តថា ពួកគេកំពុងរៀបចំព្រឹត្តិការណ៍រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែវិច្ឆិកា ដើម្បីដឹងនូវទិដ្ឋភាពទូទៅនៃអាជីវកម្មនៅកម្ពុជា។ កម្មវិធីនេះរួមបញ្ចូលទាំងសិក្ខាសាលា ដែលផ្តោតលើគោលនយោបាយពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងការចាប់ដៃគូពាណិជ្ជកម្មរវាងវិនិយោគិនថៃ និងកម្ពុជា។

លោក Fong Nee Wei ប្រធានហិរញ្ញវត្ថុតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានថ្លែងថា ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អមួយ សម្រាប់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បង្ហាញពីសក្តានុពលនៃ ការវិនិយោគដល់ក្រុមហ៊ុនបរទេស។ «យើងសង្ឃឹមថា ការវិនិយោគនេះ នឹងជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស និងបង្កើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបន្ថែមទៀត ខណៈក្រុមហ៊ុនយើង បាននឹងកំពុងពង្រីកតំបន់ឧស្សាហកម្មទៅកាន់តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតនៅជាប់ព្រំដែនកម្ពុជា-ថៃ។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានចំងាយ៨គីឡូម៉ែត្រនៅភាគខាងលិចនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង១៨គីឡូម៉ែត្រពីកណ្តាលទីក្រុងភ្នំពេញ ដែលងាយស្រួលក្នុងការធ្វើដំណើរទៅខេត្តព្រះសីហនុ កំពង់ផែសមុទ្រធំរបស់កម្ពុជា។

តំបន់ឧស្សាហកម្មនេះ ត្រូវបានបង្កើតឡើងក្នុង២០០៦  នៅលើផ្ទៃដីសុរបជាង៣៥៧ហិកតា ដោយមានក្រុមហ៊ុនចម្រុះជាតិសាសន៍ចំនួន៧៦ ជាមួយនិងទុនវិនិយោគសរុបប្រមាណ៤៦០លានដុល្លារអាម៉េរិក។

តំបន់សេដ្ឋកិច្ចនេះ បានផ្តល់ដល់អ្នកវិនិយោគនូវភាពងាយស្រួលក្នុងការចរាចរទំនិញតាមសមុទ្រផងដែរ ពីកំពង់ផែក្រុងព្រះសីហនុ ទៅកាន់ទីក្រុងហូជីមិញ និងប្រទេសសិង្ហបូរី៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្វាគមន៍ក្រុមហ៊ុនMCC សម្រាប់គម្រោងវិនិយោគកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

វត្តមានផ្លែស្វាយរបស់កម្ពុជា នឹងមានវត្តនៅទីផ្សារសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៨

ក្រុមហ៊ុនឯកជនមួយគ្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិក្នុងខេត្តសៀមរាប

ទុនក្នុងវិស័យសំណង់នៅកម្ពុជាកើនដល់ប្រមាណជាង៦.០០០លានដុល្លារ

ស្ថានកុងស៊ុលចិនមានវត្តមានដំបូងនៅលើទឹកដីខេត្តសៀមរាប


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 604
សប្ដាហ៍នេះ : 2096
ខែនេះ : 21826
សរុប : 17693493