ធនាគារឯកជនរបស់ប្រទេសម៉ាឡេស៊ីបង្កើនអាជីវកម្ម បន្ទាប់ពីជោគជ័យនៅកម្ពុជា




“ខ្មែរដេលី”
ចូលមកដល់ប្រទេសកម្ពុជាមិនដល់១០ឆ្នាំផង ធនាគារពាណិជ្ជកម្មរបស់វិស័យឯកជននៃប្រទេសម៉ាឡេស៊ីមួយ មានមហិច្ឆិតា បង្កើនការគាំទ្ររបស់អតិថិជនឲ្យបានច្រើនលើសលប់។

លោកស្រី ហេង ធីតា នាយិកាសេវាកម្មហិរញ្ញវត្ថុបុគ្គលរបស់ធនាគារCIMB ប្រចាំនៅកម្ពុជា បានថ្លែងថា «យើងតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតលើសេវាកម្មអតិថិជន។យើងបង្កើតកម្មវិធីជាពិសេស ដើម្បីមកស្វែងយល់ពីមតិយោបល់អតិថិជន និងកែលម្អចំណុចខ្វះខាតទាំងឡាយ ដើម្បីឲ្យប្រាកដថា រាល់អតិថិជនទទួលបានការបម្រើសេវាកម្មដ៏ល្អប្រសើរ»។

ការថ្លែងរបស់តំណាងជាន់ខ្ពស់របស់ធនាគារឯកជនប្រទេសម៉ាឡេស៊ីរូបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ក្នុងឱកាសចែករំលែកបទពិសោធន៍ល្អនៃសេវាកម្មអតិថិជន ក្រោមពាក្យស្លោក «យើងស្រឡាញ់អតិថិជនរបស់យើង» ដើម្បីផ្តល់នូវការកម្សាន្ត ភាពរីករាយ និងភាពភា្ញក់ផ្អើល ដល់គ្រប់អតិថិជន នៅគ្រប់សាខារបស់ធនាគារទូទាំងប្រទេស។

ព្រឹត្តិការណ៍នេះ ក៏ជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្ររាល់ផលិតផល និងសេវាកម្មធនាគារ ក៏ដូចជាអបអរសាទរខួបគម្រប់៧ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជាផងដែរ។

លោកស្រី ហេង ធីតា បានថ្លែងបន្តថា «តាមរយៈភាពជោគជ័យនៃការយកចិត្តទុកដាក់ ដល់អតិថិជនទាំងអស់នេះ ធនាគារCIMB នឹងនាំមកនូវកម្មវិធីផ្សេងៗទៀត សម្រាប់ឆ្នាំថ្មីផងដែរ ដើម្បីឆ្លើយតបទៅនឹងការបន្តគាំទ្ររបស់អតិថិជនជាច្រើនឆ្នាំកន្លងមកនេះ ដែលជួយជំរុញឲ្យយើង មានការរីកចម្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងដំណើរដំបូងនៅកម្ពុជា»។

ធនាគារ ស៊ីអាយអិមប៊ី( CIMB) ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុឯកជនរបស់ប្រទេសម៉ាឡេស៊ី ដោយបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជា កាលពីឆ្នាំ២០១០។

បច្ចុប្បន្ន ធនាគារពាណិជ្ជនេះមានសាខាចំនួន១៣កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង ដោយធ្វើប្រតិបត្តិការលើអាជីវកម្មលើការផ្តល់សេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង និងសេវាប្រតិបត្តិការ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ២៣.០០០នាក់។

ស្ថាប័នហិរញ្ញវត្ថុលំដាប់ទី២នៅក្នុងប្រទេសម៉ាឡេស៊ីនេះ មានសាខានៅតាមប្រទេសចំនួន៩ក្នុងតំបន់អាស៊ាន និងមាននៅតាមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនផ្សេងទៀតដូចជា៖ ប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕



 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្វាគមន៍ក្រុមហ៊ុនMCC សម្រាប់គម្រោងវិនិយោគកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

វត្តមានផ្លែស្វាយរបស់កម្ពុជា នឹងមានវត្តនៅទីផ្សារសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៨

ក្រុមហ៊ុនឯកជនមួយគ្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិក្នុងខេត្តសៀមរាប

ទុនក្នុងវិស័យសំណង់នៅកម្ពុជាកើនដល់ប្រមាណជាង៦.០០០លានដុល្លារ

ស្ថានកុងស៊ុលចិនមានវត្តមានដំបូងនៅលើទឹកដីខេត្តសៀមរាប


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 616
សប្ដាហ៍នេះ : 2108
ខែនេះ : 21838
សរុប : 17693505