ក្រុមហ៊ុន Credit Suisse ប្រទេសស្វីសស្វែងយល់ពីលទ្ធភាព ក្នុងការវិនិយោគនៅប្រទេសកម្ពុជា




លោក អាន់ទ្រៀ ហ្គឺប៊ឺ (Adreas Gerber) នាយកគ្រប់គ្រង នៃក្រុមហ៊ុន Credit Suisse ដែលបានដឹកនាំប្រតិភូក្រុមហ៊ុនជាច្រើនរូបទៀតរបស់ប្រទេសស្វីស មកស្វែងយល់ពីការពីការពិត និងកាលានុវត្តភាពសម្រាប់ការវិនិយោគក្នុងប្រទេសកម្ពុជានោះ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នាព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវិមានសន្តិភាព ។

ឯកឧត្ដម កៅ គឹមហួនរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបនោះថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍លោក Adreas Gerber ក៏ដូចជាប្រធានក្រុមហ៊ុនផ្សេងទៀត លើវិស័យចម្រុះ ខាងផ្នែកធនាគារ និងហិរញ្ញវត្ថុ អចលនទ្រព្យ និងការសាងសង់ជាដើម។ លោក Adreas Gerber បានជម្រាបជូនសម្តេចតេជោថា វត្តមានរបស់ប្រតិភូវិនិយោគិននេះ គឺដើម្បីស្វែងរកការពិត អំពីស្ថានភាពសេដ្ឋកិច្ច វិនិយោគ នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនគណប្រតិភូទាំងអស់ អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍនៅប្រទេសកម្ពុជា ហើយសម្តេចក៏បានជម្រាបជូនប្រតិភូថា ស្ថានភាពនៅក្នុងប្រទេសកម្ពុជាមាន២ គឺកម្ពុជាពិត និងកម្ពុជាលើទំព័រសារព័ត៌មាន។សម្តេចក៏បានជម្រាបជូនអំពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានការរីកចម្រើនយ៉ាងច្រើន ដូចប្រតិភូបានមើលឃើញជាក់ស្តែង។

លោក Adreas Gerber ក៏ដូចជាប្រធានក្រុមហ៊ុនផ្សេងៗទៀត បានផ្លាស់ប្តូរមតិជាមួយសម្តេចតេជោ ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពពិត នៅប្រទេសកម្ពុជា ហើយក៏មានការត្រេកអរពីអ្វី ដែលពួកគាត់បានមើលឃើញ ពីការរីកចម្រើន របស់ប្រទេសកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ជូនទៅកាន់ប្រតិភូថាអ្វីដែលកម្ពុជានៅតែផ្តល់អាទិភាព គឺមាន វិស័យអភិវឌ្ឍន៍ធនធានមនុស្ស ទឹក ផ្លូវ និងវិស័យអគ្គីសនី។គណប្រតិភូក៏បានសួរ សម្តេចតេជោ ផងដែរថា តើបច្ចុប្បន្ននេះ កម្ពុជាមានវិស័យអ្វីខ្លះ ដែលសម្តេចតេជោយល់ឃើញថា ក្រុមហ៊ុនស្វីស គួរតែវិនិយោគបាននៅកម្ពុជា។ សម្តេចបានមានប្រសាសន៍ថា ក្រុមហ៊ុនស្វីស គួរតែវិនិយោគលើវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយសារតែក្រុមហ៊ុន Credit Suisse ជាធនាគារមួយលំដាប់អន្តរជាតិ។ ជាងនេះទៀត សម្តេចតេជោ ក៏បានលើកទឹកចិត្ត ឲ្យមានការវិនិយោគ លើវិស័យធនធានមនុស្ស និងទេសចរណ៍ ដោយសារបច្ចុប្បន្ននេះ កម្ពុជាមានទេសចរប្រមាណ៥,៥លាននាក់ ហើយតាមការប៉ាន់ស្មាន់ នៅឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ ប្រមាណ៥,៨លាននាក់ ដែលមកពីក្រៅប្រទេស។ សម្តេចបានលើកឡើងដែរថា ពីដើមឡើយ ក្រុមហ៊ុនមួយចំនួននៅកម្ពុជា បានផ្តោតទៅលើបរិមាណ ប៉ុន្តែការវិវឌ្ឍន៍ចុងក្រោយនេះ គឺមិនត្រឹមតែបរិមាណទេ គឺបានគិតគូរទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានចាប់អារម្មណ៍ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវចខ្ចប់ដែលជាតម្រូវការសំខាន់បំផុតនៅកម្ពុជា៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្វាគមន៍ក្រុមហ៊ុនMCC សម្រាប់គម្រោងវិនិយោគកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

វត្តមានផ្លែស្វាយរបស់កម្ពុជា នឹងមានវត្តនៅទីផ្សារសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៨

ក្រុមហ៊ុនឯកជនមួយគ្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិក្នុងខេត្តសៀមរាប

ទុនក្នុងវិស័យសំណង់នៅកម្ពុជាកើនដល់ប្រមាណជាង៦.០០០លានដុល្លារ

ស្ថានកុងស៊ុលចិនមានវត្តមានដំបូងនៅលើទឹកដីខេត្តសៀមរាប


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 598
សប្ដាហ៍នេះ : 2090
ខែនេះ : 21820
សរុប : 17693487