សារព័ត៌មានចិនជាស្ពាននៃទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច រវាងប្រទេសចិន និងកម្ពុជា




“ខ្មែរដេលី”   
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាភាសាចិននៅកម្ពុជា ត្រូវបានចាត់ទុកជាស្ពានមួយដែលតភ្ជាប់នូវទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសចិន និងកម្ពុជា។

លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្តីទីក្រសួងព័ត៌មាន បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាភាសាចិននៅកម្ពុជា បានជួយឲ្យប្រជាជនចិន និងពិភពលោកបានស្គាល់ពីកម្ពុជា ជាមួយគ្នានេះ ក៏បានជំរុញដល់ទំនាក់ទំនងនយោបាយ ការទូត វប្បធម៌ និងពាណិជ្ជកម្ម រវាងប្រទេស និងប្រជាជនកម្ពុជា និងចិនឲ្យមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៥០  របស់សមាគមកាសែតភាសាចិនពិភពលោក ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ លោកបានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាភាសាចិននៅកម្ពុជា បានជួយជំរុញឲ្យអ្នកវិនិយោគចិន និងប្រជាជនចិនមកកាន់កម្ពុជាកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជារួមមាន វិស័យគោលនយោបាយ ពាណិជ្ជកម្ម សុខសន្តិភាព ការអភិវឌ្ឍ សិល្បៈវប្បធម៌ និងវិស័យទេសចរណ៍ ជាដើម។

លោកស្រី ហ្សាង កុង (Zang Cong) នាយិកាប្រតិបត្តិនៃសមាគមកាសែតជាភាសាចិនពិភពលោក មានប្រសាសន៍ថា ការទទួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយភាសាចិន គឺខិតខំប្រឹងប្រែង ដើម្បីស្វែងរកការពិត និងផ្សព្វផ្សាយកាន់តែមានលក្ខណៈទូលំទូលាយ ដើម្បីឲ្យអ្នកអាន បានមើលឃើញពីគោលនយោបាយ«ផ្លូវមួយ ខ្សែក្រវាត់មួយ» របស់រដ្ឋាភិបាលប្រទេសចិន សម្រាប់កិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំនងប្រជាជននៅលើពិភពលើក។

លោកស្រីបន្តថា គោលនយោបាយនេះ ជាកម្មវិធីពិសេសសម្រាប់ប្រព័ន្ធផ្សព្វផ្សាយជាភាសាចិន ដែលមិនត្រឹមចូលរួមលើកកម្ពស់នៃសកលភាវូបនីយកម្មប៉ុណ្ណោះទេ ថែមទាំងបំបែកព្រំដែនរវាងភូមិសាស្ត្រ និងចិត្តសាស្ត្រ នាពេលកន្លងមកទាំងផ្នែកទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ប្រពៃណី រវាងប្រទេស និងប្រជាជនផងដែរ។

បច្ចុប្បន្ន មានកាសែតភាសាចិនចំនួន៣ស្ថាប័ន  ដែលចែកចាយនៅក្នុងប្រទេសកម្ពុជា ក្នុងនោះកាសែត ស៊ីន ជីវ ដេលី  មានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១៧ហើយ ដោយបានផ្សព្វផ្សាយពីការអភិវឌ្ឍគ្រប់វិស័យរបស់កម្ពុជា ថែមទាំងបានអនុវត្តន៍ភារកិច្ចក្នុងសង្គមយ៉ាងសកម្ម ដោយបានជួយសិស្សក្រីក្រនៅតាមសាលាភាសាចិនទៀតផង៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្វាគមន៍ក្រុមហ៊ុនMCC សម្រាប់គម្រោងវិនិយោគកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

វត្តមានផ្លែស្វាយរបស់កម្ពុជា នឹងមានវត្តនៅទីផ្សារសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៨

ក្រុមហ៊ុនឯកជនមួយគ្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិក្នុងខេត្តសៀមរាប

ទុនក្នុងវិស័យសំណង់នៅកម្ពុជាកើនដល់ប្រមាណជាង៦.០០០លានដុល្លារ

ស្ថានកុងស៊ុលចិនមានវត្តមានដំបូងនៅលើទឹកដីខេត្តសៀមរាប


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 602
សប្ដាហ៍នេះ : 2094
ខែនេះ : 21824
សរុប : 17693491