កម្ពុជារកឃើញក្រុមយុវជន ដែលនឹងទៅចូលរួមប្រកួតលើចំណេះដឹងជួញដូរមូលបត្រថ្នាក់តំបន់




"ខ្មែរដេលី"
យុវជនតំណាងឲ្យប្រទេសកម្ពុជាមួយក្រុម ត្រូវបានប្រកាសឲ្យទៅចូលរួមប្រកួតលើចំណេះដឹងជួញដូរមូលបត្រថ្នាក់តំបន់ នៅប្រទេសឥណ្ឌូនេស៊ី នាខែមករា ឆ្នាំ២០១៨ខាងមុខនេះ។

លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា មានប្រសាសន៍ថា តាមរយៈការចូលរួមនេះ យុវជនកម្ពុជានឹងទទួលបានចំណេះដឹងបន្ថែមទៀតអំពីការជួញដូរមូលប័ត្រកម្រិតថ្នាក់តំបន់ ខណៈពួកគេបានឆ្លងកាត់ការប្រកួតប្រជែងនៅថ្នាក់ជាតិប្រកបដោយភាពជោគជ័យជាស្ថាពរ។

ថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថ្នាក់ជាតិសម្រាប់«ការជួញដូរមូលបត្រអាស៊ាន ឆ្នាំ២០១៧» លោក បានបញ្ជាក់ថា ការប្រកួតនេះនឹងបង្កើនការយល់ដឹងអំពីការជួញដូរមូលបត្រយល់យុវជនកម្ពុជា ក្នុង ចំណោមយុវជនមកពីប្រទេសអាស៊ានផ្សេងទៀតដូចជា៖ ម៉ាឡេស៊ី សិង្ហបូរី ឥណ្ឌូនេស៊ី និងថៃ។ ជាមួយគ្នានេះ ក៏ជាឱកាសបង្ហាញដល់សាធារណជនឲ្យបានដឹងពីសកម្មភាពនៃផ្សារមូលប័ត្រនៅក្នុងប្រទេសកម្ពុជា ដែលបាននឹងកំពុងដំណើរការនាពេលបច្ចុប្បន្ន ដើម្បីជាប្រយោជន៍ទាក់ទាញការវិនិយោគថ្មីៗឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។ លោក ហុង សុហួរ បានថ្លែងថា «កម្មវិធីនេះ បានញ៉ាំងឲ្យវិនិយោគ និងសាធារណជននៃប្រទេសដទៃក្នុងតំបន់ស្គាល់ពីផ្សារហ៊ុនកម្ពុជា»។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស៊ីអាយអឹមប៊ី ភីអិលស៊ី(CIMB Plc.) ដែលរៀបចំឲ្យមានឱកាសនេះសម្រាប់យុវជនកម្ពុជា បានឲ្យដឹងថា ការចូលរួមប្រកួតប្រជែងនៅថ្នាក់តំបន់ នេះ មិនត្រឹមតែបង្កើនចំណេះដឹង និងជំនាញវិយោគប៉ុណ្ណោះទេ តែថែមទាំងបានលើកកម្ពស់ការទទួលស្គាល់លើសមត្ថភាពរបស់និស្សិតកម្ពុជាពីតំបន់អាស៊ានទាំងមូលផងដែរ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា  កម្មវិធីប្រកួតជួញដូរភាគហ៊ុនថ្នាក់តំបន់អាស៊ាន ប្រចាំឆ្នាំ២០១៧នេះ គឺតម្រូវឲ្យបេក្ខជនមានភាពច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់ ដើម្បីក្លាយជាជើងឯក ដែលទទួលប្រាក់រង្វាន់សរុប៤ម៉ឺនដុល្លារអាមេរិក ជាមួយនិងដំណើរកម្សាន្តទៅកាន់ផ្សារភាគហ៊ុនទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមបញ្ជាក់ថា មានតែនិស្សិតកម្ពុជាចំនួន៣ក្រុម ក្នុងចំណោម១២៤ក្រុមប៉ុណ្ណោះ ដែលបានទទួលជ័យលាភីសម្រាប់ការប្រកួតប្រជែងចំណេះជួញដូរមូលបត្រថ្នាក់ជាតិនៅកម្ពុជាសម្រាប់ឆ្នាំ២០១៧នេះ។ ប៉ុន្តែក្នុងចំណោម៣ក្រុមនេះ គឺយកតែមួយក្រុមប៉ុណ្ណោះ ដើម្បីបន្តទៅចូលរួមប្រកួតផ្តាច់ព្រ័តនៅថ្នាក់តំបន់នាពេលខាងមុខ។

កាលពីឆ្នាំ២០១៤ និង២០១៥ និស្សិតកម្ពុជា ដែលបានចូលរួមប្រកួតជួញដូរភាគហ៊ុនថ្នាក់តំបន់អាស៊ាន បានទទួលចំណាត់ថ្នាក់លេខ២ រយៈពេល២ឆ្នាំជាប់ៗគ្នា ប៉ុន្តែនៅឆ្នាំ២០១៦ គឺបានធ្លាក់ មកនៅត្រឹមចំណាត់ថ្នាក់លេខ៤វិញ។

យ៉ាងណាក៏ដោយ ក្រុមតំណាងយុវជនកម្ពុជាមកពីសាកលវិទ្យាល័យកម្ពុជា ដែលត្រូវទៅចូលរួមប្រកួតជួញបន្តនៅប្រទេសឥណ្ឌូនេស៊ី នាខែមករា ឆ្នាំ២០១៨ខាងមុខ សង្ឃឹមថា នឹងអាចទទួលបានចំណាត់ល្អពីការជួញដូរភាគហ៊ុនថ្នាក់តំបន់អាស៊ានប្រចាំឆ្នាំ២០១៧នេះ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់

ទុនវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាម៉េរិក

កសិករចំនួន១២ខេត្តទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច

សម្ដេចតេជោ ហ៊ុន សែនដាក់បទបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់រថយន្ត កែច្នៃខុសបច្ចេកទេសតទ្រុងនិងដឹកលើសទម្ងន់

សម្ដេតេជោថ្លែងថាតម្រូវការស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋមាន ការកើនឡើងជាលំដាប់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 881
សប្ដាហ៍នេះ : 7135
ខែនេះ : 40752
សរុប : 17834377