រោងចក្រផលិតឱសថឥណ្ឌា គ្រោងបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ




“ខ្មែរដេលី”
 ក្រុមហ៊ុនផលិតឱសថពីប្រទេសឥណ្ឌាមួយ គ្រោងនឹងបើករោងចក្រផលិតឱសថនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បន្ទាប់ពីបានជួលដីរយៈពេលវែងសម្រាប់អាជីវកម្មនៅកម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានប្រកាសឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកានេះថា វត្តមានរោងចក្រផលិតឱសថនេះ នឹងចាប់ប្រតិបត្តិការនៅក្នុងឆ្នាំ២០១៨ខាងមុខនេះ។

កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុនផលិតឱសថឥណ្ឌា VTSIX GROUP និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានចុះហត្ថលេខាលើភតិសន្យាស្ដីពីការជួលដីរយៈពេលវែង ដើម្បីបង្កើតរោងចក្រផលិតឱសថ ដោយអនុលោមតាមប្រព័ន្ធអនុវត្តល្អផ្នែកកម្មន្តសាល(GMP) របស់អង្គការសុខភាពពិភពលោក(WHO) ដោយផលិតឱសថសម្រាប់លេបរួមមាន៖ ថ្នាំគ្រាប់មូលសំប៉ែត ថ្នាំគ្រាប់មូលទ្រវែង និងថ្នាំទឹកស៊ីរ៉ូ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រុមហ៊ុននេះនឹងនាំមកនូវជំនាញឯកទេស ក្នុងវិស័យវេជ្ជសាស្រ្តរបស់ខ្លួន ហើយនឹងធ្វើការវិនិយោគទៅលើវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ដោយមានក្ដីសង្ឃឹមយ៉ាងមុតមាំថា នឹងធ្វើការផលិតឱសថរហូតដល់៥០០លានឯកតា នៅក្នុងមួយឆ្នាំ ក្នុងទម្រង់ជាថ្នាំគ្រាប់មូលសំប៉ែត ថ្នាំគ្រាប់មូលទ្រវែង ឬថ្នាំទឹកស៊ីរ៉ូ ហើយនេះគឺជាបរិមាណដ៏ច្រើនលើសលុបមួយ ដែលនឹងអាចសម្រេចបានដោយជោគជ័យ ដោយបុគ្គលិកដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលយ៉ាងល្អបំផុត និងមានគុណវុឌ្ឍិខ្ពស់ចំនួន២៥នាក់។

លោក ហ៊ីរ៉ូហ្ស៊ី អ៊ូអ៊ិម៉ាតស៊ុ(Hiroshi Uematsu) ប្រធានអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានប្រសាសន៍ថា «យើងមានសេចក្ដីសោមនស្សរីករាយ ចំពោះវត្តមានរបស់ក្រុមហ៊ុនផលិតឱសថទំនើបមកពីប្រទេសឥណ្ឌាមួយនេះ ដែលមានសម្រេចចិត្តមកកាន់តំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិរបស់យើង។ យើងនឹងផ្ដល់ការគាំទ្រពេញទំហឹងចំពោះការវិនិយោគរបស់ក្រុមហ៊ុន ដើម្បីឲ្យប្រតិបត្តិការផលិតកម្ម ប្រកបដោយភាពជោគជ័យខ្ពស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ»។ លោកបន្តថា វត្តមានរបស់ក្រុមហ៊ុនផលិតឱសថពីប្រទេសឥណ្ឌានេះ នឹងជួយបង្កើតឱកាសការងារកាន់តែច្រើនឡើងបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាលើកជួយកម្ពស់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(Phnom Penh SEZ PLC) ត្រូវបានបង្កើតឡើងក្នុង២០០៦  នៅលើផ្ទៃដីសុរបជាង៣៥៧ហិកតា ដោយមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមហ៊ុនអន្តរជាតិមួយនេះ បាននឹងកំពុងទៅបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀត ដែលមានឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត (Poipet PPSEZ) នៅជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់ទាក់ទាញវិនិយោគិនពីប្រទេសថៃ និងពីបណ្តាប្រទេសផ្សេងៗទៀត ដែលមានបំណងស្វែងរកបណ្ដាញសេដ្ឋកិច្ចចូលទៅកាន់ទីផ្សារពិភពលោក តាមផ្លូវអាកាស រថភ្លើង និងកំពង់ផែសមុទ្រ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្វាគមន៍ក្រុមហ៊ុនMCC សម្រាប់គម្រោងវិនិយោគកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

វត្តមានផ្លែស្វាយរបស់កម្ពុជា នឹងមានវត្តនៅទីផ្សារសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៨

ក្រុមហ៊ុនឯកជនមួយគ្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិក្នុងខេត្តសៀមរាប

ទុនក្នុងវិស័យសំណង់នៅកម្ពុជាកើនដល់ប្រមាណជាង៦.០០០លានដុល្លារ

ស្ថានកុងស៊ុលចិនមានវត្តមានដំបូងនៅលើទឹកដីខេត្តសៀមរាប


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 584
សប្ដាហ៍នេះ : 2076
ខែនេះ : 21806
សរុប : 17693473