មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ហេតុអ្វីបានជាជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់នៅមីយ៉ាន់ម៉ាត្រូវបានចាត់ទុកថាជា "ជនជាតិភាគតិចដែលទទួលរងការធ្វើទុក្ខបុកម្នេញច្រើនបំផុតនៅលើពិភពលោក"?

តើសហគមន៍អន្តរជាតិនិយាយយ៉ាងណាអំពីជនជាតិរ៉ូហ៊ីងយ៉ា?: សហគមន៍អន្តរជាតិបានចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ាជា “ជាជនជាតិភាគតិចដែលទទួលរងនូវការគាបសង្កត់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក”។

អង្គការសហប្រជាជាតិក៏ដូចជាក្រុមសិទ្ធិមនុស្សជាច្រើនទៀតដូចជាអង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានរិះគន់ជានិច្ចចំពោះការព្យាបាលទៅលើជនជាតិរ៉ូហ៊ីងយ៉ាដោយប្រទេសមីយ៉ាន់ម៉ា និងប្រទេសជិតខាងដទៃទៀត។

អង្គការសហប្រជាជាតិបាននិយាយថាវា “ទំនងជា” ថាពួកយោធាបានប្រព្រឹត្តការរំលោភបំពានផ្នែកសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋរ៉ាឃីនដែលអាចស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាម, ការចោទប្រកាន់ដោយគ្មានភស្តុតាងនេះត្រូវបានរដ្ឋាភិបាលបដិសេធ។

នៅក្នុងខែមីនា អង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយដើម្បីបង្កើតឯករាជ្យភាពមួយ, សកកម្មអន្តរជាតិដើម្បីស៊ើបអង្កេតការរំលោភបំពានដែលបានបានចោទប្រកាន់។

វាបានបញ្ឈប់ការងាររយះពេលខ្លីដែលគេហៅថាគណៈកម្មការស៊ើបអង្កេត ហើយដែលជាការស៊ើបអង្កេតកម្រិតខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ។

ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិត្រូវតែផ្តល់នូវការធ្វើបច្ចុប្បន្នភាពពាក្យសម្តីនៅក្នុងខែកញ្ញា និងរបាយការណ៍ពេញលេញនៅឆ្នាំក្រោយលើការរកឃើញរបស់ពួកគេ។

ក្រុមសិទ្ធិមនុស្សបានរិះគន់ការស្ទាក់ស្ទើររបស់រដ្ឋាភិបាលក្នុងការព្រមទទួលអ្នកស៊ើបការរបស់អង្គការសហប្រជាជាតិ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានព្រមានថារដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រថុយប្រថានក្នុងការទទួលយកជា “រដ្ឋដែលគ្មានវណ្ណះ” ដូចប្រទេសកូរ៉េខាងជើង និងប្រទេសស៊ីរី ប្រសិនបើប្រទេសនេះមិនបានអនុញ្ញាតឱ្យអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មដែលបានចោទប្រកាន់។

ជាការឆ្លើយតបទៅលើអំពើហឹង្សាចុងក្រោយបំផុត អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) បានព្រមានពីហានិភ័យនៃការបោសសម្អាតជាតិពន្ធ ដោយបានអំពាវនាវ លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) និងកងកម្លាំងសន្តិសុខរបស់ប្រទេសនេះឱ្យបញ្ចប់អំពើហឹង្សា។

កាលពីដើមខែកញ្ញា លោកហ្គូតេរ៉េស ក៏បានព្រមានផងដែរពី“គ្រោះមហន្តរាយមនុស្សធម៌”ដែលកំពុងកើតមានឡើង ប្រសិនបើអំពើហឹង្សាមិនបញ្ចប់។

ប្រធានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra'ad al Hussein បានជំរុញឱ្យប្រទេសមីយ៉ាន់ម៉ាបញ្ចប់នូវ “ការធ្វើប្រតិបត្តិការសន្តិសុខដ៏ឃោរឃៅ” របស់ខ្លួនប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីនដោយបានហៅទង្វើនេះថាជា “គំរូសៀវភៅនៃការបោសសម្អាតជាតិពន្ធ”។

ទាំងមន្រ្តីអង្គការសហប្រជាជាតិបាននិយាយថាពួកគេគាំទ្រទាំងស្រុងនូវការរកឃើញរបស់គណៈកម្មការប្រឹក្សាដែលដឹកនាំដោយលោក កួហ្វី អាណាន់ (Kofi Annan) និងបានជំរុញឱ្យរដ្ឋាភិបាលបំពេញនូវអនុសាសន៍របស់ខ្លួន។ (ត)

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 561
សប្ដាហ៍នេះ : 2053
ខែនេះ : 21783
សរុប : 17693450