មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)




ហេតុអ្វីបានជាជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់នៅមីយ៉ាន់ម៉ាត្រូវបានចាត់ទុកថាជា "ជនជាតិភាគតិចដែលទទួលរងការធ្វើទុក្ខបុកម្នេញច្រើនបំផុតនៅលើពិភពលោក"?

តើកងទ័ពរំដោះរ៉ូហ៊ីងយ៉ាអារ៉ាកានគឺជាអ្វី?: កងទ័ពរំដោះរ៉ូហ៊ីងយ៉ាអារ៉ាកាន (The Arakan Rohingya Salvation Army) ដែលត្រូវបានគេស្គាល់ពីមុនថាជាចលនាជំនឿ Al-Yaqeen បានចេញសេចក្តីថ្លែងការណ៍មួយក្រោមឈ្មោះថ្មីរបស់គេកាលពីខែមីនា ឆ្នាំ២០១៧ ដោយនិយាយថាកងទ័ពនេះមានកាតព្វកិច្ចដើម្បី “គាំទ្រ, សង្រ្គោះ និងការពារសហគមន៍ជនជាតិរ៉ូហ៊ីងយ៉ា”។

ក្រុមនេះបាននិយាយថាគេនឹងធ្វើដូច្នេះ “ជាមួយនឹងសមត្ថភាពដ៏ល្អបំផុតរបស់ពួកយើងនៅពេលដែលយើងមានសិទ្ធិស្របច្បាប់ក្រោមច្បាប់អន្តរជាតិដើម្បីការពារខ្លួនយើងស្របតាមគោលការណ៍ការការពារខ្លួនឯង”។

ក្រុមនេះត្រូវបានចាត់ទុកថាជាអង្គការ“ភេរវជន”ដោយរដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងរបាយការណ៍ខែមីនានោះ កងទ័ពរំដោះរ៉ូហ៊ីងយ៉ាអារ៉ាកាន (ARSA) បានបន្ថែមថា “ខ្លួនមិនបានចូលរួមជាមួយនឹងក្រុមភេរវជននៅទូទាំងពិភពលោកទេ” ហើយខ្លួន “ក៏មិនបានប្រព្រឹត្តអំពើភេរវកម្មក្នុងទម្រង់ណាមួយដើម្បីប្រឆាំងជនស៊ីវិលដទៃទៀតដោយមិនគិតពីសាសនា និងជាតិពន្ធដើមរបស់ពួកគេដែរ”។

របាយការណ៍នោះក៏បាននិយាយថា “ពួកយើង....ប្រកាសយ៉ាងច្បាស់លាស់ និងក្តែងៗថាការវាយប្រហារទប់ទល់របស់ពួកយើងបានផ្តោតតែទៅលើរបបភូមាដែលធ្វើការគៀបសង្កត់ទៅតាមបទដ្ឋាន និងគោលការណ៍អន្តរជាតិរហូតដល់ការទាមទាររបស់ពួកយើងត្រូវបានបំពេញ”។

ក្រុមនេះបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិស និងមូលដ្ឋានកងទ័ពនៅក្នុងរដ្ឋរ៉ាឃីន។ យោងទៅតាមរដ្ឋាភិបាល មនុស្សប្រហែលជាជិត៤០០នាក់ត្រូវបានសម្លាប់ ដោយភាគច្រើនអ្នកដែលស្លាប់នោះជាសមាជិកកងទ័ពរំដោះរ៉ូហ៊ីងយ៉ាអារ៉ាកាន។ យ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្ស និយាយថាជនស៊ីវិលរាប់រយនាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ។

ក្រុមសិទ្ធិមនុស្ស Fortify Rights បាននិយាយថាពួកគេបានផ្តល់នូវឯកសារដែលថាអ្នកប្រយុទ្ធជាមួយនឹងកងទ័ពរំដោះរ៉ូហ៊ីងយ៉ាអារ៉ាកាន “គឺក៏ត្រូវបានចោទប្រកាន់ពីបទសម្លាប់ជនស៊ីវិលផងដែរ ដែលត្រូវបានគេសង្ស័យថាជាអ្នកផ្តល់ព័ត៌មានរបស់រដ្ឋាភិបាលនៅក្នុងប៉ុន្មានថ្ងៃ និងខែថ្មីៗនេះ ក៏ដូចជាកំពុងរារាំងក្មេងប្រុសៗ និងបុរសៗពីការរត់ចេញពីទីប្រជុំជនមឺងដាវ (Maungdaw)។

នៅថ្ងៃទី៩ ខែកញ្ញា ក្រុមនេះបានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេលមួយខែនៅក្នុងរដ្ឋរ៉ាឃីនដើម្បីឱ្យក្រុមជំនួយផ្សេងៗចូលទៅដោះស្រាយវិបត្តិមនុស្សធម៌នៅក្នុងតំបន់នោះ។

ក្រុមនេះបាននិយាយនៅក្នុងរបាយការណ៍ថា “កងទ័ពរំដោះរ៉ូហ៊ីងយ៉ាអារ៉ាកាន (ARSA) លើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់តួអង្គមនុស្សធម៌នានាដែលពាក់ព័ន្ធដែលបានបន្តជំនួយមនុស្សធម៌ទៅដល់ជនរងគ្រោះពីវិបត្តិមនុស្សធម៌ ដោយមិនគិតពីប្រវត្តិជាតិពន្ធ និងប្រវត្តិសាសនានៅក្នុងកំឡុងពេលបទឈប់បាញ់” ដោយបន្ថែមថាពួកគេអំពាវនាវដល់យោធារដ្ឋាភិបាលមីយ៉ាន់ម៉ាឱ្យបន្ធូរបន្ថយដៃជាបណ្តោះអាសន្នផងដែរ។

យោងទៅតាមក្រុមវិបត្តិអន្តរជាតិ កងទ័ពរំដោះរ៉ូហ៊ីងយ៉ាអារ៉ាកាន (ARSA) មានទំនាក់ទំនងជាមួយនឹងជនជាតិរ៉ូហ៊ីងយ៉ាដែលរស់នៅអារ៉ាប់ប៊ីសាអូឌីត។

ជាផ្លូវការ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបែងចែកក្រុមនេះជា អង្គការ“ភេរវជន”នៅថ្ងៃទី២៥ ខែសីហា។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 563
សប្ដាហ៍នេះ : 2055
ខែនេះ : 21785
សរុប : 17693452