សមាជិកក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ានឹងចូលរួមការសន្ទនា CPC ជាមួយគណបក្សនយោបាយពិភពលោក




យ៉ានហ្គន: ទីភ្នាក់ងារព័ត៌មានមីយ៉ាន់ម៉ារាយការណ៍ពីថ្ងៃចន្ទនេះថាសមាជិកក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អូង សានស៊ូក្ស៊ី (Aung San Suu Kyi) នឹងចូលរួមក្នុងការសន្ទនាគ្នារបស់បក្សកុម្មុយនិស្តចិន (CPC) នាពេលខាងមុខជាមួយកិច្ចប្រជុំថ្នាក់ខ្ពស់របស់គណបក្សនយោបាយពិភពលោកក្នុងក្រុងប៉េកាំង។

តាមសេចក្តីប្រកាសជាផ្លូវការឱ្យដឹងថាលោកស្រីស៊ូក្ស៊ីក៏នឹងធ្វើទស្សនកិច្ចមួយផងដែរនៅប្រទេសចិនក្នុងឱកាសនោះដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិន។

លោកស្រីស៊ូក្ស៊ីបានធ្វើទស្សនកិច្ចកន្លងទៅនៅប្រទេសចិនក្នុងខែសីហា ឆ្នាំ២០១៦។
    ប្រទេសមីយ៉ាន់ម៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ចំណងទាក់ទងមីយ៉ាន់ម៉ា-ចិនដោយសង្ឃឹមថាទស្សនកិច្ចរបស់លោកស្រីនៅប្រទេសចិននឹងលើកកំពស់ថែមទៀតនូវកម្រឹតនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ។

លោកស្រីស៊ូក្ស៊ីក៏បានសំដែងនូវបំណងប្រាថ្នានៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីផងដែរក្នុងការធ្វើឱ្យស៊ីជំរៅការផ្លាស់ប្តូរជាមួយ CPC ទាំងពង្រឹងតទៅទៀតនូវជំនឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការទៅវិញទៅមករបស់ខ្លួន។

ពួកមេដឹកនាំមកពីគណបក្ស និងអង្គការនយោបាយជាង២០០នៅក្នុងប្រទេសជា១០០បានចុះបញ្ជីសម្រាប់កិច្ចប្រជុំនេះដែលគេបានគ្រោងធ្វើពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនរំលឹកឡើងវិញពីគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនគេ

ចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូល SCO នាពេលខាងមុខឱ្យបានជោគជ័យ

មេដឹកនាំចិនជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់

ចិន និងអាស៊ាននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាពីច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូងក្នុងដើមខែមីនា

ចិនស្វាគមន៍ភាពធូរស្រាលរវាងកូរ៉េទាំងពីរ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 894
សប្ដាហ៍នេះ : 7148
ខែនេះ : 40765
សរុប : 17834390