នាយករដ្ឋមន្រ្តីចិនប្រកាសគាំទ្រខាងហិរញ្ញវត្ថុសម្រាប់កិច្ចសហប្រតិបត្តិការ 16+1




ប៊ុយដាប៉េស្ត: នាយករដ្ឋមន្រ្តីចិនដែលកំពុងធ្វើទស្សនកិច្ចលោក លី កេឈាំង (Li Keqiang) កាលពីថ្ងៃចន្ទបានប្រកាសនៅក្រុងប៊ុយដាប៉េស្តគាំទ្រខាងហិរញ្ញវត្ថុសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេសអឺរ៉ុបកណ្តាល និងខាងកើត (CEEC) ដែលគេក៏ស្គាល់ផងដែរថាកិច្ចសហប្រតិបត្តិការ 16+1។

លោកលីបានប្រកាសបង្កើតសមាគមអន្តរធនាគារចិន-CEEC និងដំណាក់កាលទី២នៃមូលនិធិកិច្ចសហប្រតិបត្តិការវិនិយោគចិន-អឺរ៉ុបកណ្តាល និងខាងកើតនៅក្នុងសុន្ទរកថាយ៉ាងសំខាន់មួយទៅកាន់វេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-CEECលើកទី៧ដែលធ្វើនៅក្នុងទីក្រុងប៊ុយដាប៉េស្តរដ្ឋធានីប្រទេសហុងគ្រី។

លោកលីបាននិយាយថាធនាគារអភិវឌ្ឍន៍ចិននឹងផ្តល់ទឹកប្រាក់ដែលស្មើនឹងចំនួន២ពាន់លានអឺរ៉ូ (២,៤ពាន់លានដុល្លារអាមេរិក) ធ្វើជាប្រាក់កម្ចីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុដែលមានទិសដៅធ្វើការអភិវឌ្ឍន៍សម្រាប់សមាគមអន្តរធនាគារ។

នៅពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីចិនបាននិយាយថាដំណាក់កាលទី២នៃមូលនិធិកិច្ចសហប្រតិបត្តិការវិនិយោគដែលមានទឹកប្រាក់សរុប១ពាន់លានដុល្លារនឹងត្រូវគេធ្វើវិនិយោគជាសំខាន់នៅក្នុងអឺរ៉ុបកណ្តាល និងខាងកើត។

លោកលីបាននិយាយថាភាគីទាំងពីរចាំបាច់ត្រូវពង្រីកបណ្តាញហិរញ្ញវត្ថុថែមទៀត។

លោកលីបាននិយាយថាចិនគាំទ្រស្ថាប័នហិរញ្ញវត្ថុពាណិជ្ជកម្មនឹងការវិនិយោគដើម្បីផ្តល់ហិរញ្ញវត្ថុសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគី, គាំទ្រក្រុមហ៊ុនមកពីបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងកើតឱ្យផ្សព្វផ្សាយ Panda Bonds នៅក្នុងប្រទេសចិន នឹងក៏គាំទ្រផងដែរដល់ភាគីទាំងពីរដើម្បីធ្វើពាណិជ្ជកម្មដែលយកតម្លៃតាមរូបិយវត្ថុចិនសម្រាប់គម្រោងកិច្ចសហប្រតិបត្តិរបស់ខ្លួន។

លោកលីបានទៅដល់ក្រុងប៊ុយដាប៉េស្តកាលពីថ្ងៃអាទិត្យសម្រាប់ទស្សនកិច្ចផ្លូវការមួយនៅប្រទេសហុងគ្រី និងសម្រាប់កិច្ចប្រជុំលើកទី៦នៃប្រមុខរដ្ឋាភិបាលចិន និងបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងកើតចំនួន១៦។

ក្នុងអំឡុងការស្នាក់នៅក្នុងប្រទេសហុងគ្រីលោកលីនឹងធ្វើកិច្ចប្រជុំទ្វេភាគីជាមួយពួកមេដឹកនាំ CEEC ព្រមទាំងធ្វើការជាមួយពួកគេដើម្បីរៀបចំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។
លោកក៏នឹងធ្វើជាសាក្សីផងដែរការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់មួយព្រមទាំងប្រារព្ធខួបលើកទី៥នៃការបង្កើតកិច្ចសហប្រតិបត្តិការ16+1។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិន និងរុស្ស៊ីស្វែងរកកិច្ចសហប្រតិបត្តិការយោធាឱ្យបានកាន់តែជិតស្និទ្ធ

ចិនអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាហ្សេរុយសាឡឹម

ចិនគ្មានចេតនាចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលីទេ

ថៃយល់ព្រមលើការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់ផ្លូវរថភ្លើងថៃ-ចិន

CPC នឹងធ្វើឱ្យស៊ីជំរៅកិច្ចសហប្រតិបត្តិការជាមិត្តជាមួយគណបក្សនយោបាយពិភពលោក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 617
សប្ដាហ៍នេះ : 2109
ខែនេះ : 21839
សរុប : 17693506