ស្ថានកុងស៊ុលចិនមានវត្តមានដំបូងនៅលើទឹកដីខេត្តសៀមរាប




"ខ្មែរដេលី"
ស្ថានកុងស៊ុលនៃប្រទេសចិន បានបើកឲ្យដំណើរការជាលើកដំបូងខេត្តសៀមរាប បន្ទាប់ពីមានតែស្ថានអគ្គរដ្ឋទូតប្រចាំតែនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ការបើកស្ថានកុងស៊ុលទៅកាន់តំបន់ទេសចរណ៍វប្បធម៌អច្ឆរិយៈរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងទាក់ទាញបានទេសចរចិនមកខេត្តសៀមរាបកាន់តែច្រើនឡើងបន្ថែមទៀត។

ថ្លែងក្នុងពិធីសម្ពោធស្ថានកុងស៊ុលនេះ កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា លោក ហ្ស៊ុង ប៉រ(Xiong Bo)ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ការសម្រេចបើកជាផ្លូវការនូវស្ថានកុងស៊ុលរបស់ខ្លួនប្រចាំខេត្តសៀមរាបនេះ គឺដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ និងជិតស្និតបន្ថែមទៀត រវាងប្រទេសកម្ពុជា និងចិន។

លោកបញ្ជាក់ថា «ការិយាល័យកុងស៊ុលនេះ គឺជាសមិទ្ធផលដ៏សំខាន់ដែលកើតចេញពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលដែលលោកប្រធានាធិបតីចិន ស៊ី ជីនភីង ប្រធានរដ្ឋចិនមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជានាកន្លងទៅ»។ លោកបន្តថា ស្ថានកុងស៊ុលនេះ នឹងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ លើគ្រប់វិស័យឱ្យមានការអភិវឌ្ឍថ្មីបន្ថែមទៀត ពិសេសជំរុញដល់កំណើនអ្នកវិនិយោគ និងទេសចរជនជាតិចិន មកកាន់ខេត្តសៀមរាបកាន់តែច្រើនឡើងបន្ថែមទៀត។

លោកទេសរដ្ឋមន្រ្តី លី ធុច មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកបេសកកម្មពិសេស រំពឹងថា ស្ថានកុងស៊ុលនេះ នឹងបង្កើនកិច្ចសហប្រតិបត្ដិការវិស័យនយោបាយ ការទូត សេដ្ឋកិច្ច សេដ្ឋកិច្ច សង្គមកិច្ច និងជាពិសេសជាស្ពានថ្មីមួយទៀតផ្សារភ្ជាប់គ្នារវាងប្រជាជន និងប្រទេសទាំងពីរ ពិសេសជំរុញកិច្ចសហការក្នុងវិស័យវប្បធម៌ ទេសចរណ៍ឲ្យឆ្ពោះទៅមុខឥតឈប់ឈរ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅថ្មីក្នុងការទាក់ទាញទេសចរចិនឲ្យបានលើសពី២លាននាក់ នៅត្រឹមឆ្នាំ២០២០ បន្ទាប់ពីទទួលកំណើនទេសចរចិន បានជាង៧៤ម៉ឺននាក់ នៅក្នុងរយៈពេល៨ខែ នៃឆ្នាំ២០១៧នេះ។

ក្រសួងទេសចរណ៍ បានព្យាករណ៍ថា បើសិនជាកម្ពុជាស្រូបបានទេសចរចិនលើសពី២លាននាក់ ក្នុងចំណោមទេសចរបរទេសជាង៧,៥លាននាក់ នៅត្រឹមឆ្នាំ២០២០មែន នោះវានឹងនាំចំណូលដល់សេដ្ឋកិច្ចជាតិប្រមាណ៥.០០០លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ជិត១លាននាក់៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់

ទុនវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាម៉េរិក

កសិករចំនួន១២ខេត្តទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច

សម្ដេចតេជោ ហ៊ុន សែនដាក់បទបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់រថយន្ត កែច្នៃខុសបច្ចេកទេសតទ្រុងនិងដឹកលើសទម្ងន់

សម្ដេតេជោថ្លែងថាតម្រូវការស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋមាន ការកើនឡើងជាលំដាប់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3356
សប្ដាហ៍នេះ : 6018
ខែនេះ : 39635
សរុប : 17833258