យោធាអេហ្ស៊ីបសម្លាប់ពួកភេរវជន១៤នាក់ក្នុងការសងសឹកនឹងការវាយឆ្មក់លើវិហារម៉ូស




គែរ: សេចក្តីថ្លែងការណ៍សន្តិសុខផ្លូវការបាននិយាយពីថ្ងៃអង្គារថា ពួកភេរវជនយ៉ាងហោចណាស់១៤នាក់បានស្លាប់ និងជនសង្ស័យ១៤នាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់របស់ប៉ូលិស និងយោធាអេហ្ស៊ីបនៅខាងក្នុង និងនៅជិតខេត្ត North Sinai។

សេចក្តីថ្លែងការណ៍មួយពីក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារនេះបាននិយាយថាការវាយឆ្មក់ទៅលើកសិដ្ឋានមួយនៅក្នុងខេត្ត Ismailia នៅភាគឦសានរដ្ឋធានីគែរ និងខេត្ត North Sinai នៅភាគខាងលិចបានសម្លាប់ពួកភេរវជន១១នាក់ដែលបានបាញ់តជាមួយប៉ូលិសក្នុងអំឡុងការវាយឆ្មក់នោះ។

សេចក្តីថ្លែងការណ៍បាននិយាយថាកសិដ្ឋាននោះត្រូវបានប្រើដោយពួកភេរវជនសម្រាប់ធ្វើជម្រក, ហ្វឹកហាត់ និងទុកគ្រឿងសព្វាវុធ និងជាតិផ្ទុះដើម្បីរៀបចំសម្រាប់ប្រតិបត្តិការបង្កភាពប្រទូសរាយរបស់ពួកគេប្រឆាំងនឹងរដ្ឋ។

ការវាយឆ្មក់ដទៃទៀតនៅក្នុងខេត្ត Ismailia, Sharqiya និងNorth Sinai បានចាប់ជនសង្ស័យភេរវកម្ម៩នាក់ជាមួយវិទ្យុទាក់ទងមួយចំនួនធំ និងគ្រឿងបន្លាស់កង់ដែលគេបានរត់ពន្ធ និងបានប្រគល់ទៅឱ្យពួកភេរវជននៅ North Sinai។

ម្យ៉ាងវិញទៀតអ្នកនាំពាក្យយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ការវាយឆ្មក់របស់យោធានៅ Sinai ភាគកណ្តាល, ផ្នែកភាគខាងត្បូងនៃ North Sinai បានសម្លាប់ពួកជ្រុលនិយម៣នាក់, ចាប់ខ្លួនបាន៥នាក់, រឹបអូសយកបានរថយន្តកាមីញ៉ុងមួយគ្រឿងដែលផ្ទុកដោយសម្ភារផ្ទុះមួយចំនួនធំព្រមទាំងបានកំទេចកន្លែងលាក់ខ្លួនចំនួន៨កន្លែងដែលប្រើដោយពួកភេរវជន។

ការវាយឆ្មក់របស់ប៉ូលិស និងយោធាគឺជាផ្នែកនៃយុទ្ធនាការជាបន្តដែលបានបើកធ្វើក្នុងពេល២ថ្ងៃកន្លងទៅនេះចាប់តាំងពីការវាយប្រហារភេរវកម្មមួយកាលពីថ្ងៃសុក្រទៅលើវិហារម៉ូសមួយក្នុងភូមិតូចមួយនៅ North Sinai ដែលសម្លាប់ពួកអ្នកធ្វើសក្ការៈបូជាយ៉ាងហោចណាស់៣០៥នាក់ និងរបួស១២៨នាក់ទៀតក្នុងការវាយប្រហារបង្ហូរឈាម និងជាលើកដំបូងទៅលើវិហារម៉ូសមូស្លឹមមួយក្នុងប្រវត្តិសាស្រ្តទំនើបរបស់ប្រទេសនេះ។

ថ្វីបើគ្មានក្រុមណាមួយបានប្រកាសទទួលខុសត្រូវសម្រាប់ការវាយប្រហារវិហារម៉ូសនេះនៅឡើយក៏ដោយក៏គេបានចង្អុលទៅលើក្រុមមានមូលដ្ឋាននៅ Sinai មួយដែលស្មោះត្រង់នឹងក្រុមភេរវកម្មតំបន់រដ្ឋអ៊ីស្លាម (IS) ដែលបានប្រកាសទទួលខុសត្រូវភាគច្រើននៃប្រតិបត្តិការភេរវកម្មដ៏ធំក្នុងប្រទេសអេហ្ស៊ីបក្នុងពេលពីរបីឆ្នាំកន្លងទៅនេះ។

ការវាយប្រហារភេរវកម្មបានលេចឡើងក្នុងប្រទេសអេហ្ស៊ីបបន្ទាប់ពីយោធាបណ្តេញអតីតប្រធានាធិបតីអ៊ីស្លាមនិយមលោក Mohamed Morsi នៅក្នុងខែកក្កដា ឆ្នាំ២០១៣ ក្នុងការឆ្លើយតបទៅនឹងមហាតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរយៈពេលមួយឆ្នាំរបស់លោកព្រមទាំងក្រុមភាតរមូស្លឹមដែលបច្ចុប្បន្នគេប្រកាសថាខុសច្បាប់របស់លោក។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ការទទួលស្គាល់ហ្សេរុយសាឡឹមរបស់អាមេរិកថាជារដ្ឋធានីរបស់អ៊ីស្រាអែលធ្វើឱ្យមានប្រតិកម្មរបស់ពិភពលោក

សម្ព័ន្ធអារ៉ាប់នឹងធ្វើកិច្ចប្រជុំជាបន្ទាន់ស្តីពីហ្សេរុយសាឡឹម

គណប្រតិភូអ.ស.បធ្វើទស្សនកិច្ចកូរ៉េខាងជើង

ប្រតិកម្មរបស់ប្រមុខ AL ចំពោះការសម្លាប់អតីតប្រធានាធិបតីយ៉េមែន

ពួកហ៊ូធីរបស់ប្រទេសយ៉េមែនសម្លាប់លោកសាឡេព្រមទាំងសាច់ញាតិរបស់លោក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 599
សប្ដាហ៍នេះ : 2091
ខែនេះ : 21821
សរុប : 17693488