ក្រុមប្រឹក្សាសន្តិសុខអ.ស.បធ្វើកិច្ចប្រជុំជាបន្ទាន់ស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង




អ.ស.ប: ប្រកាសការទូតបាននិយាយនៅអ.ស.បថាក្រុមប្រឹក្សាសន្តិសុខអ.ស.បនឹងធ្វើកិច្ចប្រជុំជាបន្ទាន់មួយនៅរសៀលថ្ងៃពុធនេះដើម្បីពិភាក្សាគ្នាពីការបាញ់ថ្មីបំផុតនូវមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ធ្វើឡើងដោយកូរ៉េខាងជើង។

តាមកម្មវិធីកិច្ចប្រជុំ និងរបៀបវារៈសម្រាប់ថ្ងៃពុធនេះដែលបានផ្សព្វផ្សាយនៅលើវេបសាយអ.ស.បឱ្យដឹងថាកិច្ចប្រជុំលើកទី៨១១៨របស់ក្រុមប្រឹក្សាសន្តិសុខនឹងផ្តោតទៅលើ “ការធ្វើមិនឱ្យសាយភាយកូរ៉េខាងជើង”។

ប្រភពនានាបាននិយាយថាស.រ.អា, ជប៉ុន និងកូរ៉េខាងត្បូងបានស្នើដល់កិច្ចប្រជុំនោះឱ្យដោះស្រាយការបាញ់ ICBM របស់កូរ៉េខាងជើងដែលក្រសួងការពារប្រទេសជប៉ុនបាននិយាយថាប្រហែលជាបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុននោះ។

នេះគឺជាការបាញ់លើកដំបូងចាប់តាំងពីថ្ងៃទី១៥ ខែកញ្ញា នៅពេលដែលកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយរំលងលើប្រទេសជប៉ុនភាគខាងជើងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនោះ។

ចាប់តាំងពីខែវិច្ឆិកាឆ្នាំកន្លងទៅ ក្រុមប្រឹក្សាសន្តិសុខបានដាក់បំរាមមិនឱ្យនាំចេញធ្យូងថ្ម, ដែក, សំណ, វាយនភណ្ឌ និងម្ហូបសមុទ្រ, រឹតបន្តឹងការរកស៊ីចូលហ៊ុនគ្នាព្រមទាំងចុះក្នុងបញ្ជីខ្មៅអង្គភាពរបស់កូរ៉េខាងជើងមួយចំនួនក្នុងការឆ្លើយតបទៅនឹងការធ្វើតេស្តមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសនេះ។

បំរាមនោះក៏បានហាមឃាត់ផងដែរមិនឱ្យជួលកម្មករភ្ញៀវរបស់កូរ៉េខាងជើងព្រមទាំងបិទមិនឱ្យនាំចេញប្រេង។

នៅក្រោមដំណោះស្រាយអ.ស.ប កូរ៉េខាងជើងត្រូវបានគេហាមមិនឱ្យអភិវឌ្ឍន៍មីស៊ីល និងសមត្ថភាពអាវុធនុយក្លេអ៊ែរ ប៉ុន្តែក្រុងព្យុងយ៉ាងបានអះអាងថាឃ្លាំងអាវុធនេះគឺចាំបាច់សម្រាប់ស្វ័យការពារប្រឆាំងនឹងភាពអមិត្តរបស់អាមេរិក។

អគ្គលេខាធិការអ.ស.បលោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) កាលពីថ្ងៃពុធនេះបានថ្កោលទោសការបាញ់មីស៊ីលថ្មីបំផុតធ្វើឡើងដោយកូរ៉េខាងជើង។

អ្នកនាំពាក្យរបស់លោក ហ្គូតេរ៉េស គឺលោកស្តេហ្វាន ឌូហ្សារិច (Stephane Dujarric) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកអគ្គលេខាធិការបានថ្កោលទោសយ៉ាងខ្លាំងការបាញ់មីស៊ីលផ្លោងមួយទៀតដោយកូរ៉េខាងជើង។ នេះគឺជាការរំលោភយ៉ាងច្បាស់មួយលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ និងបង្ហាញឱ្យឃើញនូវការមិនគោរពទាំងស្រុងនូវទស្សនៈដែលឯកភាពគ្នារបស់សហគមន៍អន្តរជាតិ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ការទទួលស្គាល់ហ្សេរុយសាឡឹមរបស់អាមេរិកថាជារដ្ឋធានីរបស់អ៊ីស្រាអែលធ្វើឱ្យមានប្រតិកម្មរបស់ពិភពលោក

សម្ព័ន្ធអារ៉ាប់នឹងធ្វើកិច្ចប្រជុំជាបន្ទាន់ស្តីពីហ្សេរុយសាឡឹម

គណប្រតិភូអ.ស.បធ្វើទស្សនកិច្ចកូរ៉េខាងជើង

ប្រតិកម្មរបស់ប្រមុខ AL ចំពោះការសម្លាប់អតីតប្រធានាធិបតីយ៉េមែន

ពួកហ៊ូធីរបស់ប្រទេសយ៉េមែនសម្លាប់លោកសាឡេព្រមទាំងសាច់ញាតិរបស់លោក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 601
សប្ដាហ៍នេះ : 2093
ខែនេះ : 21823
សរុប : 17693490