ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង




ប៉េកាំង: កាលពីថ្ងៃពុធប្រទេសចិនបាននិយាយថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងព្រមទាំងបានប្រឆាំងចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបមួយរបស់កូរ៉េខាងជើង។

អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បាននិយាយនៅឯសន្និសីទសារព័ត៌មានជាទៀងទាត់មួយថាចិនទាមទារឱ្យកូរ៉េខាងជើងគោរពតាមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអ.ស.បនឹងបញ្ឈប់កុំធ្វើសកម្មភាពដែលធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ។

លោក Geng សង្ឃឹមថាភាគីទាំងអស់នឹងធ្វើសកម្មភាពដោយប្រុងប្រយ័ត្នដើម្បីថែរក្សាសន្តិភាព និងស្ថេរភាពតំបន់។

នៅពេលដែលគេសួរថាតើប្រទេសចិននឹងរឹតបន្តឹងទណ្ឌកម្មលើកូរ៉េខាងជើងដែរឬយ៉ាងណានោះ លោក Geng បាននិយាយថាប្រទេសចិនបានអនុវត្តន៍នូវដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខដែលមានជាប់ពាក់ព័ន្ធព្រមទាំងបានធ្វើទៅតាមការសន្យាស្តីពីកាតព្វកិច្ចរបស់ខ្លួនប៉ុន្តែប្រឆាំងជំទាស់នឹងទណ្ឌកម្មជាឯកតោភាគីនៅខាងក្រៅព្រំដែនរបស់អ.ស.ប។

លោក Geng បាននិយាយថាប្រទេសចិនដោះស្រាយបញ្ហានុយក្លេអ៊ែរឧបទ្វីបនេះជាមួយគោលបំណងការធ្វើមិនឱ្យមាននុយក្លេអ៊ែរ, ការបន្តឡើងវិញការសន្ទនាគ្នា និងការការពារសន្តិភាព និងស្ថេរភាពតំបន់។

លោកបានអំពាវនាវដល់ភាគីនានាឱ្យបដិសេធការប្រើកម្លាំងនិងឱ្យពិចារណាការផ្តួចផ្តើមគំនិតការផ្អាកប្តូរយកការផ្អាករបស់ប្រទេសចិនដែលមានន័យថាឱ្យកូរ៉េខាងជើងផ្អាកសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនក្នុងការប្តូរគ្នានឹងការផ្អាកសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូងទ្រង់ទ្រាយធំ។

អ្នកនាំពាក្យនោះបានបញ្ជាក់អះអាងថាស្ពានមួយដែលភ្ជាប់ប្រទេសចិនទៅកូរ៉េខាងជើងនឹងត្រូវគេបិទជាបណ្តោះអាសន្នប៉ុន្តែនឹងបើកឡើងវិញនៅពេលដែលកូរ៉េខាងជើងបញ្ចប់ការថែទាំកម្រាលស្ពាននោះ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ការទទួលស្គាល់ហ្សេរុយសាឡឹមរបស់អាមេរិកថាជារដ្ឋធានីរបស់អ៊ីស្រាអែលធ្វើឱ្យមានប្រតិកម្មរបស់ពិភពលោក

សម្ព័ន្ធអារ៉ាប់នឹងធ្វើកិច្ចប្រជុំជាបន្ទាន់ស្តីពីហ្សេរុយសាឡឹម

គណប្រតិភូអ.ស.បធ្វើទស្សនកិច្ចកូរ៉េខាងជើង

ប្រតិកម្មរបស់ប្រមុខ AL ចំពោះការសម្លាប់អតីតប្រធានាធិបតីយ៉េមែន

ពួកហ៊ូធីរបស់ប្រទេសយ៉េមែនសម្លាប់លោកសាឡេព្រមទាំងសាច់ញាតិរបស់លោក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 618
សប្ដាហ៍នេះ : 2110
ខែនេះ : 21840
សរុប : 17693507