ចិន និងរុស្ស៊ីនឹងពង្រឹងកិច្ចសហប្រតិបត្តិការការពារអាកាស និងប្រឆាំងនឹងមីស៊ីល




ប៉េកាំង: តាមក្រសួងការពារជាតិចិនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសចិន និងរុស្ស៊ីនឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួននៅក្នុងវិស័យការពារអាកាស និងប្រឆាំងមីស៊ីល។


លោក Wu Qian អ្នកនាំពាក្យក្រសួងនេះបាននិយាយនៅឯសន្និសីទសារព័ត៌មានដូចធម្មតាមួយថាយោធាចិន និងរុស្ស៊ីនឹងធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាមួយដែលផ្អែកលើការធ្វើត្រាប់តាមកុំព្យូទ័រចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែធ្នូ ក្នុងក្រុងប៉េកាំង។

តាមលោក Wu ឱ្យដឹងថា សមយុទ្ធនេះមានបំណងជួយដល់ភាគីទាំងពីរទប់ស្កាត់ការវាយប្រហារភ្លាមៗ ឬការបង្កហេតុណាមួយដោយមីស៊ីលផ្លោងឬមីស៊ីលគ្រូសនៅក្នុងទឹកដីរបស់ប្រទេសទាំងពីរនេះ។

លោកបាននិយាយថាសមយុទ្ធនេះមិនបានសំដៅទៅរកភាគីទីបីណាមួយឡើយ ហើយការរៀបចំបានដំណើរការរួចស្រេចហើយ។

សមយុទ្ធនេះនឹងជាសមយុទ្ធបែបនេះរបស់ខ្លួនលើកទី២សម្រាប់យោធាចិន និងរុស្ស៊ី។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនរំលឹកឡើងវិញពីគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនគេ

ចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូល SCO នាពេលខាងមុខឱ្យបានជោគជ័យ

មេដឹកនាំចិនជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់

ចិន និងអាស៊ាននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាពីច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូងក្នុងដើមខែមីនា

ចិនស្វាគមន៍ភាពធូរស្រាលរវាងកូរ៉េទាំងពីរ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 879
សប្ដាហ៍នេះ : 7133
ខែនេះ : 40750
សរុប : 17834375