តួកគីបញ្ជូនកងកម្ម៉ង់ដូ១៨០នាក់ទៅអាល់-បាបរបស់ស៊ីរី




អង់ការ៉ា: យោធាប្រទេសតួកគីបាននិយាយថាតួកគីបានបញ្ជូនកងកម៉្មង់ដូ១៨០នាក់ទៅកាន់ទីក្រុងអាល់-បាបរបស់ប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍នេះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu រាយការណ៍ថាកងទ័ពមកពីកងវរសេនាតូច “Wolves” របស់កងកម្លាំងប្រដាប់អាវុធតួកគីបានធ្វើពិធីចេញដំណើរមួយនៅឯមូលដ្ឋានខេត្ត Tokat សមុទ្រខ្មៅមុនធ្វើដំណើរទៅស៊ីរី។

តួនាទីដែលគេបានរំពឹងទុករបស់កងកុម្ម៉ង់ដូនេះនៅអាល់-បាបគេមិនបានបង្ហើបឱ្យដឹងទេ ថ្វីបើការដាក់ពង្រាយនេះកើតឡើងជាងមួយខែបន្ទាប់ពីកងទ័ពតួកគីបានចូលទៅក្នុងខេត្ត Idlib របស់ប្រទេសស៊ីរីនៅក្រោមក្របខ័ណ្ឌនៃការបង្កើតតំបន់ធ្វើមិនឱ្យរឹតតែខ្លាំង។

កាលពីដើមខែវិច្ឆិកានេះ ប្រធានាធិបតីតួកគីលោក រ៉េសេប តាយីប អែរដូហ្គាន (Recep Tayyip Erdogan) បានប្រកាសថាប្រទេសតួកគីកំពុងធ្វើប្រតិបត្តិការយ៉ាងខ្លាំងក្លាមួយជាមួយកងទ័ពស៊ីរីសេរីជាផ្នែកនៃកិច្ចព្រមព្រៀងធ្វើមិនឱ្យរឹតតែខ្លាំង។

ប្រតិបត្តិការនៅ Idlib គឺជាលើកទី២ក្នុងពេលជាងមួយឆ្នាំដែលកងទ័ពតួកគីបានឆ្លងកាត់ចូលទៅក្នុងប្រទេសស៊ីរី។ ប្រតិបត្តិការដំបូងដែលមានឈ្មោះថា Operation Euphrates Shield ត្រូវបានគេធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដែលក្នុងកំឡុងពេលនោះកងទ័ពចាប់យកបានទីតាំងរដ្ឋអ៊ីស្លាមជាច្រើន។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ការទទួលស្គាល់ហ្សេរុយសាឡឹមរបស់អាមេរិកថាជារដ្ឋធានីរបស់អ៊ីស្រាអែលធ្វើឱ្យមានប្រតិកម្មរបស់ពិភពលោក

សម្ព័ន្ធអារ៉ាប់នឹងធ្វើកិច្ចប្រជុំជាបន្ទាន់ស្តីពីហ្សេរុយសាឡឹម

គណប្រតិភូអ.ស.បធ្វើទស្សនកិច្ចកូរ៉េខាងជើង

ប្រតិកម្មរបស់ប្រមុខ AL ចំពោះការសម្លាប់អតីតប្រធានាធិបតីយ៉េមែន

ពួកហ៊ូធីរបស់ប្រទេសយ៉េមែនសម្លាប់លោកសាឡេព្រមទាំងសាច់ញាតិរបស់លោក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 591
សប្ដាហ៍នេះ : 2083
ខែនេះ : 21813
សរុប : 17693480