ទុនក្នុងវិស័យសំណង់នៅកម្ពុជាកើនដល់ប្រមាណជាង៦.០០០លានដុល្លារ




“ខ្មែរដេលី”
រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៧នេះ ទុនវិនិយោគលើវិស័យសំណង់បានកើនដល់ប្រមាណ៦.២៦៧លានដុល្លារអាមេរិក ដោយកើនជាង២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។ 
លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា វិស័យសំណង់នៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ ដែលធានាសុវត្ថិភាពក្រុមហ៊ុនសំណង់ទាំងអស់។

ថ្លែងក្នុងមហាសន្និបាតបូកសរុបការងាររបស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០១៧ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនេះ បានរួមចំណែកដល់កំណើន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យនៅតែរឹងមាំដដែល។ លោកបានឲ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ ២០១៧ នៅទូទាំងប្រទេស មានទីក្រុងរណប បុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈបុរីសរុបចំនួន១៦៨ទីតាំង សំណង់អគារខ្ពស់ចាប់ពី៥ ជាន់ឡើងទៅមានចំនួនសរុប៩៧៩អគារ។

យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្រ្តី បានសំណូមពរដល់អ្នកប្រកបអាជីព និងធុរជនក្នុងវិស័យឧស្សាហកម្មសំណង់ទាំងអស់ ដែលរួមមានស្ថាបត្យករ វិស្វករ អ្នកប្រឹក្សាយោបល់ អ្នកគ្រប់គ្រងសំណង់ អ្នកសាងសង់ និងអ្នកអភិវឌ្ឍអចលនទ្រព្យ ត្រូវចូលរួមគោរពច្បាប់ និងបទប្បញ្ញត្ដិពាក់ព័ន្ធវិស័យសំណង់ឲ្យបានត្រឹមត្រូវ។ ពិសេស លិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានមុនពេលធ្វើការសាងសង់ ជាមួយគ្នានេះ ក៏ត្រូវអនុវត្ដតាមប្លង់បច្ចេកទេសដែលបានអនុញ្ញាត និងបទប្បញ្ញត្ដិបច្ចេកទេសផ្សេងៗឲ្យបានត្រឹមត្រូវ ដែលធានាដល់សណ្តាប់ធ្នាប់ អនាម័យ សុខភាពសាធារណ: គុណភាពសំណង់ ជាដើម។

យោងតាមរបាយការណ៍ពីសមាគមអ្នកសាងសង់កម្ពុជា បានបង្ហាញថា បច្ចុប្បន្នសមាជិកវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានសរុបចំនួន១៤០ក្រុមហ៊ុន ដែលក្នុងនោះមានទាំងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនលក់ និងចែកចាយសម្ភារៈបរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ ព្រមទាំងក្រុមហ៊ុនសេវាកម្មផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យសំណង់៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់

ទុនវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាម៉េរិក

កសិករចំនួន១២ខេត្តទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច

សម្ដេចតេជោ ហ៊ុន សែនដាក់បទបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់រថយន្ត កែច្នៃខុសបច្ចេកទេសតទ្រុងនិងដឹកលើសទម្ងន់

សម្ដេតេជោថ្លែងថាតម្រូវការស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋមាន ការកើនឡើងជាលំដាប់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3282
សប្ដាហ៍នេះ : 5944
ខែនេះ : 39561
សរុប : 17833184