មន្ត្រីទូរទស្សន៍ជាតិកម្ពុជា ថា ការនាំយកភាពយន្តចិនមកចាក់បញ្ចាំ ងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន




"ខ្មែរដេលី"
មន្ត្រីទូរទស្សន៍ជាតិកម្ពុជា បានលើកឡើងថា ការនាំយកភាពយន្តចិនមកចាក់បញ្ចាំ ងផ្តល់ អត្ថប្រយោជន៍យ៉ាងច្រើនទាំងផ្នែ កថវិកា និងកិច្ចសហប្រតិបត្តិការលើវិស័ យផលិតភាពយន្ត។

លោក កែ សុជាតិ ប្រធាននាយកដ្ឋានផលិតកម្មវិធី របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ កម្ពុជា មានប្រសាសន៍ថា ការនាំយកភាពយន្តចិនដែលមិនមានកា រចំណាយ មកចាក់បញ្ចាំងនៅលើកញ្ចក់ទូ រទស្សន៍ជាតិកម្ពុជា គឺមិនត្រឹមតែផ្តល់ផលចំណេញទៅលើ ថវិកាសម្រាប់ចំណាយលើថ្លៃទិ ញភាពយន្តពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវពិសោ ធន៍នៅវិស័យផលិតភាពយន្តដូចជា៖ ផ្នែកបច្ចេកទេស ការបកប្រែ បញ្ចូលសំឡេង ព្រមទាំងបង្ហាញពីភាពរីកចម្រើននៃ កិច្ចសហប្រតិបត្តិរវាងប្ រជាជន និងប្រទេសកម្ពុជា និងចិន ថែមមួយកម្រិតទៀត។

ក្នុងឱកាសបង្ហាញពីមហោស្រពខែ្សភា ពយន្តភាគចិន ដែលបានរៀបចំឡើងរវាងអគ្គនា យកដ្ឋានទូរទស្សន៍ជាតិកម្ពុ ជា និងវិទ្យុប្រជាជនតំបន់ស្វយ័តក្ វាងស៊ី-ចិន នាផ្សារទំនើបអ៊ីអន កាលពីរាត្រីថ្ងៃទី១ ខែធ្នូ លោកបានបញ្ជាក់ថា ភាគីចិនបានផ្តល់នូវភាពយន្តភាគ និងគំនូរ ជីវចល ដើម្បីទូរទស្សន៍ជាតិកម្ពុជា ចាក់ផ្សាយដោយមិនគិតថ្លៃ ខណៈប្រជាពរដ្ឋកម្ពុជាចូលចិត្ តទស្សនាភាពយន្តភាគចិន។ លោកថ្លែងថា «បើយើងគិតជាថវិកា ដែលកុនរបស់វិទ្យុប្រជាជនតំបន់ស្ វយ័តក្វាងស៊ី-ចិនផ្តល់ឲ្យមកអគ្ គនាយកដ្ឋានទូរទស្សន៍ជាតិ កម្ពុជា គឺមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។ រាល់រឿងនីមួយៗ ដែលគេផ្តល់ឲ្យយើង គឺគេទិញ Licence(អាជ្ញាបណ្ណ)ពីស្រុកចិ នមកតែម្តង»។

កាលពីឆ្នាំ២០១៤ ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុប្រជាជនតំបន់ស្វយ័តក្ វាងស៊ី-ចិន បានសហការបង្កើតកម្មវិធីខែ្សភា ពយន្តភាគចិន គំនូរជីវចលចិន ដោយបកប្រែជាភាសាខ្មែរ ដើម្បីចាក់ផ្សាយលើកញ្ចក់ ទូរទស្សន៍ជាតិកម្ពុជាដូចជា៖ ភាពយន្តភាគ«រឿងសាមគុក» «ក្បាច់គុណសៅលិញ» ជាដើម។

មន្ត្រីជាន់ខ្ពស់តំណាងវិទ្យុប្ រជាជនតំបន់ស្វយ័តក្វាងស៊ី-ចិន បានថ្លែងថា កិច្ចសហប្រតិបត្តិការ បានផ្តោតលើការផ្លាស់ប្តូរកម្ មវិធី ការបញ្ជូនមន្ត្រីសិក្សាទៅវិញទៅ មក ការផ្លាស់ប្តូរបច្ចេកទេស ជាដើម។ មន្ត្រីដដែលនេះ បានបញ្ជាក់ថា វិទ្យុប្រជាជនតំបន់ស្វយ័តក្វា ងស៊ី-ចិន បានបង្កើតការិយាល័យប្រចាំ នៅប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍នៅវិ ស័យកម្មវិធីវិទ្យុ ការបកប្រែ និងផលិតភាពយន្តភាគ ការយកព័ត៌មាន និងការបណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយសមិ ទ្ធផលរបស់រដ្ឋភិបាលរបស់ប្ រទេសកម្ពុជា ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ការរីកចម្រើននៃសង្គម ដើម្បីជំរុញការយកយល់គ្នា រវាងប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ភាពយន្តភាគចិនថ្មី ដែលត្រូវបានផ្សព្វផ្សាយមុននឹ ងយកទៅបញ្ចាំងលើកញ្ចក់ទូរទស្ សន៍ជាតិកម្ពុជាបន្តទៀតនេះ មានចំណងជើងថា «ជីវិតនាងនីហាវ និងឆាវអាន» គឺផលិតដោយវិទ្យុប្រជាជនតំ បន់ស្វយ័តក្វាងស៊ី-ចិន បន្ទាប់ពីយល់ដឹងអំពីតម្រូវកា រទស្សនិកជនកម្ពុជា ចូលចិត្តទស្សនាភាពយន្តភា គចិន៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

តារាភាពយន្តសិង្ហបូរីចំនួន៣ដួងបង្ហាញមុខនៅភ្នំពេញ ជាមួយភាពយន្តភាគដ៏ល្បីសម្រាប់ចុងឆ្នាំ២០១៧នេះ

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 572
សប្ដាហ៍នេះ : 2064
ខែនេះ : 21794
សរុប : 17693461