CPC នឹងធ្វើឱ្យស៊ីជំរៅកិច្ចសហប្រតិបត្តិការជាមិត្តជាមួយគណបក្សនយោបាយពិភពលោក




ប៉េកាំង: សមាជិកក្រុមប្រឹក្សារដ្ឋចិនលោក យ៉ាង ជេស៊ី (Yang Jeichi) បាននិយាយពីថ្ងៃអាទិត្យនេះថាបក្សកុម្មុយនិស្តចិន (CPC) នឹងពង្រឹងព្រមទាំងធ្វើឱ្យស៊ីជំរៅកិច្ចសហប្រតិបត្តិការជាមិត្តជាមួយគណបក្សនយោបាយនៅទូទាំងពិភពលោក។

ថ្លែងក្នុងពិធីបិទ CPC ក្នុងការសន្ទនាគ្នាជាមួយកិច្ចប្រជុំថ្នាក់ខ្ពស់គណបក្សនយោបាយពិភពលោកក្នុងក្រុងប៉េកាំងលោកយ៉ាងសមាជិកការិយាល័យនយោបាយរបស់គណកម្មាធិការកណ្តាល CPC បានអំពាវនាវដល់ CPC និងគណបក្សនយោបាយនៅទូទាំងពិភពលោកឱ្យរួមចំណែកដល់ការកសាងសហគមន៍ដែលមានអនាគតដូចគ្នាសម្រាប់មនុស្សជាតិ និងពិភពលោកមួយដែលកាន់តែប្រសើរឡើង។

ដោយនិយាយយោងទៅរកសុន្ទរកថាយ៉ាងសំខាន់ធ្វើឡើងដោយប្រធានាធិបតីលោក ស៊ី ជីនពីង (Xi Jinping) ដែលក៏ជាអគ្គលេខាធិការគណកម្មាធិការកណ្តាល CPC ផងដែរនៅឯពិធីបើកកាលពីថ្ងៃសុក្រនោះ លោកយ៉ាងបាននិយាយថាសុន្ទរកថានេះបានសំដែងនូវការតាំងចិត្តរបស់ CPC ដើម្បីធ្វើការជាមួយគណបក្សនយោបាយនៅទូទាំងពិភពលោកក្នុងការជំរុញការអភិវឌ្ឍន៍ជាសកល, ចែករំលែកនូវវិបុលភាពជាសកលព្រមទាំងបង្ហាញនូវអនាគតរបស់ពិភពលោក។

លោកបាននិយាយថាសហគមន៍អន្តរជាតិឱ្យតម្លៃខ្ពស់សុន្ទរកថាយ៉ាងសំខាន់នេះព្រមទាំងការរួមចំណែកដែលធ្វើឡើងដោយ CPC។

លោកយ៉ាងបានគូសបញ្ជាក់ថាវាជាបុព្វហេតុយ៉ាងធំធេងមួយក្នុងការធ្វើការទាំងអស់គ្នាដើម្បីកសាងសហគមន៍មួយដែលមានអនាគតមួយដូចគ្នាសម្រាប់មនុស្សជាតិ និងពិភពលោកមួយដែលកាន់តែប្រសើរឡើង។

លោកបានអំពាវនាវដល់គណបក្ស និងពួកមេដឹកនាំនយោបាយឱ្យទទួលខុសត្រូវជាប្រវត្តិសាស្រ្តរបស់ខ្លួនដើម្បីកសាងពិភពលោកមួយប្រកបដោយសន្តិភាព, រួមចំណែកដល់ការអភិវឌ្ឍន៍ពិភពលោកព្រមទាំងការពាររបៀបរៀបរយជាអន្តរជាតិ។

កិច្ចប្រជុំនោះក៏បានផ្សាយផងដែរការផ្តួចផ្តើមគំនិតក្រុងប៉េកាំងនៅឯពិធីបិទកាលពីព្រឹកថ្ងៃអាទិត្យនេះ។

ការផ្តួចផ្តើមគំនិតនេះបាននិយាយថាយើងអំពាវនាវដល់គណបក្សនយោបាយនៅជុំវិញពិភពលោកឱ្យចូលរួមជាមួយយើងក្នុងការកសាងសន្តិភាពពិភពលោក, ការរួមចំណែកដល់ការអភិវឌ្ឍន៍ជាសកល និងការការពាររបៀបរៀបរយអន្តរជាតិ។

ការផ្តួចផ្តើមគំនិតនោះបានស្នើថា CPC ក្នុងការសន្ទនាគ្នាជាមួយកិច្ចប្រជុំថ្នាក់ខ្ពស់គណបក្សនយោបាយពិភពលោកគេគួរតែធ្វើឱ្យទៅជាស្ថាប័នព្រមទាំងក្លាយទៅជាវេទិកាថ្នាក់ខ្ពស់មួយសម្រាប់ការសន្ទនាគ្នាខាងនយោបាយជាមួយនឹងការបង្ហាញឱ្យបានទូលំទូលាយព្រមទាំងមានឥទ្ធិពលជាសកល។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិន និងរុស្ស៊ីស្វែងរកកិច្ចសហប្រតិបត្តិការយោធាឱ្យបានកាន់តែជិតស្និទ្ធ

ចិនអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាហ្សេរុយសាឡឹម

ចិនគ្មានចេតនាចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលីទេ

ថៃយល់ព្រមលើការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់ផ្លូវរថភ្លើងថៃ-ចិន

កងនាវាចរចិននឹងធ្វើការល្បាតរួមគ្នាជាមួយកងនាវាចរវៀតណាម


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 587
សប្ដាហ៍នេះ : 2079
ខែនេះ : 21809
សរុប : 17693476