ពួកហ៊ូធីយ៉េមែនបាញ់មីស៊ីលទៅលើទីក្រុងអាប៊ុយដាប៊ី សាណាអា:




ពួកឧទ្ទាមហ៊ូធីស៊ីអ៊ីតរបស់ប្រទេសយ៉េមែនបាននិយាយពីថ្ងៃអាទិត្យនេះថាពួកគេបានបាញ់មីស៊ីលគ្រូសរយៈឆ្ងាយមួយសំដៅទៅរ៉េអាក់ទ័រនុយក្លេអ៊ែរនៅអាប៊ុយដាប៊ីទីក្រុងរដ្ឋធានីរបស់ប្រទេសអារ៉ាប់រួមអេមីរ៉េតនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានSaba។

សេចក្តីថ្លែងការណ៍នោះបានដកស្រង់សំដីមន្រ្តីយោធាហ៊ូធីម្នាក់ដែលនិយាយថាមីស៊ីលនោះបានទៅចំគោលដៅនោះយ៉ាងជាក់លាក់នៅក្នុងទីក្រុងអាប៊ុយដាប៊ី។

នេះគឺជាការវាយប្រហារដោយមីស៊ីលផ្លោងរយៈឆ្ងាយទីបីទៅលើបណ្តារដ្ឋឈូងសមុទ្រដែលនៅជិតខាងក្នុងពេលមួយខែ។

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ប្រទេសអារ៉ាប៊ីសាអូឌីតបានស្ទាក់ចាប់មីស៊ីលផ្លោងមួយដែលបាញ់ចេញពីប្រទេសយ៉េមែនទៅលើទីក្រុងព្រំដែន Khamis Mushait របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

កាលពីថ្ងៃទី៤ ខែវិច្ឆិកា កងការពារអាកាសអារ៉ាប៊ីសាអូឌីត បានបាញ់ទម្លាក់មីស៊ីលផ្លោងមួយដែលបាញ់ដោយពួកហ៊ូធីក្នុងប្រទេសយ៉េមែនទៅលើព្រលានយន្តហោះ King Khaled International Airport នៅខាងជើងរដ្ឋធានីរីយ៉ាដរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃទី៤ ខែវិច្ឆិកា បានបង្កឱ្យមានការរាំងខ្ទប់ដោយកម្លាំងមួយដែលបានដាក់ដោយក្រុមចម្រុះយោធាដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតទៅលើដែនអាកាស, សមុទ្រ និងកំពង់ផែគោកទាំងអស់របស់យ៉េមែន, កាត់ផ្តាច់ការនាំចូលជំនួយប្រេង និងស្បៀងអាហារទាំងអស់។

ការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអាទិត្យលើក្រុងអាប៊ុយដាប៊ីធ្វើឡើងមួយថ្ងៃបន្ទាប់ពីអតីតប្រធានាធិបតីលោក Ali Abdullah Saleh បានបំបែកភាពជាដៃគូជាមួយចលនាហ៊ូធី។

កាលពីថ្ងៃសៅរលោក Saleh បានប្រកាសសង្រ្គាមប្រឆាំងនឹងពួកហ៊ូធីព្រមទាំងបានអំពាវនាវដល់យោធា, កងកម្លាំងសន្តិសុខ និងពួកកុលសម្ព័ន្ធឱ្យចូលរួមជាមួយបដិវត្តន៍ប្រដាប់អាវុធរបស់គណបក្សលោកដែលមានបំណងផ្តួលរំលំការត្រួតត្រារបស់ពួកហ៊ូធីលើរដ្ឋធានីសាណាអា។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ការទទួលស្គាល់ហ្សេរុយសាឡឹមរបស់អាមេរិកថាជារដ្ឋធានីរបស់អ៊ីស្រាអែលធ្វើឱ្យមានប្រតិកម្មរបស់ពិភពលោក

សម្ព័ន្ធអារ៉ាប់នឹងធ្វើកិច្ចប្រជុំជាបន្ទាន់ស្តីពីហ្សេរុយសាឡឹម

គណប្រតិភូអ.ស.បធ្វើទស្សនកិច្ចកូរ៉េខាងជើង

ប្រតិកម្មរបស់ប្រមុខ AL ចំពោះការសម្លាប់អតីតប្រធានាធិបតីយ៉េមែន

ពួកហ៊ូធីរបស់ប្រទេសយ៉េមែនសម្លាប់លោកសាឡេព្រមទាំងសាច់ញាតិរបស់លោក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 589
សប្ដាហ៍នេះ : 2081
ខែនេះ : 21811
សរុប : 17693478