ក្រុមហ៊ុនឯកជនមួយគ្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិក្នុងខេត្តសៀមរាប




“ខ្មែរដេលី”
ក្រុមហ៊ុនឯកជនមួយដែលកំពុងវិនិយោគកោះសង្សារ គ្រោងពង្រីកការវិនិយោគរបស់ខ្លួន ដោយបង្កើតតំបន់ទេសចរណ៍ធម្មជាតិដ៏ធំ និងលក្ខណៈអន្តរជាតិ ក្នុងខេត្តសៀមរាប។

ក្រុមហ៊ុនវិនិយោគកោះសង្សារ (SONG SAA Collective)នេះ នឹងចំណាយទុនដំបូងជាង ៣លានដុល្លារអាមេរិក លើដីជាង៤០០ហិកតា ដែលបានទិញពីប្រជាពលរដ្ឋរួចហើយ សម្រាប់បង្កើតជាទីក្រុងទេសចរណ៍ធម្មជាតិ ដែលមានសណ្ឋាគារជាលក្ខណៈបឹងកាឡូ វិឡា ផ្ទះស្នាក់ មានអាងហែលទឹក មានស្ប៉ា-ម៉ាស្សា សាលារៀន មជ្ឍមណ្ឌលសាសនា កន្លែងសមាធិ និងកន្លែងកំសាន្តជាមួយធម្មជាតិ អាចទស្សនាសត្វស្លាបនៅក្បែរបឹងធម្មជាតិមួយកន្លែង។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលផ្សាយនៅលើគេហទំព័ររបស់ក្រសួងបរិស្ថាននៅចុងសប្តាហ៍នេះ។

លោក ឡូរី ហាន់ធឺរ(Rory HUNTER) នាយកក្រុមហ៊ុនវិនិយោគសង្សារ បានបញ្ជាក់បន្ថែមថា ដីជាង១ហិកតា ត្រូវបានត្រៀមនៅជុំវិញបឹងធម្មជាតិក្បែរកន្លែងគម្រោង ដើម្បីចូលរួមអភិរក្សមច្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទ ជាពិសេសសត្វកម្រដូចជាសត្វក្រៀល ជាដើម។ លោក សង្ឃឹមថា គម្រោងវិនិយោគរបស់លោកនៅរយៈពេល៥ឆ្នាំទៅខាងមុខ នឹងដំណើការជាបន្តបន្ទាប់ ជាមួយការផ្តល់ការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសអ្នកភូមិនៅក្បែរនោះ ដែលពុំមានវិស័យឧស្សាហកម្មរីកចម្រើនដូចនៅតំបន់ទីក្រុង។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រដល់ការវិនិយោគនេះ ដោយសារមិនប៉ះពាល់បរិស្ថាន ជួយអភិរក្សធនធានធម្មជាតិ វប្បធម៌ជាតិ និងជួយបង្កើតការងារជូនប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា «ក្រុមហ៊ុន ដែលបង្កើតតំបន់ទេសចរណ៍ធម្មជាតិនេះ នឹងចូលរួម ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ និងវប្បធម៌នៅក្នុងតំបន់វិនិយោគរបស់ខ្លួននៅក្នុងខេត្តសៀមរាប ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិដ៏ល្បីល្បាញលើពិភពលោក»។
ក្រុមហ៊ុនវិនិយោគកោះសង្សារ គឺជាក្រុមហ៊ុនដែលមានប្រវត្តិល្អក្នុងការអភិវឌ្ឍនៅតំបន់កោះសង្សារ ក្នុងខេត្តព្រះសីហនុ ដោយមានភាពទាក់ទាញបំផុតនៅលើពិភពលោក ពិសេសគម្រោងវិនិយោគនោះ បានចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ ព្រមទាំងបានដឹកជញ្ជូនកាកសំណល់គ្រប់ប្រភេទពីដែនកោះយកមកកន្លែងដីគោកនៃក្រុងព្រះសីហនុ ដោយមិនបានបោះចោលសំណល់ទៅក្នុងទឹកសមុទ្រ ជាដើម៕



 


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់

ទុនវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាម៉េរិក

កសិករចំនួន១២ខេត្តទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច

សម្ដេចតេជោ ហ៊ុន សែនដាក់បទបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់រថយន្ត កែច្នៃខុសបច្ចេកទេសតទ្រុងនិងដឹកលើសទម្ងន់

សម្ដេតេជោថ្លែងថាតម្រូវការស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋមាន ការកើនឡើងជាលំដាប់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3284
សប្ដាហ៍នេះ : 5946
ខែនេះ : 39563
សរុប : 17833186