ថៃយល់ព្រមលើការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់ផ្លូវរថភ្លើងថៃ-ចិន




បាងកក: ប្រទេសថៃបានអនុម័តលើការវាយតម្លៃការប៉ះពាល់បរិស្ថាន (EIA) នៃផ្លូវរថភ្លើងថៃ-ចិនដែលរៀបចំផ្លូវសម្រាប់ការចាប់ផ្តើមស្ថាបនាផ្នែកដែលមានចម្ងាយ៣,៥គ.មដំបូងនៅខែនេះ។

តាមវេបសាយការិយាល័យធនធានធម្មជាតិ និងនយោបាយបរិស្ថានព្រមទាំងការធ្វើផែនការ, ក្រុមការិយាល័យបរិស្ថានជាតិបានអនុម័តយល់ព្រមលើផ្នែកទី២របស់ EIA ដំណាក់កាលទីមួយនៃផ្លូវរថភ្លើងថៃ-ចិនក្នុងអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា បន្ទាប់ពីការយល់ព្រមលើផ្នែកដំបូងកាលពីដើមឆ្នាំនេះដែលមានន័យថា EIA នៃគម្រោងផ្លូវលឿនជាចុងក្រោយត្រូវបានគេអនុម័តយល់ព្រម។

ក្នុងអំឡុងសន្និសីទកាសែតមួយនៅឯក្រសួងកាលពីថ្ងៃចន្ទនេះរដ្ឋមន្រ្តីដឹកជញ្ជូនថៃលោក Arkhom Termpittayapaisith បាននិយាយថាជំហ៊ានខាងមុខបន្ទាប់ពីការយល់ព្រមលើ EIA នឹងគឺជាការស្ថាបនាហើយយើងជ្រើសយកថ្ងៃទី២១ ខែធ្នូ ធ្វើជាកាលបរិច្ឆេទចាប់ផ្តើមការងារនេះ។

លោក Arkhom បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួកាលពីថ្ងៃ២៤ ខែវិច្ឆិកា ក្នុងអំឡុងកិច្ចប្រជុំលើកទី២២ របស់គណកម្មាធិការរួមកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើងរវាងថៃ និងចិនថានាយកដ្ឋានផ្លូវហាយវ៉េរបស់ក្រសួងលោកនឹងជាអ្នកស្ថាបនាផ្នែកប្រវែង ៣,៥គ.មដំបូងនេះ ដោយឡែកការស្ថាបនាផ្លូវដែលនៅសល់ប្រវែង២៤៩គ.មនឹងចាប់ផ្តើមជាបណ្តើរៗនៅពេលក្រោយបន្ទាប់ពីការដាក់ការស្នើសុំជាផ្លូវការនៅឆ្នាំខាងមុខ។

ដំណាក់កាលទីមួយនៃគម្រោងផ្លូវលឿនដែលភ្ជាប់ក្រុងបាងកកនិងខេត្តណាខនរាជសីម៉ានៅភាគឦសាននឹងមានតម្លៃប្រហែល១៧៩ពាន់លានបាត (៥,៤ពាន់លានដុល្លារ) ហើយនឹងក្លាយទៅជាផ្លូវរថភ្លើងលឿនដំបូងគេរបស់ប្រទេសថៃ។

លោក Arkhom ក៏បាននិយាយផងដែរក្នុងអំឡុងកិច្ចប្រជុំលើកទី២២នោះថាថៃ និងចិនបានចាប់ផ្តើមធ្វើកិច្ចចរចារួចហើយស្តីពីដំណាក់កាលទី២នៃគម្រោងនេះដែលនឹងភ្ជាប់ខេត្តណាខនរាជសីម៉ាជាមួយខេត្តណងខៃនៅតាមព្រំដែនថៃ-ឡាវនៅពេលដែលគម្រោងនេះត្រូវបានគេកំណត់ថាជាការភ្ជាប់គ្នាចុងក្រោយជាមួយផ្លូវរថភ្លើងចិន-ឡាវដើម្បីបង្កើតជាផ្លូវរថភ្លើងធំមួយចេញពីគុនមីងនៅក្នុងប្រទេសចិនភាគខាងត្បូងទៅកាន់ក្រុងបាងកក។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនរំលឹកឡើងវិញពីគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនគេ

ចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូល SCO នាពេលខាងមុខឱ្យបានជោគជ័យ

មេដឹកនាំចិនជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់

ចិន និងអាស៊ាននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាពីច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូងក្នុងដើមខែមីនា

ចិនស្វាគមន៍ភាពធូរស្រាលរវាងកូរ៉េទាំងពីរ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3296
សប្ដាហ៍នេះ : 5958
ខែនេះ : 39575
សរុប : 17833198