ពួកហ៊ូធីរបស់ប្រទេសយ៉េមែនសម្លាប់លោកសាឡេព្រមទាំងសាច់ញាតិរបស់លោក




សាណាអា: មន្រ្តីជាន់ខ្ពស់ហ៊ូធីម្នាក់បានបញ្ជាក់អះអាងប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួកាលពីថ្ងៃចន្ទថាអតីតប្រធានាធិបតីលោកអាលី អាប់ឌុលឡា សាឡេ (Ali Abdullah Saleh) ក្មួយ, សាច់ញាតិរបស់លោក ព្រមទាំងអគ្គលេខាធិការគណបក្សរបស់លោកសាឡេបានស្លាប់។

មន្រ្តីនោះបានបញ្ជាក់ប្រាប់ស៊ីនហួថាលោកសាឡេ និងអគ្គលេខាធិការរងរបស់គណបក្សលោកគឺលោក Yasser al-Awadhi បានស្លាប់កាលពីព្រឹកថ្ងៃចន្ទនៅពេលដែលពួកគេកំពុងព្យាយាមគេចខ្លួនកាត់តាមសង្កាត់ Khawlan នៅជាយក្រុងសាណាអាភាគអាគ្នេយ៍ក្នុងដំណើររបស់ពួកគេដើម្បីគេចខ្លួនទៅកាន់ខេត្ត Marib ដែលរដ្ឋាភិបាលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីតត្រួតត្រា។

មន្រ្តីនោះបាននិយាយថាលោក Tarek ក្មួយប្រុសរបស់លោកសាឡេក៏បានស្លាប់ផងដែរកាលពីព្រឹកថ្ងៃចន្ទនៅក្នុងលំនៅដ្ឋានរបស់លោកក្នុងសង្កាត់ Haddah ក្នុងរដ្ឋធានីសាណាអា។

មន្រ្តីនោះបាននិយាយបន្ថែមថា អគ្គលេខាធិការគណបក្សលោក សាឡេគឺលោក Arif al-Zuka ក៏បានស្លាប់ផងដែរក្នុងទីក្រុងសាណាអា។

ស្ថានការណ៍សន្តិសុខ និងការប៉ះទង្គិចគ្នាក្នុងរដ្ឋធានីសាណាអា និងខេត្តដែលនៅជុំវិញបានធូរស្រាល។

នៅពេលជាមួយគ្នានោះដែរយន្តហោះចម្បាំងក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតនៅតែកំពុងហោះនៅពីលើរដ្ឋធានីនេះនៅឡើយ។




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS

ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 878
សប្ដាហ៍នេះ : 7132
ខែនេះ : 40749
សរុប : 17834374