វត្តមានផ្លែស្វាយរបស់កម្ពុជា នឹងមានវត្តនៅទីផ្សារសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៨




ឯកឧត្ដម  Kim Weon Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានមានប្រសាសន៍ប្រាប់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា នៅឆ្នាំ២០១៨ ប្រទេសកូរ៉េ និងធ្វើការនាំចូលផ្លែស្វាយពីកម្ពុជា ពិសេសស្វាយកែវរមៀត ដែលមានរសជាតិឆ្ងាញ់ជាង ប្រភេទស្វាយនានានោះ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ ឯកឧត្ដម Kim Weon Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នារសៀលថ្ងៃទី ៥ ខែធ្នូឆ្នាំ២០១៧ នៅវិមានសន្តិភាព។ ឯកឧត្ដម Kim បានជម្រាបសម្ដេចតេជោថា បេសកកម្មការទូតរបស់ឯកឧត្ដមរយៈពេល៣ឆ្នាំកន្លងមកនេះ គឺឯកឧត្ដមមានកិត្តយសណាស់ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ក្នុងគោលដៅលើកស្ទួយ និងជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្ដមបានបន្តថា នេះជាខួប២០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយទំនាក់ទំនងនេះបើគ្មានសម្ដេចតេជោនាយករដ្ឋមន្ត្រីទេ ទំនាក់ទំនងនេះមិនអាចឈានមកដល់ចំណុចនេះទេ ឯកឧត្ដមក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចផងដែរ។ ឯកឧត្ដម Kim ក៏បានជម្រាបជូនសម្ដេចតេជោ អំពីវឌ្ឍនភាពការងារពាក់ព័ន្ធនិងផ្លូវជាតិលេខ ៤៨ ផ្លូវជាតិលេខ ២១ និងការនាំផ្លែស្វាយចេញទៅសាធារណរដ្ឋកូរ៉េ ហើយកូរ៉េនិងបន្តការវិនិយោគនៅកម្ពុជា រួមទាំងការវិនិយោគឧស្សាហកម្មកែច្នៃ ផលិលផល កសិផលផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា យើងអាចប្រកាសបានថាទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ គឺជាទំនាក់ទំនងដ៏ជោគជ័យមួយ ដែលទំនាក់ទំនងនេះបានវិវត្តន៍យ៉ាងឆាប់រហ័ស ហើយបានឆ្លុះបញ្ចាំងបានតាមរយៈការហោះហើរនៃជើងយន្តហោះ ពីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ និងពីសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា ទំនាក់ទំនងការងារ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមជាមួយនិងជំនួយដែលសាធារណរដ្ឋកូរ៉េបានផ្ដល់មកជួយដល់កម្ពុជា ដែលរហូតមកដល់ពេលនេះបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍កម្ពុជា។ សម្ដេចក៏បានសម្ដែងនូវការអបអរសាទរចំពោះការមានវត្តមានផ្លែស្វាយរបស់កម្ពុជា នៅសាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាច្រើនទៀតផងដែរ៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្វាគមន៍ក្រុមហ៊ុនMCC សម្រាប់គម្រោងវិនិយោគកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជនមួយគ្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិក្នុងខេត្តសៀមរាប

ទុនក្នុងវិស័យសំណង់នៅកម្ពុជាកើនដល់ប្រមាណជាង៦.០០០លានដុល្លារ

ស្ថានកុងស៊ុលចិនមានវត្តមានដំបូងនៅលើទឹកដីខេត្តសៀមរាប

រោងចក្រផលិតឱសថឥណ្ឌា គ្រោងបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 571
សប្ដាហ៍នេះ : 2063
ខែនេះ : 21793
សរុប : 17693460