ចិនគ្មានចេតនាចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលីទេ




ប៉េកាំង: អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយពីថ្ងៃអង្គារថាប្រទេសចិនគ្មានចេតនាណាមួយក្នុងការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្រ្តាលីទេ។

នាយករដ្ឋមន្រ្តីអូស្រ្តាលីលោកម៉ាលខូម ធឺនប៊ុល (Malcolm Turnbull) គេរាយការណ៍ថាបាននិយាយពីថ្ងៃអង្គារថាច្បាប់ថ្មីរបស់ប្រទេសនឹងហាមមិនឱ្យធ្វើអំណោយនយោបាយបរទេសដើម្បីចៀសវាងការចូលជ្រៀតជ្រែកពីខាងក្រៅនៅក្នុងការធ្វើនយោបាយក្នុងស្រុកដោយលើកពី “សេចក្តីរាយការណ៍ដែលធ្វើឱ្យរំខានអំពីឥទ្ធិពលចិន” នោះ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បាននិយាយនៅឯសន្និសីទកាសែតជាទៀងទាត់មួយថាប្រទេសចិនតែងតែធ្វើតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកព្រមទាំងមិនចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមកនៅពេលដែលខ្លួនធ្វើការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមិត្តជាមួយប្រទេសដទៃទៀត។

លោកបាននិយាយបន្ថែមថាប្រទេសចិននឹងធ្វើតាមនយោបាយនេះក្នុងការកសាងនូវទំនាក់ទំនងទ្វេភាគីជាមួយប្រទេសអូស្រ្តាលី។

លោក Geng បាននិយាយថាយើងមិនមានចេតនាណាមួយក្នុងការចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្រ្តាលីទេ ឬអនុវត្តន៍នូវឥទ្ធិពលក្នុងការធ្វើនយោបាយក្នុងស្រុករបស់ខ្លួនតាមរយៈការធ្វើអំណោយនយោបាយនោះឡើយ។

លោកបានទទូចដល់ប្រទេសអូស្រ្តាលីឱ្យបោះបង់ចោលភាពលំអៀងព្រមទាំងមើលប្រទេសចិន និងទំនាក់ទំនងទ្វេភាគីនៅក្នុងលក្ខណមួយដែលមិនលំអៀងនិងត្រឹមត្រូវ។

លោក Geng បាននិយាយថាចំណងទាក់ទងចិន-អូស្រ្តាលីដែលរឹងមាំនិងមានស្ថេរភាពនឹងបំរើឱ្យផលប្រយោជន៍របស់ប្រទេសទាំងពីរ។ យើងសង្ឃឹមថាភាគីអូស្រ្តាលីអាចមានការយោគយល់គ្នាយ៉ាងច្បាស់លាស់មួយ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនរំលឹកឡើងវិញពីគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនគេ

ចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូល SCO នាពេលខាងមុខឱ្យបានជោគជ័យ

មេដឹកនាំចិនជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់

ចិន និងអាស៊ាននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាពីច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូងក្នុងដើមខែមីនា

ចិនស្វាគមន៍ភាពធូរស្រាលរវាងកូរ៉េទាំងពីរ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3293
សប្ដាហ៍នេះ : 5955
ខែនេះ : 39572
សរុប : 17833195