ប្រតិកម្មរបស់ប្រមុខ AL ចំពោះការសម្លាប់អតីតប្រធានាធិបតីយ៉េមែន




គែរ: ប្រមុខសម្ព័ន្ធអារ៉ាប់ (AL) លោក អាម៉េដ អាប៊ុល ហ្គេត (Ahmed Aboul Gheit) បានព្រមានកាលពីថ្ងៃអង្គារថាការសម្លាប់អតីតប្រធានាធិបតីយ៉េមែន លោក អាលី អាប់ឌុលឡា សាឡេ (Ali Abdullah Saleh) ដោយពួកឧទ្ទាមហ៊ូធីនឹងគំរាមកំហែងធ្វើឱ្យផ្ទុះឡើងស្ថានការណ៍សន្តិសុខនៅក្នុងប្រទេសដែលខ្ទេចខ្ទីដោយសង្រ្គាមនេះ។

ដោយថ្កោលទោសការសម្លាប់លោកសាឡេនោះ លោក អាប៊ុល ហ្គេត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧប្បត្តិហេតុនេះនឹងបង្ហាញឱ្យគេរាល់គ្នាឃើញនូវចរិតឧក្រិដ្ឋនៃកងជីវពលនេះដែលនឹងបង្កើតបាននូវហេតុផលយ៉ាងសំខាន់សម្រាប់ការបំផ្លិចបំផ្លាញនៅក្នុងប្រទេសនេះចាប់តាំងពីឆ្នាំ២០១៤មក។

លោកក៏បានអំពាវនាវផងដែរដល់សហគមន៍អន្តរជាតិធ្វើសកម្មភាពឱ្យបានលឿនដើម្បីទប់ស្កាត់ប្រតិឃាតនៃស្ថានការណ៍ប្រកបដោយគ្រោះថ្នាក់ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសយ៉េមែននេះ។

ប្រមុខ AL បាននិយាយបន្ថែមថាពួកកងជីវពលហ៊ូធីបានបដិសេធរាល់ការសម្របសម្រួលទាំងអស់សម្រាប់ការដោះស្រាយជម្លោះយ៉េមែន និងដែលនាំឱ្យកិច្ចប្រឹងប្រែងទាំងអស់ដើរទៅរកភាពទាល់ច្រកមួយ។

លោកសាឡេ, សាច់ញាតិ និងជំនួយការជាន់ខ្ពស់របស់លោកត្រូវបានគេសម្លាប់កាលពីថ្ងៃចន្ទបន្ទាប់ពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងពួកអ្នកស្មោះត្រង់របស់លោកហើយនឹងពួកហ៊ូធីនៅក្នុងរដ្ឋធានីសាណាអាកាលពីថ្ងៃសៅរ។

គណបក្សរបស់លោកសាឡេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសង្រ្គាមប្រឆាំងនឹងពួកហ៊ូធីដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នឹងបន្តទៅទៀតរហូតដល់ការចាប់យកបានមកវិញទីក្រុងរដ្ឋធានីនេះ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ការទទួលស្គាល់ហ្សេរុយសាឡឹមរបស់អាមេរិកថាជារដ្ឋធានីរបស់អ៊ីស្រាអែលធ្វើឱ្យមានប្រតិកម្មរបស់ពិភពលោក

សម្ព័ន្ធអារ៉ាប់នឹងធ្វើកិច្ចប្រជុំជាបន្ទាន់ស្តីពីហ្សេរុយសាឡឹម

គណប្រតិភូអ.ស.បធ្វើទស្សនកិច្ចកូរ៉េខាងជើង

ពួកហ៊ូធីរបស់ប្រទេសយ៉េមែនសម្លាប់លោកសាឡេព្រមទាំងសាច់ញាតិរបស់លោក

ពួកហ៊ូធីយ៉េមែនបាញ់មីស៊ីលទៅលើទីក្រុងអាប៊ុយដាប៊ី សាណាអា:


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 578
សប្ដាហ៍នេះ : 2070
ខែនេះ : 21800
សរុប : 17693467