គណប្រតិភូអ.ស.បធ្វើទស្សនកិច្ចកូរ៉េខាងជើង




ព្យុងយ៉ាង: គណប្រតិភូអ.ស.បមួយដឹកនាំដោយអគ្គលេខាធិការរងអ.ស.បសម្រាប់កិច្ចការនយោបាយលោក ជេហ្វហ្រ្វេ ហ្វេលមែន (Jeffrey Feltman)បានធ្វើដំណើរដល់ក្រុងព្យុងយ៉ាងកាលពីរសៀលថ្ងៃអង្គារសម្រាប់ទស្សនកិច្ចមួយរយៈពេល៤ថ្ងៃនៅកូរ៉េខាងជើង។

គណប្រតិភូអ.ស.បមានគ្នា៣នាក់ត្រូវបានទទួលដោយពួកមន្រ្តីថ្នាក់ទាបមកពីក្រសួងការបរទេសកូរ៉េខាងជើងហើយនិងតំណាងអ.ស.បមួយរូបនៅក្រុងព្យុងយ៉ាងនៅឯព្រលានយន្តហោះ។

នៅមុននេះ ពួកមន្រ្តីអ.ស.បក្នុងក្រុងញូវយ៉កបាននិយាយថាលោកហ្វេលមែននឹងជួបជាមួយពួកមន្រ្តីកូរ៉េខាងជើងដើម្បីពិភាក្សាគ្នាពីបញ្ហាដែលមានផលប្រយោជន៍ និងមានជាប់ទាក់ទងគ្នាទៅវិញទៅមក។

តាមពួកមន្រ្តីអ.ស.បឱ្យដឹងថាលោកក៏នឹងជួបផងដែរជាមួយក្រុមអ.ស.បក្នុងប្រទេសនេះព្រមទាំងសមាជិកអង្គទូត ហើយនឹងធ្វើទស្សនកិច្ចកន្លែងគម្រោងអ.ស.បក្នុងប្រទេសកូរ៉េខាងជើង។

នេះគឺជាទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាធិការរងអ.ស.បនៅកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១១មក។
    ទស្សនកិច្ចនេះធ្វើឡើងនៅពេលដែលភាពតានតឹងរឹតតែខ្លាំងឡើងថែមទៀតនៅលើឧបទ្វីបកូរ៉េបន្ទាប់ពីការបាញ់មីស៊ីលផ្លោងថ្មីបំផុតធ្វើឡើងដោយកូរ៉េខាងជើងព្រមទាំងសមយុទ្ធកងកម្លាំងអាកាសរួមអាមេរិក-កូរ៉េខាងត្បូងដែលកំពុងប្រព្រឹត្តទៅដែលចូលរួមដោយយន្តហោះប្រយុទ្ធរាប់រយគ្រឿង ហើយនិងកងទ័ពរាប់សិបពាន់នាក់។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ការទទួលស្គាល់ហ្សេរុយសាឡឹមរបស់អាមេរិកថាជារដ្ឋធានីរបស់អ៊ីស្រាអែលធ្វើឱ្យមានប្រតិកម្មរបស់ពិភពលោក

សម្ព័ន្ធអារ៉ាប់នឹងធ្វើកិច្ចប្រជុំជាបន្ទាន់ស្តីពីហ្សេរុយសាឡឹម

ប្រតិកម្មរបស់ប្រមុខ AL ចំពោះការសម្លាប់អតីតប្រធានាធិបតីយ៉េមែន

ពួកហ៊ូធីរបស់ប្រទេសយ៉េមែនសម្លាប់លោកសាឡេព្រមទាំងសាច់ញាតិរបស់លោក

ពួកហ៊ូធីយ៉េមែនបាញ់មីស៊ីលទៅលើទីក្រុងអាប៊ុយដាប៊ី សាណាអា:


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 576
សប្ដាហ៍នេះ : 2068
ខែនេះ : 21798
សរុប : 17693465