សភាប្រជាជនចិន បន្តប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយកម្ពុជាគ្រប់កាលៈទេសៈ




“ខ្មែរដេលី”
សភាប្រជាជនចិនខេត្តលាវនីញ បានបន្តប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយកម្ពុជាឲ្យកាន់តែរឹងមាំង ខណៈកម្ពុជាប្រឈមការរងសម្ពាធនយោបាយពីប្រទេសលោកខាងលិច។

លោក ពីង ហ្ស៊ីកាង(Bing Zhigang) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៏នៃរដ្ឋសភាប្រជាជនចិនខេត្តលាវនីញ បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិននៅតែរឹងមាំ ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា  នាថ្ងៃទី៦ ខែធ្នូនេះ លោក ពីង ហ្ស៊ីកាង បានបញ្ជាក់ថា «ទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងចិន គឺកាន់តែរឹងមាំដូចដែកថែប»។ នេះបើតាមការដកស្រង់សម្តីរបស់លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចពញាចក្រី ហេង សំរិន ដែលបានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួប។

លោកបានបន្តថា គោលបំណងនៃដំណើទស្សនកិច្ចរបស់គណៈប្រតិភូខេត្តលាវនិញ មកកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប និងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ដែលជាខេត្តសម្ព័ន្ធមេត្រីភាពជា មួយខេត្តលាវនីញប្រទេសចិន។ ជាមួយនេះ ក៏ចង់ បានបង្ហាញសក្តានុពលរបស់ខេត្តមួយនេះ លើផ្នែកឧស្សាហកម្មដែកថែប ឧស្សាហកម្មគ្រឿងចក្រកសិកម្ម និងអេឡិចត្រូនិចព័ត៌មានវិទ្យា ជាដើម។   លោកបានសន្យាជំរុញ អ្នកវិនិយោគពីខេត្តលាវនីញ មកបណ្តាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើន និងបានបង្ហាញពីគម្រោងបង្កើតតំបន់ឧស្សាហកម្ម និងទីផ្សារពាណិជ្ជកម្មនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យបានកាន់តែខ្លាំងក្លាតាមរយៈលើកទឹកចិត្តអ្នកវិនិយោគចិនមកកម្ពុជា ឲ្យបានច្រើន ដើម្បីប្រែក្លាយសមិទ្ធិផលនេះជាផ្លែផ្កាជាក់ស្តែងនៃគម្រប់ខួប៦០ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងពីកិច្ចគាំទ្ររបស់បក្ស រដ្ឋាភិបាល និងសភា ចិនគ្រប់លំដាប់ថ្នាក់ ចំពោះការលើកស្ទួយទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានភាពរីកចម្រើន និងកាន់តែរឹងមាំលើគ្រប់វិស័យ។ សម្តេចមានប្រសាសន៍ថា បច្ចុប្បន្ន ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ចិន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ហើយជាច្ឆន្ទៈរួមនៃថ្នាក់ដឹកនាំប្រទេសទាំងពីរគឺបន្តពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំបន្ថែមទៀតទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។

បច្ចប្បន្នមានទំនាក់ទំងជាមួយគ្នាយ៉ាងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានបង្ហាញ កាន់តែរឹងមាំ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មានដូចជាទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម អប់រំ វប្បធម៌ ជាដើម៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េអះអាងពីការបន្តទំនាក់ទំនង ឱ្យកាន់តែប្រសើរឡើងជាមួយកម្ពុជា

កម្ពុជា និងថៃ រួមគ្នាបញ្ចប់របាយការណ៍ផ្តល់អនុសាសន៍ កែលម្អការគ្រប់គ្រងបឹង

សម្ដេចតេជោ ហ៊ុន សែនជូនពរបងប្អូនខ្មែរកាត់ចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 902
សប្ដាហ៍នេះ : 7156
ខែនេះ : 40774
សរុប : 17834398