រាជរដ្ឋាភិបាលសម្រេចដាក់តំបន់ព្រៃចំនួន២បន្ថែមទៀត ជាតំបន់ការពារ




“ខ្មែរដេលី”
បន្ទាប់ពីមើលឃើញពីសារៈសំខាន់ជម្រកសត្វព្រៃ និងរក្សាលំនឹងបរិស្ថាន រាជរដ្ឋាភិបាល បានសម្រេចដាក់តំបន់«សសរស្តម្ភសត្វតោ» និង«ភ្នំនាងកង្រី-ភ្នំទូកមាស»ជាតំបន់ការពារ និងអភិរក្ស។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា តំបន់ការពារទាំងពីរ ដែលត្រូវកំណត់ជាតំបន់ប្រើប្រាស់ច្រើនយ៉ាងនេះ គឺមានផ្ទៃដីសរុបជិត៦ពាន់ហិកតា ក្នុងនោះតំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំនាងកង្រី-ភ្នំទូកមាស» មានផ្ទៃដីសរុប៥.០៦៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រងិល ឃុំពោធិ៍ ឃុំច្រណូក ឃុំដារ និងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដោយឡែកតំបន់ប្រើប្រាស់ច្រើនយ៉ាង«សសរស្តម្ភសត្វតោ» ដែលមានផ្ទៃដីសរុបចំនួន៨៣៩ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំបូរ ខេត្តក្រចេះ។

លោក សៅ សុភាព នាយកខុទ្ទកាល័យក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែធ្នូនេះ បានប្រាប់ឲ្យដឹងថា តំបន់ការពារទាំងពីរនេះ នឹងជាប្រយោជន៍ដល់ការថែទាំទីជម្រកសត្វព្រៃ ធនធានជីវចម្រុះ ស្ថិរភាពនៃប្រពន្ធអេកូឡូស៊ី រក្សាលំនឹងបរិស្ថានយូរអង្វែង ព្រមទាំងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។

លោក មានប្រសាសន៍ទៀតថា ការកំណត់តំបន់ទាំងពីរ សម្រាប់កិច្ចការពារ និងអភិរក្សធនធានធម្មជាតិនេះ នឹងលើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់ និងផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិ សម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍ ខណៈសម្បូរណ៍ដោយធនធានធម្មជាតិ ដែលពុំទាន់រងការបំផ្លិចបំផ្លាញ។

លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា WWF ប្រចាំកម្ពុជា បានគាំទ្រដល់រាជរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងគាំពារដល់ធនធានធម្មជាតិ និងសត្វព្រៃ តាមរយៈជួយថែរក្សាព្រៃឈើ ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ដែលនឹងជំរុញទៅដល់សក្តានុពលវិស័យទេសចរណ៍ និងចំណូលសេដ្ឋកិច្ចរបស់ប្រជាសហគមន៍នៅតំបន់នោះ។

យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាសម្រេច ដោយសម្តេចអ    គ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ទាំងពីរនេះ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
គិតមកទល់បច្ចុប្បន្ន ប្រព័ន្ធការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន៥០កន្លែង ដោយបូកបញ្ចូលតំបន់ប្រើប្រាស់ច្រើនយ៉ាង«ភ្នំនាងកង្រី-ភ្នំទូកមាស»និង«សសរស្តម្ភសត្វតោ» និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន៣កន្លែង ដែលគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ៧,៥លានហិកតា ស្មើនឹង៤១ភាគរយនៃផ្ទៃដីទូទាំងប្រទេស។

បើតាមការបង្ហើបឲ្យដឹងពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីខែវិច្ឆិកាកន្លងទៅនេះ បានបញ្ជាក់ថា សហគមន៍សង្ឃរុក្ខាវ័ន្តខេត្តឧត្តមមានជ័យ ភ្នំប្រាំពីរខេត្តបាត់ដំបង កោះកេរ៍ខេត្តព្រះវិហារ និងសំបូរព្រៃគុក ខេត្តកំពង់ធំ ក៏នឹងត្រូវស្នើបញ្ចូលជាតំបន់ការពារ បន្ទាប់ពីសិក្សាអំពីសក្តានុពលជីវចម្រុះ និងធនធានធម្មជាតិចប់រួចរាល់។ ជាមួយគ្នានេះ ក៏គ្រោងដាក់បញ្ចូលតំបន់ស្នូលស្ទឹងសែន និងតំបន់ជុំវិញ ជាតំបន់រ៉ាមសារផងដែរ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ជប៉ុនជួយស្តារអាងស្តុកទឹកចំនួ ន៦របស់ប្រទេសកម្ពុជា

សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម អ៊ឹម សិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង

សម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើឱ្យត្រូវធ្វើយ៉ាងណាធានា កុំឱ្យទេសចរណ៍បំពានទៅលើវប្បធម៌

ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប៖ «សម្ដេចតេជោ ហ៊ុន សែន គឺជាកូនប្រុស នៃប្រវត្តិសាស្ត្រដ៏មានមោទនភាព»

ក្រសួងការបរទេសប្រតិកម្មនិងសេក្ដីថ្លែងការណ៍របស់អាម៉េរិក ដែលដាក់កម្រិតទិដ្ឋាការបន្ថែមទៀតសម្រាប់កម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 597
សប្ដាហ៍នេះ : 2089
ខែនេះ : 21819
សរុប : 17693486