រាជរដ្ឋាភិបាលកម្ពុជាប្រកាសទទួលយកបងប្អូនកម្ពុជាទាំងអស់ ក្រោយការបណ្ដេញចេញពីសហរដ្ឋអាមេរិក




ប្រសិនបើមានការបណ្ដេញចេញបងប្អូនកម្ពុជា ដែលរស់នៅសហរដ្ឋអាមេរិកនោះ  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រកាស ទទួលយកបងប្អូនត្រឡប់មកកម្ពុជាវិញ គឺមិនទុកឱ្យគេធ្វើបាបនោះទេ ដែលនេះគឺជាកាយវិការរបស់រាជរដ្ឋាភិបាលដែលនឹកគិតទៅដល់ជនជាតិរបស់ខ្លួន ដែលរស់នៅមិនស្របច្បាប់នៅក្នុងប្រទេសដទៃ។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្ងូនកម្មករនិយោជិត ជាង១៥៧០០នាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតំបន់អូដឹម តាមផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៦ ខែធ្នូឆ្នាំ២០១៧ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា នេះខ្ញុំចង់និយាយអំពីជនជាតិកម្ពុជាយើងដែលបានភៀសខ្លួនទៅកាន់អាម៉េរិក ឬក៏ស្នាក់នៅអាម៉េរិកនៅក្នុងរយៈកាលទសវត្ស៧០ ទសវត្ស៨០ដែលរត់ភៀសខ្លួនទៅអាម៉េរិក។

នៅពេលដែលជាប់ទោសហើយនោះ ពួកគេត្រូវបានបញ្ជូនមកកម្ពុជាវិញ។ ប៉ុន្តែក៏មានជនជាតិកម្ពុជាយើងបានទៅរស់នៅសហរដ្ឋអាមេរិកនៅក្រោយឆ្នាំ១៩៩៤ ឥឡូវអាម៉េរិកចង់បញ្ជូនអ្នកទាំងនេះត្រឡប់មកវិញ។កន្លងមកយើងបានទទួលជនជាតិកម្ពុជាយើងចំនួនជាង៦០០នាក់ហើយដែលសហរដ្ឋងាមេរិកបានបញ្ជូនត្រឡប់មកកាន់កម្ពុជាវិញ។ ខ្ញុំបានប្រាប់សម្ដេចក្រឡាហោ ស ខេងថា យើងត្រូវពិចារណា ហើយអាចឈានទៅដល់កិច្ចព្រមព្រៀងមួយ ជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលយកបងប្អូនរបស់យើងមកកាន់មាតុប្រទេសវិញ។ សូមផ្ដាំទៅបងប្អូនដែលរស់នៅអាម៉េរិក និងបងប្អូនដែលមិនទាន់ទៅនៅអាម៉េរិក សុំកុំប្រថុយប្រថាន និងដំណើរដ៏គ្រោះថ្នាក់ដែលទៅរស់នៅសហរដ្ឋអាមេរិក។ សម្ដេចតេជោគូសបញ្ជាក់ថា នេះជាសារមួយសង្ឃឹមថាស្ថានទូតសហរដ្ឋអាមេរិក និងបញ្ជូនសារនេះទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺទីមួយៈបន្តអនុវត្តវត្តនូវកិច្ចព្រមព្រៀងដែលមានរួចមកហើយ ដែលកម្ពុជាទទួលយកនូវបងប្អូនខ្មែរដែលជាប់ពន្ធនាគារនៅអាម៉េរិកហើយៗ ត្រូវបញ្ជូនត្រឡប់មកវិញ យើងនូវបន្តតាមកិច្ចព្រមព្រៀងនោះ។ ទីពីរៈ អ្នកដែលទៅរស់នៅក្រោយឆ្នាំ១៩៩៤ យើងត្រៀមខ្លួនទទួលយកបងប្អូនទាំងនោះ ត្រូវធ្វើការចរចាគ្នា ការដឹកជញ្ជូនត្រឡប់មកវិញ និងការចិញ្ចឹមក្នុងប៉ុន្មានខែដំបូង។រាជរដ្ឋាភិបាលកម្ពុជាគឺមានការលំបាកក្នុងការចិញ្ចឹមបងប្អូនទាំងនេះ មានចំណែកទទួលខុសត្រូវ ក៏ប៉ុន្តែស្នើឱ្យសហរដ្ឋអាម៉េរិកពិចារណាផ្ដល់ជំនួយឧបត្ថម្ភសម្រាប់អ្នកទាំងនេះ ដើម្បីឱ្យពួកគេអាចចាប់ផ្ដើមកសាងជីវភាពសារឡើវិញ ហើយតាមរយៈនេះយើងក៏អាចពិនិត្យអំពីលទ្ធភាពទាំឡាយ ដើម្បីបង្កលក្ខណៈឱ្យបងប្អូននេះអាចធ្វើសមាហរណកម្មខ្លួនចូលទៅក្នុងក្រុមគ្រួសារវិញ ឬក៏ត្រូវមានកន្លែងដែលគេអាចស្នាក់អាស្រ័យបាន៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ជប៉ុនជួយស្តារអាងស្តុកទឹកចំនួ ន៦របស់ប្រទេសកម្ពុជា

សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម អ៊ឹម សិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង

សម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើឱ្យត្រូវធ្វើយ៉ាងណាធានា កុំឱ្យទេសចរណ៍បំពានទៅលើវប្បធម៌

ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប៖ «សម្ដេចតេជោ ហ៊ុន សែន គឺជាកូនប្រុស នៃប្រវត្តិសាស្ត្រដ៏មានមោទនភាព»

ក្រសួងការបរទេសប្រតិកម្មនិងសេក្ដីថ្លែងការណ៍របស់អាម៉េរិក ដែលដាក់កម្រិតទិដ្ឋាការបន្ថែមទៀតសម្រាប់កម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 610
សប្ដាហ៍នេះ : 2102
ខែនេះ : 21832
សរុប : 17693499