សម្ដេចតេជោ៖ ខែធ្នូបានបង្កើតឡើងនៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ជាច្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជា




ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍រំម្លឹកថា ខែធ្នូដែលបានបង្កើតឡើងនៅព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាច្រើន សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្ងូនកម្មករនិយោជិត ជាង១៥៧០០នាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតំបន់អូដឹម តាមផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៦ ខែធ្នូឆ្នាំ២០១៧ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ២ ធ្នូកាលពី៣៩ឆ្នាំមុន គឺជាថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅស្រុកស្នួល ខេត្តក្រចេះ។  ឯថ្ងៃទី២ ខែធ្នូមួយទៀតនោះគឺ ឆ្នាំនេះគឺជាខួបលើកទី៣០ នៃជំនួបចរចារវាងសីហនុ ហ៊ុន សែន នៅហ្វែអង់តាដឺន័រ ប្រទេសបារាំង នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៨៧ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់បញ្ហាកម្ពុជា។ចំពោះថ្ងៃទី២ធ្នូឆ្នាំ១៩៩៨ កាលពី១៩ឆ្នាំមុន  គឺជាថ្ងៃនៃការប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង និងការដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ។ យុទ្ធសាស្ត្រត្រីកោណមានមុំបី មុំទីមួយៈ គឺការធ្វើសន្តិភាវូបនីយកម្មនៅផ្ទៃក្នុងប្រទេស ក្នុងនោះបានសម្រេចទាំងស្រុង ក្នុងការនាំមកដល់នៅមេដឹកនាំជាន់ខ្ពស់បំផុតរបស់ខ្មែរក្រហម ក្រោមនយោបាយឈ្នះ ឈ្នះ នាំមកនូវការឯកភាពជាតិទឹកដីជាលើដំបូងនៅក្នុងប្រវត្តិសាស្ត្រ។មុំទីពីរៈ គឺការធ្វើសមាហរណកម្មឆាប់បំផុតទៅក្នុងសហគមន៍អន្តរជាតិ ដែលក្នុងអាណត្តិនោះយើងទទួលជោគជ័យ ការកាន់កាប់ឡើងវិញនូវអាសនៈរបស់កម្ពុជាទាំងអស់ នៅឯអង្គការពិភពលោក ដែលអាសនៈទាំងនេះត្រូវបានដណ្ដើមប្រញាយ តាំងពីឆ្នាំ១៩៧០បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ។តារយៈយុទ្ធសាស្ត្រនេះហើយបានធ្វើឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខ្លួន។ឯមុំទីបីៈ ផ្អែកលើកត្តាអនុគ្រោះនៃសភាពការណ៍ផ្ទៃក្នុង និងសភាពការណ៍អន្តរជាតិ កម្ពុជាត្រូវប្រមូលផ្ដុំការខិតខំទាំងអស់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។សម្ដេចតេជោគូសបញ្ជាក់ថា មុននិងឈានមកដល់យុទ្ធសាស្ត្រចតុកោណ យើងមានជោគជ័យនៃយុទ្ធសាស្ត្រត្រីកោណ ទាំងផ្ទៃក្នុងទាំផ្នែកអន្តរជាតិ ដោយប្រមូលផ្ដុំការខិតខំទាំងអសើដើម្បីឧន្ទិសចំពោះការភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េអះអាងពីការបន្តទំនាក់ទំនង ឱ្យកាន់តែប្រសើរឡើងជាមួយកម្ពុជា

កម្ពុជា និងថៃ រួមគ្នាបញ្ចប់របាយការណ៍ផ្តល់អនុសាសន៍ កែលម្អការគ្រប់គ្រងបឹង

សម្ដេចតេជោ ហ៊ុន សែនជូនពរបងប្អូនខ្មែរកាត់ចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3346
សប្ដាហ៍នេះ : 6008
ខែនេះ : 39625
សរុប : 17833248