សម្ដេចហ៊ុន សែនស្នើឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យមើល ព័ត៌មានដែលថាកម្ពុជាបានរួចចាកពីភាពក្រីក្រ




ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យមើលការផ្សាព័ត៌មានមួយរបស់ទូរទស្សន៍ក្នុងស្រុក ដែលដកស្រង់ពីប្រពភរបស់ធនាគារពិពភលោក ថាកម្ពុជាបានស្ថិតក្នុងចំណោមប្រទេសដែលរួចចាកពីភាពក្រីក្រ តើព័ត៌មាននេះពិតឬទេ។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្ងូនកម្មករនិយោជិត ជាង១៥៧០០នាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតំបន់អូដឹម តាមផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៦ ខែធ្នូឆ្នាំ២០១៧ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ប្រសិនបើវាជាព័ត៌មានពិត វាជាការចំអកមួយចំពោះអ្នកដែលទៅបំផុសនៅខាងក្រៅ ថាកម្ពុជាគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលប្រជាជនរកតែអង្ករច្រកឆ្នាំមិនបាន។បើសិនវាជារឿងពិតខ្ញុំក៏សូមយកឱកាសនេះអំពាវនាវស្ថាប័នអន្តរជាតិនានា ស្ថាប័នហិញ្ញវត្ថុអន្តរជាតិ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអភិវឌ្ឍន៍ហរដ្ឋារចនាសម្ព័ន្ធ បរទេសដែលផ្ដល់ប្រាក់កម្ចីមកកាន់កម្ពុជា កុំតម្លើងការប្រាក់ឱ្យសោះ មិនទាន់ឆ្លងផុតពីស្ថានភាពដ៏លំបាក ដែលត្រូវមានអត្រាការប្រាក់ពាណិជ្ជកម្មទេ។

កម្ពុជានូវតែបន្តស្នើសុំឱ្យមានអត្រាការប្រាក់សម្បទានដែលយើងខ្ចិពីគេ យើងមិនទាន់អាចមានលទ្ធភាពដើម្បីខ្ចីតាមរយៈនៃអត្រាការប្រាក់ពាណិជ្ជកម្ម ព្រោះប្រទេសដែលរួចចាកផុតពីភាពក្រីក្រត្រូវទទួលលក្ខន្ធមួយផ្សេង។

សម្ដេចតេជោថ្លែងទៀតថា បើទោះបីព័ត៌មាននេះច្បាស់ ឬមិនច្បាស់ កម្ពុជាក៏មិនស្ថិតក្នុងស្ថានភាពអត់អាហារ ដូចនៅ ប្រទេសសូម៉ាលី ម៉ាលី ស៊ូដង់ និងដូចប្រជាជនរ៉ូហ៊ីយ៉ា ភៀសខ្លួនទៅបង់ក្លាដែសនោះទេ មិនស្ថិតក្នុងស្ថានបែបនេះទេ។

ឯកឧត្តមអ៊ិត សំអេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវ: ឱ្យដឹងថា ចាប់ពីថ្ងៃអាទិត្យទី២០ខែសីហាឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៧ នេះ សម្តេចតេជោបានជួបជាមួយបងប្អូន កម្មករនិយោជិតបានចំនួន២១លើក ដែលមានចំនួនសរុបជិត២៣ម៉ឺននាក់ ក្នុងនោះជួបជាមួយប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃ បណ្តារោងចក្រនានាចំនួន៨លើកចំនួនជាង៣៦.០០០នាក់ មកពីរោងចក្រចំនួន ៦១០ និងបានជួបបងប្អូនកម្មករនិយោ ជិតចំនួន១៣លើក ចំនួន ២៤៧ រោង ចក្រ  ដែលមានកម្មករនិយោជិតចំនួន ជិត១៩៣.០០០នាក់។   ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា រោងចក្រទាំង១៥ នៅតំបន់នេះ មាន អ្នកវិនិយោគមកពី ប្រទេសចិន ចំនួន ៧ និង កូរ៉េចំនួន៨ ។

ក្នុងនោះ មានរោងចក្រ កាត់ដេរសម្លៀកបំពាក់ចំនួន ៨,ប៉ាក់លើសម្លៀកបំពាក់ចំនួន៣,បោះពុម្ភលើសម្លៀកបំពាក់ចំនួន ១ , ផលិតស្បែកជើងចំនួន២និង ផលិត កាបូបចំនួន ១ ផលិតផលដែលផលិត ត្រូវបាន នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។

បណ្តា រោងចក្រទាំងអស់នេះ ក៏មានហេដ្ឋារចនា សម្ព័ន្ធល្អ ប្រព័ន្ធអគ្គិសនី ទឹកស្អាត បរិស្ថា ន សន្តិសុខល្អ ការផ្គត់ផ្គង់កម្លាំងពលកម្ម ទទួលនូវភាពអនុគ្រោះពន្ធលើប្រាក់ចំណេញ ពន្ធនាំចូល និងអាករតម្លៃបន្ថែម សម្រាប់ការនាំចូលគ្រឿងចក្រ វត្ថុធាតុ ដើម ស្របតាមច្បាប់ស្តីពីការវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា។     ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា  ការអភិ វឌ្ឍរោងចក្រនៅតំបន់នេះ គឺជាជោគជ័យ នៃការអនុវត្តគោលនយោបាយទាក់ទាញវិនិយោគ បង្កើតការងារ ជូនកម្មករនិយោ ជិតរបស់រាជរដ្ឋាភិបាលនិងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងបច្ចេកទេសនិងវិជ្ជាជីវ: និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម៕





ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ជប៉ុនជួយស្តារអាងស្តុកទឹកចំនួ ន៦របស់ប្រទេសកម្ពុជា

សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម អ៊ឹម សិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង

សម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើឱ្យត្រូវធ្វើយ៉ាងណាធានា កុំឱ្យទេសចរណ៍បំពានទៅលើវប្បធម៌

ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប៖ «សម្ដេចតេជោ ហ៊ុន សែន គឺជាកូនប្រុស នៃប្រវត្តិសាស្ត្រដ៏មានមោទនភាព»

ក្រសួងការបរទេសប្រតិកម្មនិងសេក្ដីថ្លែងការណ៍របស់អាម៉េរិក ដែលដាក់កម្រិតទិដ្ឋាការបន្ថែមទៀតសម្រាប់កម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 580
សប្ដាហ៍នេះ : 2072
ខែនេះ : 21802
សរុប : 17693469