ចិនអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាហ្សេរុយសាឡឹម




ប៉េកាំង: កាលពីថ្ងៃពុធប្រទេសចិនបាននិយាយថា ឋានៈនៃទីក្រុងហ្សេរុយសាឡឹមគេត្រូវដោះស្រាយដោយប្រុងប្រយ័ត្ន និងមានភាពស្មុគស្មាញ និងបានទទូចដល់គ្រប់ភាគីទាំងអស់ដែលមានជាប់ពាក់ព័ន្ធឱ្យមានការប្រុងប្រយ័ត្នដើម្បីសន្តិភាព និងភាពស្ងប់ស្ងាត់នៅក្នុងមជ្ឈឹមបូព៌ា។

អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បានធ្វើការកត់សំគាល់នេះនៅពេលដែលគេស្នើឱ្យធ្វើអត្ថាធិប្បាយស្តីពីចេតនារបស់អាមេរិកដើម្បីទទួលស្គាល់ហ្សេរុយសាឡឹមថាជារដ្ឋធានីរបស់អ៊ីស្រាអែលនោះ។

មន្រ្តីរដ្ឋការជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថាប្រធានាធិបតីលោក ដូណាល់ ត្រាំ (Donald Trump) គេរំពឹងថានឹងប្រកាសថាអាមេរិកនឹងទទួលស្គាល់ហ្សេរុយសាឡឹមថាជារដ្ឋធានីរបស់អ៊ីស្រាអែលហើយនឹងយកស្ថានទូតរបស់ខ្លួនទៅកាន់ទីនោះ។

លោក Geng បានប្រាប់សន្និសីទសារព័ត៌មានតាមធម្មតាមួយថាយើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍នៃស្ថានការណ៍នេះនឹងមានការព្រួយបារម្ភអំពីការកើនឡើងដែលអាចមាននៃជម្លោះថ្នាក់តំបន់។

លោកបាននិយាយថាភាគីទាំងអស់ដែលមានជាប់ពាក់ព័ន្ធគួរតែមានការប្រុងប្រយ័ត្ននិងចៀសវាងកុំធ្វើឱ្យរញ្ជួយដល់មូលដ្ឋានសម្រាប់ការដោះស្រាយបញ្ហាប៉ាឡេស្ទីនដែលអាចបង្កឱ្យមានការប្រឈមមុខគ្នាថ្នាក់តំបន់ថ្មី។

លោក Geng បាននិយាយថាចិនគាំទ្រយ៉ាងរឹងមាំដំណើរការសន្តិភាពមជ្ឈឹមបូព៌ាព្រមទាំងបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីនដើម្បីស្តារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ខ្លួន។

លោកបាននិយាយថាចិនគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនមួយដែលមានអធិបតេយ្យភាព និងឯករាជ្យភាពយ៉ាងពេញលេញលើមូលដ្ឋាននៃព្រំដែនឆ្នាំ១៩៦៧ដែលមានហ្សេរុយសាឡឹមខាងកើតធ្វើជារដ្ឋធានីរបស់ខ្លួននោះ។

លោក Geng បាននិយាយថាចិនអំពាវនាវដល់គ្រប់ភាគីទាំងអស់ដែលមានជាប់ពាក់ព័ន្ធឱ្យគោរពតាមដំណោះស្រាយអ.ស.បដែលមានជាប់ពាក់ព័ន្ធព្រមទាំងប្តេជ្ញាដោយខ្លួនឯងដើម្បីដោះស្រាយការមិនចុះសម្រុងគ្នាតាមរយៈការចរចាព្រមទាំងជំរុញសន្តិភាព និងស្ថេរភាពថ្នាក់តំបន់។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិន និងរុស្ស៊ីស្វែងរកកិច្ចសហប្រតិបត្តិការយោធាឱ្យបានកាន់តែជិតស្និទ្ធ

ចិនគ្មានចេតនាចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលីទេ

ថៃយល់ព្រមលើការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់ផ្លូវរថភ្លើងថៃ-ចិន

CPC នឹងធ្វើឱ្យស៊ីជំរៅកិច្ចសហប្រតិបត្តិការជាមិត្តជាមួយគណបក្សនយោបាយពិភពលោក

កងនាវាចរចិននឹងធ្វើការល្បាតរួមគ្នាជាមួយកងនាវាចរវៀតណាម


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 573
សប្ដាហ៍នេះ : 2065
ខែនេះ : 21795
សរុប : 17693462