សម្ព័ន្ធអារ៉ាប់នឹងធ្វើកិច្ចប្រជុំជាបន្ទាន់ស្តីពីហ្សេរុយសាឡឹម




គែរ: ទីភ្នាក់ងារសារព័ត៌មាន MENA ផ្លូវការរាយការណ៍ថ្ងៃពុធនេះថាសម្ព័ន្ធអារ៉ាប់ (AL) បានសម្រេចធ្វើកិច្ចប្រជុំជាបន្ទាន់មួយថ្នាក់រដ្ឋមន្រ្តីការបរទេសនៅថ្ងៃសៅរដើម្បីពិភាក្សាគ្នាពីសកម្មភាពអារ៉ាប់ទាក់ទងដល់ការទទួលស្គាល់របស់អាមេរិកដែលអាចមានទីក្រុងហ្សេរុយសាឡឹមថាជាទីក្រុងរដ្ឋធានីរបស់អ៊ីស្រាអែល។

ការសម្រេចនេះត្រូវបានគេធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសំណើរបស់ប៉ាឡេស្ទីនដែលត្រូវបានគាំទ្រដោយប្រទេសហ្សកដានីនោះ។

MENA បានដកស្រង់អនុស្សរណប៉ាឡេស្ទីនដែលនិយាយថាកិច្ចប្រជុំនេះនឹងធ្វើការពិភាក្សាគ្នានូវសកម្មភាពអារ៉ាប់ដែលចាំបាច់ចំពោះការផ្លាស់ប្តូរជំហររបស់អាមេរិកដែលអាចមានដែលនឹងប៉ះពាល់ដល់ឋានៈនៃទីក្រុងហ្សេរុយសាឡឹមក៏ដូចជាជំហរស្របច្បាប់ និងជាប្រវត្តិសាស្រ្តរបស់ខ្លួន។

សេចក្តីប្រកាស AL ធ្វើឡើងនៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) គេរំពឹងថានឹងធ្វើការសំរេចចិត្តមួយនៅថ្ងៃពុធនេះស្តីពីការទទួលស្គាល់របស់ប្រទេសលោកទីក្រុងហ្សេរុយសាឡឹមថាជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលព្រមទាំងការរើស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីស្រាអែលពីទីក្រុងតែលអាវីវទៅកាន់ទីក្រុងដ៏ពិសិដ្ឋដែលមានជម្លោះនេះ។

កាលពីពីរបីថ្ងៃកន្លងទៅនេះ AL និងបណ្តារដ្ឋអារ៉ាប់ភាគច្រើនបានធ្វើការព្រមានប្រឆាំងនឹង “ប្រតិឃាតប្រកបដោយគ្រោះថ្នាក់” នៃការសំរេចមួយបែបនេះរបស់អាមេរិកប្រសិនបើគេធ្វើមែនទៅលើសន្តិភាព, សន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់មជ្ឈឹមបូព៌ា ព្រមទាំងឱកាសសម្រាប់ដំណោះស្រាយមួយនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល។

ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលជាច្រើនទសវត្សនេះកើតឡើងចាប់តាំងពីការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែលព្រមទាំងការបង្កើតប្រទេសអ៊ីស្រាអែលដែលលោកខាងលិចគាំទ្រក្នុងឆ្នាំ១៩៤៨។

សហគមន៍អន្តរជាតិបានស្តីបន្ទោសអ៊ីស្រាអែលចំពោះភាពទាល់ច្រកនៃដំណើរការសន្តិភាពនេះ ដោយសារនយោបាយពង្រីកការតាំងទីលំនៅរបស់ខ្លួនដែលត្រូវបានបដិសេធទាំងដោយអាមេរិកដែលជាសម្ព័ន្ធមិត្រដ៏ខ្លាំងបំផុតរបស់ខ្លួនផងនោះ។

ពួកប៉ាឡេស្ទីនស្វះស្វែងរកធ្វើការបង្កើតរដ្ឋឯករាជ្យមួយដែលមានហ្សេរុយសាឡឹមខាងកើតធ្វើជារដ្ឋធានីរបស់ខ្លួនស្របទៅតាមដំណោះស្រាយរដ្ឋពីរដែលអ.ស.បបានស្នើឡើងដែលផ្អែកលើព្រំដែនមុនឆ្នាំ១៩៦៧។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ការទទួលស្គាល់ហ្សេរុយសាឡឹមរបស់អាមេរិកថាជារដ្ឋធានីរបស់អ៊ីស្រាអែលធ្វើឱ្យមានប្រតិកម្មរបស់ពិភពលោក

គណប្រតិភូអ.ស.បធ្វើទស្សនកិច្ចកូរ៉េខាងជើង

ប្រតិកម្មរបស់ប្រមុខ AL ចំពោះការសម្លាប់អតីតប្រធានាធិបតីយ៉េមែន

ពួកហ៊ូធីរបស់ប្រទេសយ៉េមែនសម្លាប់លោកសាឡេព្រមទាំងសាច់ញាតិរបស់លោក

ពួកហ៊ូធីយ៉េមែនបាញ់មីស៊ីលទៅលើទីក្រុងអាប៊ុយដាប៊ី សាណាអា:


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 575
សប្ដាហ៍នេះ : 2067
ខែនេះ : 21797
សរុប : 17693464