សម្ដេចពិជ័យសេនាទៀបាញ់៖ រាជរដ្ឋាភិបាលចាត់ទុកវិស័យពិការភាពជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗ




ក្នុងខណៈអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាជនពិការលើកទី១៩ និងទិវាជនពិការកម្ពុជាអន្តរជាតិលើកទី៣៥ សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យពិការភាព ជាវិស័យងាទិភាពមួយក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត។

ទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ ក្រោមប្រធានបទ«ធ្វើឱ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា» បានប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៧ ដោយមានការចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនានាប្រចាំនៅកម្ពុជា តំណាអង្គការអន្តរជាតិ សង្គមស៊ីវិល និងបងប្អូនពិការមកពីអង្គការក្រៅរដ្ឋាភិបាលនានាប្រមាណ១៦០០នាក់។ សម្ដេចពិជ័យសេនាថ្លែងថា ទិវានេះបានប្រារព្ធឡើង ក្នុងគោលបំណង ដើម្បីអបអរសាទរភាពជោគជ័យនៃវិស័យពិការភាពនៅកម្ពុជា និងបង្ហាញអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនពិការ ធានាដល់ ការធ្វើបរិយាប័ន្ន និងចលនាការនៃវិស័យពិការភាព ដើម្បីទទួលបានស័ក្តិសិទ្ធិភាព នៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិ ជនពិការ ទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រអ៊ីនឈាន់ «ធ្វើឱ្យសិទ្ធក្លាយជាការពិត» ក៏ដូចជាផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព២០១៤-២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា។ដោយឡែក ទិវាជនពិការអន្តរជាតិ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គមរបស់ជនពិការ ដែលជាជនបាត់បង់កាយសម្បទា កាយវិញ្ញាណនិងសតិបញ្ញា ប្រមាណជាង១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងនៅក្នុងជីវិតចាប់តាំងពីទសវត្សឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិកនិងអឺរុប ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការ យល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតសំខាន់លើសិទ្ធិជនពិការនិងការធ្វើសមាហរណកម្មជនពិការទៅ លើគ្រប់សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ សម្ដេចបន្តថា ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាជនពិការនេះឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពី ពិការភាព ២០១៤-២០១៨ ដោយបានលើកឡើងលម្អិតនូវគោលនយោបាយជាអាទិភាពសម្រាប់ការអនុវត្ត កម្មវិធីកំណែទម្រង់នានានៃវិស័យពិការភាព សំដៅលើកកម្ពស់សមត្ថភាពស្ថាប័ន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សង្គមនិងសេដ្ឋកិច្ច ក្នុងទិសដៅបង្កើតកាលានុវត្តភាពការងារសម្រាប់ជនពិការ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍ ការងារសំខាន់ៗរបស់វិស័យពិការភាពនៅកម្ពុជា។ ជាពិសេសទៅទៀតថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ ជាតិគាំពារសង្គម ដើម្បីកំណត់ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យបាននូវសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន  សំដៅលើកកម្ពស់ សុខុមាលភាពនិងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរិមា។ សុខុមាលភាពជនពិការមានភាពប្រសើរឡើងជាជំហានៗ ស្របតាមដំណើរការវិវឌ្ឍន៍ និងភាពរីក  ចម្រើននៃប្រទេសជាតិ។ បងប្អូនជនពិការកាន់តែមានសមត្ថភាពក្នុងការប្រកួតប្រជែងក្នុងទីផ្សារពលកម្ម ដែល អាចរកប្រាក់ចំណូលដើម្បីធានានិរន្តភាពជីវភាពរស់នៅប្រកបដោយឯករាជ្យម្ចាស់ការ និងសេចក្តីថ្លៃថ្នូរ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតមុខរបរ។ រាជរដ្ឋាភិបាលទទួលស្គាល់សិទ្ធិរបស់ជនពិការ ផ្ទាល់និងក្រុមគ្រួសារ ដោយបានផ្តល់ផ្ទះសម្បែងសមរម្យ សម្លៀកបំពាក់ ការកែលម្អនូវជីវភាពរស់នៅ ប្រចាំថ្ងៃដោយគ្មានការរើសអើង និងឈរលើមូលដ្ឋានពិការភាព។ ជាក់ស្តែងរាជរដ្ឋាភិបាល បានផ្ដល់ កម្មសិទ្ធិដីធ្លី ជូនយោធិនពិការនៅតំបន់អភិវឌ្ឍជនពិការ៣១៧ តាកែនកោះស្លា ខេត្តកំពត នៅស្រុកគូលែន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ សម្រាប់សាងសង់លំនៅឋាន និងធ្វើអាជីវកម្ម កសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងបានផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍។សម្ដេចពិជ័យសេនាគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ ជាសក្ខីភាពបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ពិការភាព ការគាំទ្រនិងលើកទឹកចិត្ត ការលើកកម្ពស់សិទ្ធិប្រកបដោយសេចក្តីថ្លៃថ្នូរ ជំរុញឲ្យមានការដាក់បញ្ចូល បងប្អូនជនពិការទៅក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច  សំដៅជួយដល់ជនពិការនិងក្រុមគ្រួសារឱ្យទទួលបាន គុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គមនិងសេវាសាធារណៈស្មើគ្នា ការចូលរួម គ្រប់សកម្មភាពក្នុងសង្គមផងដែរ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ជប៉ុនជួយស្តារអាងស្តុកទឹកចំនួ ន៦របស់ប្រទេសកម្ពុជា

សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម អ៊ឹម សិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង

សម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើឱ្យត្រូវធ្វើយ៉ាងណាធានា កុំឱ្យទេសចរណ៍បំពានទៅលើវប្បធម៌

ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប៖ «សម្ដេចតេជោ ហ៊ុន សែន គឺជាកូនប្រុស នៃប្រវត្តិសាស្ត្រដ៏មានមោទនភាព»

ក្រសួងការបរទេសប្រតិកម្មនិងសេក្ដីថ្លែងការណ៍របស់អាម៉េរិក ដែលដាក់កម្រិតទិដ្ឋាការបន្ថែមទៀតសម្រាប់កម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 568
សប្ដាហ៍នេះ : 2060
ខែនេះ : 21790
សរុប : 17693457