អតីតប្រធានគណនេយ្យក្រុមហ៊ុនVNR ត្រូវតុលាការជំនុជម្រះ ពាក់ព័ន្ធលួចលុយក្រុមហ៊ុន ជាង ២២ ម៉ឺន​ម៉ឺន​ដុល្លារ




"ខ្មែរដេលី"
ភ្នំពេញ៖   សាលាដំបូងរាជធានីភ្នំពេញ កាលពីនៅរសៀលថ្ងៃទី ០៦ ខែ ធ្នូ   ឆ្នាំ២០១៧ បានបើកសវនាការ ជំនុំជម្រះ ស្ត្រីជាប់ចោទម្នាក់ ដែល ជា អតីតប្រធានគណនេយ្យក្រុមហ៊ុនVNR ជាប់ពាក់ព័ន្ធនឹងការលួចកិបកេង លុយពីក្រុមហ៊ុន ចំនួន ជាង ២២ ម៉ឺនម៉ឺនដុល្លារ ប្រព្រឹត្ត ពីចន្លោះ ឆ្នាំ ២០១៥ និង ២០១៧។

សវនាការនេះ ត្រូវបានធ្វើឡើង ដោយលោក សេង ឬទ្ធី  ជាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ និង លោក ប៊ុន វង្សវិសុទ្ធ  ជាតំណាងអយ្យការ ព្រមទាំងមាន វត្តមានជនចោទ និង មេធាវីទាំង២ភាគីចូលរួមផងដែរ។

ដោយលោក សេង ឬទ្ធី   បានថ្លែងឲ្យដឹងក្នុងសវនាការថា៖ នៅក្នុងរឿងក្តីនេះ ជនជាប់ចោទ មានឈ្មោះ ពិន សុភាវី ភេទស្រី អាយុ ៤៥ ឆ្នាំ មានមុខរបរ មុនចចាប់ខ្លួន ជា ប្រធានគណនេយ្យក្រុមហ៊ុនVNR  ដែលជាក្រុមហ៊ុនលក់សំបក់កងឡាន ដែក និង ស៊ីម៉ង់ត៍ នៅក្នុងរាជធានីភ្នំពេញ។

ជនជាប់ចោទត្រូវបាន តំណាងអយ្យាការ ចោទប្រកាន់ពីបទ«រំលោភលើទំនុកចិត្តពិសេស ឬ ថ្នាក់អភិបាល»

តាមមាត្រា៣៩៣  នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តអំឡុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ នៅទីតាំងរបស់ក្រុមហ៊ុន  នៅក្នុង រាជធានីភ្នំពេញ។

ជនជាប់ចោទត្រូវបានចាប់ខ្លួន កាលពីថ្ងៃ ទី ០៥ ខែ ឧសភា ឆ្នាំ ២០១៧ តាមបណ្តឹងម្ចាស់ក្រុមហ៊ុន ដែលជាភាគីដើមបណ្តឹង។

នៅក្នងរឿងក្តីនេះ ភាគីដើមបណ្តឹង បានប្តឹងទារទារប្រាក់ដែលបាត់បង់ចំនួន ២២៦,៩០៤ ដុល្លារអាមេរិក និង ថ្លៃជម្ងឺចិត្ត ចំនួន ៥ម៉ឺនដុល្លារអាមេរិក ពីជនជាប់ចោទ។

នាពេលសវនាការជនជាប់ចោទ ឈ្មោះ ពិន សុភាវី បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ខាងលើនេះ។  ក៏ប៉ុន្តែគាត់បានទទួលស្គាល់ថា៖ គាត់បានជំពាក់លុយ ក្រុមហ៊ុន ចំនួន ១១,000 អាមេរិក។  គាត់សំណូមពរ ឲ្យ តុលាការមេត្ត ជួយរកយុត្តិធម៌ ដល់គាត់ផង។

សាលាដំបូងរាជធានីភ្នំពេញនឹង ប្រកាសសាលក្រម នៃ សំណុំរឿងក្តីនេះ នៅព្រឹក ថ្ងៃ ទី ២៦ ខែ ធ្នូ ខាងមុខនេះ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ជប៉ុនជួយស្តារអាងស្តុកទឹកចំនួ ន៦របស់ប្រទេសកម្ពុជា

សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម អ៊ឹម សិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង

សម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើឱ្យត្រូវធ្វើយ៉ាងណាធានា កុំឱ្យទេសចរណ៍បំពានទៅលើវប្បធម៌

ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប៖ «សម្ដេចតេជោ ហ៊ុន សែន គឺជាកូនប្រុស នៃប្រវត្តិសាស្ត្រដ៏មានមោទនភាព»

ក្រសួងការបរទេសប្រតិកម្មនិងសេក្ដីថ្លែងការណ៍របស់អាម៉េរិក ដែលដាក់កម្រិតទិដ្ឋាការបន្ថែមទៀតសម្រាប់កម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 565
សប្ដាហ៍នេះ : 2057
ខែនេះ : 21787
សរុប : 17693454