ជនជាតិចិនតៃវ៉ាន់​០២​នាក់ និង​ម៉ាឡេស៊ី​ម្នាក់ ជាប់ចោទពីបទ«​ចាប់​បង្ខាំង​ជនជាតិ​ថៃ​៩​នាក់» ​ ដើម្បីជំរិតទារប្រាក់ !!




"ខ្មែរដេលី"
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ០៧ ខែ ធ្នូ ២០១៧នេះ បានសម្រេចចោទប្រកាន់ បុរសជនត្រូវចោទបរទេស ជនជាតិ ចិនតៃវ៉ាន់ចំនួន ០២នាក់ និង តិម៉ាឡេស៊ីម្នាក់ ជាប់ពាក់ព័ន្ធនឹង ករណីចាប់បង្ខាំងជនជាតិថៃចំនួន៩នាក់  ដើម្បីជំរិតទារប្រាក់ ជំពាក់។ 

មន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា៖ ជនត្រូវចោទទាំង ០៣នាក់នេះ មានឈ្មោះ ទី១ ឈ្មោះ Chen Chin Hao ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ទី២ ឈ្មោះ Kuo Fang Lang ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងទី៣ ឈ្មោះ Yong Yee Kan ភេទប្រុសអាយុ ៤៣ឆ្នាំ ជាជនជាតិ ម៉ាឡេស៊ី។  ពួកគេត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ« ចាប់ឃាំំង និង បង្ឃាំងមនុស្សដោយខុសច្បាប់»  ។ 

ពួកគេត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កាលពីរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ផ្ទះវីឡាជួលមួយកន្លែង ដែលមានទីតាំង ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។  ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល រំដោះបាន ជនជាតិថៃចំនួន០៩នាក់ ពីផ្ទះវីឡាជួលនោះ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ជប៉ុនជួយស្តារអាងស្តុកទឹកចំនួ ន៦របស់ប្រទេសកម្ពុជា

សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម អ៊ឹម សិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង

សម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើឱ្យត្រូវធ្វើយ៉ាងណាធានា កុំឱ្យទេសចរណ៍បំពានទៅលើវប្បធម៌

ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប៖ «សម្ដេចតេជោ ហ៊ុន សែន គឺជាកូនប្រុស នៃប្រវត្តិសាស្ត្រដ៏មានមោទនភាព»

ក្រសួងការបរទេសប្រតិកម្មនិងសេក្ដីថ្លែងការណ៍របស់អាម៉េរិក ដែលដាក់កម្រិតទិដ្ឋាការបន្ថែមទៀតសម្រាប់កម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 566
សប្ដាហ៍នេះ : 2058
ខែនេះ : 21788
សរុប : 17693455