លោក យូ ហុងគ្រី ឡើងអង្គុយតំណែងអនុប្រធានទី១រដ្ឋសភានៅថ្ងៃស្អែកនេះ




“ខ្មែរដេលី”
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានកំណត់ថ្ងៃស្អែកនេះ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងលោក យូ ហុងគ្រី ឲ្យធ្វើជាអនុប្រធានទី១រដ្ឋសភា។

អង្គប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី៧ ខែធ្នូ បានសម្រេចថា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក យូ ហុងគ្រី ឲ្យធ្វើជាអនុប្រធានទី១រដ្ឋសភា ត្រូវធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភា លើកទី៩ នីតិកាលទី៥ នាថ្ងៃទី៨ ខែធ្នូស្អែកនេះ។ ជាមួយគ្នានេះ ក៏ធ្វើការបោះឆ្នោតតែងតាំងបន្ថែមនូវសមាជិកនានាក្នុងរដ្ឋសភាផងដែរ។

លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានរដ្ឋសភាប្រកាសទទួលស្គាល់ និងផ្តល់សុពលភាពជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម  ក្នុងចំណោមសមាជិកថ្មីរបស់រដ្ឋសភាចំនួន៤៤រូប ដែលទទួលយកអាសនៈគណបក្សសង្រ្គោះជាតិក្នុងចំណោម៥៥អាសនៈ បន្ទាប់ពីត្រូវបានរំលាយដោយស្របច្បាប់។

ការកំណត់ថ្ងៃរៀបចំក្បាលម៉ាស៊ីននៅរដ្ឋសភាឡើងវិញនេះ គឺបន្ទាប់ទទួលស្គាល់ និងផ្តល់សុពលភាពដល់បេក្ខភាពសមាជិកតំណាងរាស្ត្រថ្មីទាំង១៦រូបបន្ថែមទៀត ដែលក្នុងនោះមានរបស់ គណបក្សប្រជាជនកម្ពុជាចំនួន១៥រូប និងគណបក្សហ៊្វុនស៊ិនប៉ិច១រូប ដើម្បីបង្គ្រប់អាសនៈនៅក្នុង រដ្ឋសភាមានសរុប១២៣អាសនៈ។

ថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៥ នៅថ្ងៃទី៧ ខែធ្នូនេះ សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា តំណាងរាស្រ្តថ្មីចំនួន១៦រូប ដែលត្រូវទទួលស្គាល់ និងផ្តល់សុពលភាពនេះ មានដូចជា៖ លោក សៀង ស៊ុតថងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង, លោក អ៊ី សំអុល ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម, លោក ម៉ា ឈឿន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម, លោកស្រី ខុង ស៊ុនអេង ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម, លោក សុក ប៊ន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ, លោក វ៉ាន សំអឿន ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល, លោក គោស៊ុ សារឿត ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល, លោក អ៊ុក ដាមរី ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល, លោក ដុំ យុហៀន ជាតំណាងរាស្រ្តមណ្ឌលខេត្តកោះកុង, លោក ជៀប ស៊ីវន ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ, លោក ពេជ្រ គឹមស៊្រាងជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ, លោក លី ឆេង ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ, លោក ឡុង ប៊ុន្នី ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង, មុំម ស៊ីបុន ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង, លោក ពៅ សាមីជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង, លោក ប៉ោ ប៊ុនស្រ៊ឺ ជាតំណាងរាស្រ្តមណ្ដលខេត្តកំពង់ឆ្នាំង។

ក្រោយពីអាសនៈ៥៥របស់គណបក្សសង្រ្គោះជាតិ ត្រូវរលាយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបែងចែកកៅអីទាំងនេះទៅឲ្យគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៤១អាសនៈ, គណបក្សសញ្ជាតិកម្ពុជាចំនួន២អាសនៈ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចចំនួន១អាសនៈ។ ចំណែកនៅសល់១១កៅអីទៀត ត្រូវបានសម្រេចទៅឲ្យគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បដិសេធមិនព្រមទទួលយក តាមបែងចែកកូតូសន្លឹកឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េអះអាងពីការបន្តទំនាក់ទំនង ឱ្យកាន់តែប្រសើរឡើងជាមួយកម្ពុជា

កម្ពុជា និងថៃ រួមគ្នាបញ្ចប់របាយការណ៍ផ្តល់អនុសាសន៍ កែលម្អការគ្រប់គ្រងបឹង

សម្ដេចតេជោ ហ៊ុន សែនជូនពរបងប្អូនខ្មែរកាត់ចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3352
សប្ដាហ៍នេះ : 6014
ខែនេះ : 39631
សរុប : 17833254