សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» ដែលធ្វើឡើងនៅសណ្ឋាគារ កាបូឌីយ៉ាណា នារាត្រី ថ្ងៃទី ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។

សម្ដេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា មានប្រសាសន៍ថា  ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានទៅមុខយ៉ាងស្វាហាប់ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ បានលើកកម្ពស់កិត្តិនាម កិត្តិយស និងមុខមាត់របស់កម្ពុជាល្បីរន្ទឺទាំងក្នុងតំបន់និងសាកលោក ។ការរៀបចំការប្រកួតវាយកូនគោលពានរង្វាន់សម្ដេចតេជោ លើកទី២នៅពេលនេះ បានឆ្លុះបញ្ចាំងពីគោលបំណង នៃការបន្តបេសកកម្មជាប្រវត្តិសាស្ត្រ របស់ជាតិ មាតុភូមិ និងប្រជាជន ព្រមទាំង ប្រែក្លាយកម្ពុជា ឲ្យទៅជាទឹកដីដ៏ពិសិដ្ឋ មានការអភិវឌ្ឍរស់រវើក ប្រកបដោយ សុខសន្តិភាព និងវិបុលភាព ជាមួយនឹងស្នាមញញឹមនិងក្ដីសង្ឃឹមរបស់ប្រជាជន ដែលរស់នៅក្នុងភាពសុខដុមរមនា រួបរួមសាមគ្គីជាធ្លុងមួយ មានជីវភាពកាន់តែប្រសើរ គ្មានការភ័យខ្លាច នូវការកើតឡើងសារថ្មីទៀត នូវគ្រោះមហន្តរាយដូចអតីតកាល។ យើងកំពុងប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមជាមួយនិងការជំរុញឲ្យមានការចាប់អារម្មណ៍ពីយុវជនក្នុងការចូលរួមលើកកម្ពស់វិស័យកីឡា ទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយផ្សព្វផ្សាយវិស័យកីឡាទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិផ្សារភ្ជាប់ជាមួយនឹងការជំរុញការលើកទឹកចិត្តយុវជន ឲ្យចូលរួមគាំទ្រសកម្មភាព កីឡាទេសចរណ៍ ដើម្បីឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខ។វិស័យកីឡានិងទេសចរណ៍គឺជាឧបករណ៍ សម្រាប់លើកកម្ពស់ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ការទូតនិងការយល់ដឹងការសន្ទនាជាជ្រៅដល់កិច្ចប្រតិបត្តិការជាអន្តរជាតិក្នុងគោលដៅគាំទ្រដល់សន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ។
គួរបញ្ជាក់ដែរថា ការប្រកួតកីឡាវាយកូនហ្គោលនេះល គឺរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៧ ដោយមានកីឡាករ កីឡាការិនីចូលរួមជាង ២០០នាក់ ដែលក្នុងនោះក៏មាន ឯកអគ្គរាជទូត រដ្ឋទូតរបស់ប្រទេសនានា ប្រចាំនៅកម្ពុជាចំនួន៧ អញ្ជើញចូលរួមផងដែរ ហើយការរៀបចំប្រកួតកីឡាវាយកូនហ្គោលនេះ ដើម្បីរឹតចំណឹងសាមគ្គីភាព មិត្តភាព ក៏ដូចជាជំរុញវិស័យកីឡាវាយកូនហ្គោលប្រចាំនៅកម្ពុជា។ចំពោះលទ្ធផលការប្រកួតដោយក្រុមមាន ៣នាក់  លេខ១ បានទៅក្រុម ឯឧត្តម នាង ផាត  ឯកឧត្តម ហ៊ុយ ពិសិដ្ឋ និងឯកឧត្តម មាស សេង ដែលបានទទួលលទ្ធផល (-៩) ក្រុមលេខ២  ឯកឧត្តម បិន ឈិន ឯកឧត្តម ប៉ុល សារឿន  និង ឯកឧត្តម ទូច សៀងហៃ ដែលទទួលបានពន្ទុក (-៨) ក្រុមលេខ ៣ បានទៅក្រុម ឯកឧត្តម ទៀ វិញ ឯកឧត្តម ខៀវ មុត  និង ឯកឧត្តម មាស សំអុល ។ សម្រាប់ការប្រកួតឯកត្តជន គឺលេខ១ បានទៅលើក លោកឧកញ្ញា លី ហុង ដែលទទួលបានពិន្ទុក (-3) លេខ២ បានទៅលោក Poh Ee Kiat ជនជាតិស៊ីងហ្គាពួ លេខ៣ បានទៅលោក សេក វ៉ាន់សីហា បានពិន្ទុ (+១) និង ការប្រកួតឯត្តជនដែរ តែសម្រាប់ Net Score គឺលេខ១ បានទៅលើលោក ព្រំ សួនប្រសិទ្ធ លេខ២ បានទៅលោក នូ អ៊ីដែន  លេខ៣ បានទៅលើលោក លី គា ។ ចំពោះក្រុមដែលប្រកួតដោយ តាមរយៈការគណនាបន្ទាន់ គឺលទ្ធផលលេខ១ បានទៅលោក Tomoyuki Yamashita ជនជាតិជប៉ុន លេខ២ បានទៅលោក Veat Tha ហើយផ្នែកនារី Grow Score បានទៅលើ កញ្ញា ស្រី ស្រីនី លេខ២ បានទៅកញ្ញា ឈន វិច្ឆិកា៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 46
សប្ដាហ៍នេះ : 10822
ខែនេះ : 44439
សរុប : 17838072