ទេសចរចិនមកកាន់កម្ពុជាកើនឡើងដល់១លាននាក់




"ខ្មែរដេលី"
ក្រសួងទេសចរណ៍របស់កម្ពុជា បានឲ្យដឹងថា រហូតដល់ដំណាច់ឆ្នាំនេះ កម្ពុជាអាចទទួលទេសចរផ្ទាល់ពីប្រទេសចិនប្រមាណ១លាននាក់។

អំណះអំណាងនេះ គឺបន្ទាប់ពីរយៈពេល១០ខែឆ្នាំ២០១៧នេះ ទេសចរចិនដែលបានមកកាន់កម្ពុជាកើនឡើងដល់ប្រមាណ៩៥ម៉ឺននាក់ ស្មើនឹងជាង៤៥ភាគរយ នៃចំនួនទេសចរបរទេសសរុប ជាង៤,៤លាននាក់។

លោក ឆាយ ឃុនឡុង អគ្គនាយករងគ្រប់គ្រង់ឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ មានប្រសាសន៍ថា ចំនួនទេសចរចិនមកកាន់កម្ពុជា ដែលកើនឡើងដល់១លាននាក់នៅដំណាច់ឆ្នាំ២០១៧នេះ គឺឈរចំណាត់ថ្នាក់លេខ១ បន្ទាប់ពីទេសចរមកពីប្រទេសវៀតណាម។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការជំរុញវិស័យទេសចរណ៍ រវាងប្រទេសកម្ពុជា និងខេត្តហ៊ូប៉ី ប្រទេសចិន នៅថ្ងៃទី២០ ខែធ្នូនេះ លោកបានបញ្ជាក់ថា ការទៅដល់គោលដៅនៃកំណើនភ្ញៀវទេសចរពីប្រទេសចិននេះ បន្ទាប់ពីមានការផ្តល់ទំនុកចិត្ត និងសម្រួលទៅលើសេវាទេសចរណ៍របស់កម្ពុជា ដើម្បីឆ្លើយតបតម្រូវការរបស់ទេសចរចិននៅតាមច្រកចេញចូល និងតំបន់ទេសចរណ៍នានាដូចជា តំបន់សៀមរាបអង្គរ តំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍វប្បធម៌បៃតងផ្សេងៗទៀត។ លោកមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំទាក់ទាញនូវទេសចរចិន តាមរយៈបង្កើនមគ្គុទេសក៏ទេសចរណ៍ ចុងភៅចម្អិនអាហារ អ្នកបកប្រែ អ្នកបម្រើផ្នែកសេវាភោជនីយដ្ឋាន សណ្ឋាគារ និងផ្នែកទីផ្សារ ជាដើម»។ លោកបន្តថា ផែនការទាក់ទាញភ្ញៀវទេសចរពីប្រទេសចិន នឹងលើសគោលដៅដែលបានរំពឹងទុកចំនួន២លាននាក់ នៅត្រឹមឆ្នាំ២០២០ បន្ទាប់ពីមានការបើកការហោះហើរត្រង់នៅតំបន់ទេសចរណ៍មួយចំនួននៃប្រទេសចិន និងកម្ពុជា និងកិច្ចខិតខំទាក់ទាញវិនិយោគបន្ថែមទៀតទៅលើវិស័យទេសចរណ៍។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរចិនឆ្នាំ២០១៦-២០២០ និងសៀវភៅសស្តីពី China Ready សម្រាប់ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេចរចិន មកកាន់កម្ពុជា ដើម្បីរួមចំណែកដល់ចំណូល សេដ្ឋកិច្ចជាតិប្រមាណ៥ពាន់លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋផ្ទាល់ជិត១លាននាក់៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ទេសចរបរទេសជាង៥,៦លាននាក់បានមកដល់កម្ពុជា

សហគមន៍ជនជាតិភាគតិចសួយក្នុងខេត្តកំពង់ស្ពឺនឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍

ទេសចរចិនជាង៥០ម៉ឺននាក់ បានមកដល់កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០១៧

អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ

ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1388
សប្ដាហ៍នេះ : 10722
ខែនេះ : 33352
សរុប : 17769067