កូរ៉េខាងត្បូងស្វាគមន៍សុន្ទរកថាឆ្នាំថ្មីរបស់មេដឹកនាំកូរ៉េខាងជើង




សេអ៊ូល: កាលពីថ្ងៃចន្ទវិមានខៀវ (Blue House) ប្រធានាធិបតីកូរ៉េខាងត្បូងបានស្វាគមន៍សុន្ទរកថាឆ្នាំថ្មីធ្វើឡើងដោយលោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំកំពូលកូរ៉េខាងជើងនៅពេលដែលលោកគីមបានបង្ហាញនូវឆន្ទះដើម្បីធ្វើការពិភាក្សាគ្នាជាមួយកូរ៉េខាងត្បូងអំពីការចូលរួមដែលអាចមានរបស់កូរ៉េខាងជើងនៅក្នុងកីឡាអូឡាំពិករដូវរងាដែលកូរ៉េខាងត្បូងធ្វើម្ចាស់ផ្ទះ។

លោក ប៉ាក់ ស៊ូ-យុន (Park Soo-Hyun) អ្នកនាំពាក្យប្រធានាធិបតីបានប្រាប់សន្និសីទសារព័ត៌មានមួយថាវិមានខៀវបានស្វាគមន៍សុន្ទរកថាឆ្នាំថ្មីរបស់លោកគីមដែលក្នុងសុន្ទរកថានោះ លោកគីមបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធ្វើឱ្យល្អប្រសើរនូវទំនាក់ទំនងអន្តរកូរ៉េព្រមទាំងបានសំដែងនូវបំណងប្រាថ្នារបស់លោកក្នុងការបញ្ជូនគណប្រតិភូមួយទៅកាន់កីឡាអូឡាំពិក និងល្បែងកីឡាប៉ារ៉ាឡាំពិករដូវរងានៅ PyeongChang ឆ្នាំ២០១៨។

អ្នកនាំពាក្យនោះបាននិយាយថាប្រសិនបើកីឡាអូឡាំពិក PyeongChang ត្រូវបានគេធ្វើប្រកបដោយជោគជ័យមែននោះ វានឹងរួមចំណែកដល់សន្តិភាព និងការរួមរស់នៅជាមួយគ្នាដោយសុខសាន្តនៅលើឧបទ្វីបកូរ៉េក៏ដូចជានៅអាស៊ីឦសាន និងពិភពលោក។

អ្នកនាំពាក្យនោះបាននិយាយថា វិមានខៀវបានព្រមព្រៀងធ្វើកិច្ចចរចាជាមួយកូរ៉េខាងជើងស្តីពីបញ្ហាអន្តរកូរ៉េព្រមទាំងធ្វើការដោះស្រាយដោយសន្តិភាពបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងនៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ។

អត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីលោកគីម មេដឹកនាំកំពូលកូរ៉េខាងជើងបាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីនៅមុននេះរបស់លោកក្នុងថ្ងៃនោះថាកូរ៉េខាងជើងនឹងចាត់វិធានការដែលចាំបាច់ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡារដូវរងាដែលរួមមានទាំងកិច្ចចរចាជាមួយកូរ៉េខាងត្បូងអំពីការចូលរួមរបស់កូរ៉េខាងជើងនេះផង។

លោកគីមបាននិយាយថាភាគីទាំងពីរគួរតែកាត់បន្ថយនូវការប្រឈមមុខគ្នាដោយយោធាយ៉ាងតឹងតែងបំផុតដើម្បីបង្កើតនូវបរិយាកាសប្រកបដោយសន្តិភាពមួយសម្រាប់ការផ្សះផ្សាគ្នាឡើងវិញ។

កីឡាអូឡាំពិក និងល្បែងកីឡាប៉ារ៉ាឡាំពិករដូវរងា PyeongChang ត្រូវបានគេគ្រោងចាប់ផ្តើមនៅក្នុងខែកុម្ភៈ ក្នុងតំបន់រដ្ឋបាល PyeongChang ក្នុងខេត្ត Gangwon ភាគខាងកើតរបស់ប្រទេសកូរ៉េខាត្បូង។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS

ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងសាទរទស្សនកិច្ចគណប្រតិភូថ្នាក់ខ្ពស់កូរ៉េខាងជើងនៅកូរ៉េខាងត្បូង

អត្តពលិកកូរ៉េខាងត្បូង និងកូរ៉េខាងជើងដើរក្បួនរួមគ្នានៅពិធីបើកកីឡាអូឡាំពិករដូវរងា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1912
សប្ដាហ៍នេះ : 4574
ខែនេះ : 38192
សរុប : 17831813