ទេសចរបរទេសជាង៥,៦លាននាក់បានមកដល់កម្ពុជា




ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ទេសចរបរទេសប្រមាណជាង៥,៦លាននាក់បានមកដល់កម្ពុជា។

របាយការណ៍បឋមរបស់ក្រសួងជំនាញមួយនេះ បានបញ្ជាក់ថា ថា ភ្ញៀវទេសចរចិន បានឈរលេខរៀងទី១ ដែលមានប្រមាណ១លាននាក់ ខណៈទេសចរវៀតណាមឈរនៅចំណាត់ថ្នាក់លេខ២ និងលេខរៀងបន្ទាប់ គឺមកពីអឺរ៉ុប។ ទេសចរទាំងនោះបានទៅកាន់តំបន់សៀមរាបអង្គរ តំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍វប្បធម៌បៃតងផ្សេងៗទៀត។

លោក ហេង សុខចំរើន ទីព្រឹក្សាក្រសួងសួងទេសចរណ៍ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ មានប្រសាសន៍ថា ឆ្នាំ២០១៧ជាឆ្នាំមោទនភាពមួយ ដែលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ និងបានបង្កើតការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ៦២ម៉ឺននាក់ និងដោយប្រយោលប្រមាណជាង១លាននាក់ ហើយនាំចំណូលចូលសេដ្ឋកិច្ចជាតិរាប់លានដុល្លាសហរដ្ឋអាមេរិក។

របាយការណ៍ផ្លូវការណ៍ពីគ្រឹះស្ថានអង្គរ បានឲ្យដឹងថា ឆ្នាំ២០១៧ ភ្ញៀវទេសចរបរទេសជាង២,៤លាននាក់ បានចូលទៅទស្សនាតំបន់អង្គរ  ដោយនាំចំណូលសរុបជាង១០៧លានដុល្លារ កើនឡើងជាង៧២ភាគរយ បើធៀបនឹងឆ្នាំ២០១៦។

កាលពីឆ្នាំ២០១៦ ប្រទេសកម្ពុជា បានទាក់ទាញទេសចរអន្តរជាតិបានជាង៥លាននាក់ ដោយបានបង្កើតចំណូលសេដ្ឋកិច្ចជាតិជាង៣.០០០លានដុល្លារអាម៉េរិក ស្មើនឹងផលិតផលក្នុងស្រុកសរុប១៣ភាគរយ។

ក្រសួងទេសចរណ៍ បានព្យាករណ៍ថា កំណើនទេសចរបរទេសមកកាន់កម្ពុជានឹងកើន ឡើងដល់៧,៥លាននាក់ នៅត្រឹមឆ្នាំ២០២០ ជាមួយនឹងចំណូលសេដ្ឋកិច្ចជាតិប្រមាណ៥.០០០លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ជិត១លាននាក់៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនសន្យាទេសចរមកកាន់កម្ពុជាចំនួន២លាននាក់ នៅត្រឹមឆ្នាំ២០២០

ទេសចរចិនមកកាន់កម្ពុជាកើនឡើងដល់១លាននាក់

សហគមន៍ជនជាតិភាគតិចសួយក្នុងខេត្តកំពង់ស្ពឺនឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍

ទេសចរចិនជាង៥០ម៉ឺននាក់ បានមកដល់កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០១៧

អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1865
សប្ដាហ៍នេះ : 4527
ខែនេះ : 38144
សរុប : 17831766