ចិនស្វាគមន៍កូរ៉េខាងជើង និងខាងត្បូងក្នុងការធ្វើឱ្យល្អប្រសើរចំណងទាក់ទងតាមរយះកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨




ប៉េកាំង: អ្នកនាំពាក្យក្រសួងការបរទេសចិនមួយរូបបាននិយាយពីថ្ងៃអង្គារថាប្រទេសចិនគាំទ្រកូរ៉េខាងជើង និងកូរ៉េខាងត្បូងក្នុងការប្រើប្រាស់កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ ដើម្បីធ្វើកិច្ចប្រឹងប្រែងធ្វើឱ្យល្អប្រសើរចំណងទាក់ទងគ្នានោះ។

កូរ៉េខាងត្បូងនឹងធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងានៅ PyeongChang ក្នុងខែកុម្ភៈ។

គេរាយការណ៍ថាមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយពីថ្ងៃចន្ទថាក្រុងព្យុងយ៉ាងមានបំណងធ្វើកិច្ចចរចាជាមួយក្រុងសេអ៊ូលស្តីពីការចូលរួមរបស់ខ្លួនដែលអាចមាននៅក្នុងកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ ដែលត្រូវធ្វើនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ។

តាមសេចក្តីរាយការណ៍នានាឱ្យដឹងថាប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ីន (Moon Jae-in) បានស្វាគមន៍សុន្ទរកថាឆ្នាំថ្មីរបស់មេដឹកនាំកូរ៉េខាងជើងដោយបញ្ជាពួកមន្រ្តីរដ្ឋាភិបាលស្តារឡើងវិញឱ្យបានលឿនកិច្ចចរចាអន្តរកូរ៉េព្រមទាំងរៀបចំវិធានការនានាជាបន្ទាប់មកទៀតដើម្បីធ្វើឱ្យវាមានលទ្ធភាពសម្រាប់គណប្រតិភូកូរ៉េខាងជើងទៅចូលរួមនៅក្នុងកីឡាអូឡាំពិករដូវរងានៅ PyeongChang។

អ្នកនាំពាក្យលោក Geng Shuang បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់មួយថាយើងបានធ្វើការកត់សំគាល់នូវព័ត៌មានជាវិជ្ជមាននេះពីពួកមេដឹកនាំរបស់ប្រទេសទាំងពីរហើយវាជារឿងដ៏ល្អមួយ។ ប្រទេសចិនស្វាគមន៍ និងគាំទ្រប្រទេសទាំងពីរក្នុងការយកកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ធ្វើជាឱកាសមួយដើម្បីធ្វើកិច្ចប្រឹងប្រែងដែលមានប្រសិទ្ធភាពក្នុងការធ្វើឱ្យល្អប្រសើរទំនាក់ទំនងរបស់ខ្លួន, បន្ធូរបន្ថយស្ថានការណ៍នៅលើឧបទ្វីបកូរ៉េព្រមទាំងជំរុញការធ្វើឱ្យឧបទ្វីបនេះគ្មាននុយក្លេអ៊ែរ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិន និងអាស៊ាននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាពីច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូងក្នុងដើមខែមីនា

ចិនស្វាគមន៍ភាពធូរស្រាលរវាងកូរ៉េទាំងពីរ

បទពិសោធន៍របស់ប្រទេសចិនក្នុងហិរញ្ញវត្ថុដែលមានរាប់បញ្ចូលមានប្រយោជន៍ដល់បណ្តាប្រទេសដទៃទៀត

ប្រធានាធិបតីកូរ៉េខាងត្បូងសាទរតួនាទីរបស់ចិនស្តីពីបញ្ហាឧបទ្វីបកូរ៉េ

ប្រធានាធិបតីចិនជួបជាមួយស្តេចប្រទេសហូឡង់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1909
សប្ដាហ៍នេះ : 4571
ខែនេះ : 38188
សរុប : 17831810