មេដឹកនាំកំពូលអ៊ីរ៉ង់ព្រមានពីអំពើក្បត់ប្រឆាំងអ៊ីរ៉ង់




តេហេរ៉ង់: ទីភ្នាក់ងារព័ត៌មាន Tasnim រាយការណ៍ថាមេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់លោក អាយ៉ាតូលឡា អាលី ខាមេនី (Ayatollah Ali Khamenei) កាលពីថ្ងៃអង្គារនេះបានព្រមាននូវអ្វីដែលលោកបានហៅថាកិច្ចប្រឹងប្រែងដែលប្រើអស់ពីកម្លាំងរបស់សត្រូវដើម្បីធ្វើឱ្យមានគ្រោះថ្នាក់ដល់សាធារណរដ្ឋអ៊ីស្លាមនេះ។

លោកខាមេនី បាននិយាយនៅក្នុងការធ្វើអត្ថាធិប្បាយរបស់លោកជាលើកដំបូងស្តីពីការរំជើបរំជួលនៅក្នុងទីក្រុងខ្លះរបស់អ៊ីរ៉ង់ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា សត្រូវបាននឹងកំពុងស្វែងរកជានិច្ចនូវឱកាសមួយដើម្បីជ្រែកចូលក្នុងប្រទេសអ៊ីរ៉ង់នឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់ប្រទេសអ៊ីរ៉ង់។

គេបានដកស្រង់សំដីលោកដែលនិយាយថាសត្រូវរបស់អ៊ីរ៉ង់ដែលមានសម្ព័ន្ធភាពគ្នាទៅវិញទៅមកតាមរយះការប្រើប្រាស់ឧបករណ៍ផ្សេងទៅតាមការប្រើប្រាស់របស់ពួកគេដែលរួមមានប្រាក់, គ្រឿងសព្វាវុធ, ការធ្វើនយោបាយ និងអង្គការសន្តិសុខជាដើមដើម្បីបង្កឱ្យមានបញ្ហាដល់គ្រឹះស្ថានអ៊ីស្លាម។

លោកខាមេនីបានពណ៌នាភាពក្លាហាន, ភក្តីភាព និងជំនឿរបស់ប្រទេសអ៊ីរ៉ង់ថាជាកត្តាយ៉ាងសំខាន់នៅក្នុងការការពារនូវទង្វើអមិត្តនេះ។

មនុស្សយ៉ាងហោចណាស់៨នាក់ដែលមានជនស៊ីវិល៧នាក់ និងប៉ូលិសសន្តិសុខម្នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរបួសនៅពេលធ្វើការតវ៉ាប្រឆាំងនឹងនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដែលរួមមានការតម្លើងថ្លៃ ដែលលេចឡើងស្ទុងៗផងនោះបានបន្តទៅទៀតនៅក្នុងទីក្រុងសំខាន់ៗនៅទូទាំងប្រទេសអ៊ីរ៉ង់ក្នុងពេលពីរបីថ្ងៃកន្លងទៅនេះ។

តាមពួកមន្រ្តីសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់ឱ្យដឹងថាពួកអ្នកតវ៉ាមួយចំនួនត្រូវបានគេចាប់ខ្លួន។

កាលពីព្រឹកថ្ងៃអង្គារនេះ តុលាការប្រទេសអ៊ីរ៉ង់បានព្រមានដល់ពួកអ្នកចូលរួមនៅក្នុងការរំជើបរំជួលដោយហឹង្សានេះពីផលវិបាកនៃការធ្វើឱ្យរំខានដល់អ្នកដទៃរបស់ពួកគេនេះ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS

ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងសាទរទស្សនកិច្ចគណប្រតិភូថ្នាក់ខ្ពស់កូរ៉េខាងជើងនៅកូរ៉េខាងត្បូង

អត្តពលិកកូរ៉េខាងត្បូង និងកូរ៉េខាងជើងដើរក្បួនរួមគ្នានៅពិធីបើកកីឡាអូឡាំពិករដូវរងា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1919
សប្ដាហ៍នេះ : 4581
ខែនេះ : 38198
សរុប : 17831820