កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាស៊ាន និងឥណ្ឌា ធ្លាក់ដល់ដៃរដ្ឋសភាកម្ពុជា




កិច្ចព្រមព្រៀងដែលបើកផ្លូវឱ្យរាជរដ្ឋាភិបាល បង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា ត្រូវបាន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លើកយកមកពិនិត្យ ខណៈបច្ចុប្បន្នទំហំទឹកប្រាក់ការនាំចេញនាំចូលទ្វេភាគីមានកម្រិតតិចតួចនៅឡើយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែមករានេះ បានដឹកនាំអង្គប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ខណៈប្រទេសជាសមាជិកអាស៊ានចំនួន៨បានយល់ព្រមផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះរួចរាល់។

លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំនេះថា កិច្ចព្រមព្រៀងលើសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ដែលសភាគ្រោងអនុម័ត មុនពេលថ្វាយព្រះមហាក្សត្រឡាយព្រះហត្តលេខាផ្តល់សច្ចាប័ន នាពេលខាងមុខនេះ នឹងជំរុញដល់ការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌាកាន់តែប្រសើរឡើងថែមទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ បានលើកទឹកចិត្តដល់ឥណ្ឌាឱ្យដើរតួនាទីគន្លឹះ ក្នុងការធ្វើឲ្យសម្រេចបាននូវផ្លូវហាយវ៉េត្រីភាគីរវាងឥណ្ឌា-ភូមា-ថៃ និងបន្តដល់ទ្បាវ និងកម្ពុជា និងការកសាងផ្លូវហាយវ៉េថ្មី ដែលតភ្ជាប់ពីប្រទេសឥណ្ឌា ភូមា ទ្បាវ វៀតណាម និងកម្ពុជា។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងឥណ្ឌា និងកម្ពុជា ក្នុងឆ្នា២០១៥ មានទឹកប្រាកប្រមាណជាង១៨៧លានដុល្លារអាមេរិក ក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃជាត៤២លានដុល្លារ បន្ទាប់ពីប្រទេសឥណ្ឌាបានដាក់គម្រោងអនុគ្រោះពន្ធសម្រាប់កម្ពុជាតាំងពីឆ្នាំ២០០៨ ដើម្បីជំរុញឱ្យមានការនាំចេញផលិតផលពីកម្ពុជាទៅឥណ្ឌាកាន់តែច្រើន ខណៈឥណ្ឌាវិញបាននាំចូលមកកាន់កម្ពុជាមានដូចជា ឱសថ បរិក្ខាពេទ្យ គ្រឿងយន្តកសិកម្ម និងអេឡិចត្រូនិច ជាដើម៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ទុនវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាម៉េរិក

កសិករចំនួន១២ខេត្តទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច

សម្ដេចតេជោ ហ៊ុន សែនដាក់បទបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់រថយន្ត កែច្នៃខុសបច្ចេកទេសតទ្រុងនិងដឹកលើសទម្ងន់

សម្ដេតេជោថ្លែងថាតម្រូវការស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋមាន ការកើនឡើងជាលំដាប់

សម្ដេចតេជោប្រាប់កម្មករកម្មការិនីត្រូវធានាធ្វើយ៉ាងណាឱ្យរោងចក្រ ក្លាយជាសហគមន៍មួយដែលមានសុវត្ថិភាព


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1918
សប្ដាហ៍នេះ : 4580
ខែនេះ : 38197
សរុប : 17831819