ហ្វីលីពីនចាត់ទុកចិនជាសម្ព័ន្ធមិត្រដែលជិតស្និទ្ធបំផុតមួយរបស់ខ្លួន




ម៉ានិល: រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ប្រទេសហ្វីលីពីនបាននិយាយថាប្រទេសចិនស្ថិតនៅក្នុងចំណោមសម្ព័ន្ធមិត្តដែលជិតស្និទ្ធបំផុតរបស់ប្រទេសហ្វីលីពីននៅក្នុងតំបន់នៅពេលដែលចំណងទាក់ទងរវាងប្រទេសនៅជិតខាងគ្នាពីរនេះកំពុងមានការរីកលូតលាស់យ៉ាងល្អនៅក្រោមរដ្ឋការរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)។

រដ្ឋមន្រ្តីហិរញ្ញវត្ថុហ្វីលីពីនលោក ការឡូស ដូមីងហ្គេស (Carlos Dominguez) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយកាលពីថ្ងៃពុធថាចំណងទាក់ទងសេដ្ឋកិច្ចរវាងទីក្រុងម៉ានិល និងក្រុងប៉េកាំងបន្តធ្វើឱ្យបានប្រសើរឡើងបន្ទាប់ពីការធ្វើឱ្យមានតុល្យភាពឡើងវិញរបស់លោក ឌូតឺតេ នូវនយោបាយការបរទេសរបស់ប្រទេសឆ្ពោះទៅអាស៊ីនោះ។

លោកដូមីងហ្គេសបាននិយាយថាជំនួយ, ការផ្តល់ហិរញ្ញវត្ថុសម្បទាន និងការសន្យាវិនិយោគដែលបានធ្វើឡើងដោយប្រទេសចិនបានចូលទៅដល់កិច្ចព្រមព្រៀងនានា។
    លើសពីនេះទៀតប្រទេសចិនបានស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេដែលសន្យាផ្តល់ជំនួយក្នុងការជួយដល់ការកសាងទីក្រុងម៉ារ៉ាវីឡើងវិញនៅមីនដាណាវដែលត្រូវបានអន្តរាយដោយសារការប្រយុទ្ធគ្នារយះពេល៥ខែរវាងកងកម្លាំងសន្តិសុខរដ្ឋាភិបាល និងពួកជ្រុលនិយមកាលពីឆ្នាំកន្លងទៅ។

លោកដូមីងហ្គេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការសន្យាជំនួយដែលមិនដែលមានពីមុនមកពីប្រទេសចិនដែលលោកឌូតឺតេបានបង្កើតឡើងសម្រាប់ប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១៧នោះ បង្កើតបាននូវការធ្វើវិនិយោគជាដំបូងដែលកើតចេញពីការធ្វើឱ្យមានតុល្យភាពឡើងវិញនយោបាយការបរទេសដែលបានដឹងមុនឆ្ពោះទៅអាស៊ីនោះ។

មិនតែប៉ុណ្ណោះ លោកបាននិយាយថាប្រទេសចិនគឺស្ថិតនៅក្នុងចំណោមសម្ព័ន្ធមិត្តដែលជិតស្និទ្ធបំផុតរបស់ហ្វីលីពីនដោយប្រទេសនេះបានផ្តល់ឱ្យយ៉ាងលឿននូវការសន្យាជំនួយជាបន្តបន្ទាប់របស់ខ្លួនក្នុងការជួយជាមូលនិធិដល់កម្មវិធី “Build, Build, Build” និងការកសាងទីក្រុងម៉ារ៉ាវីឡើងវិញរបស់រដ្ឋាភិបាល។

លោកបាននិយាយថា ប្រទេសហ្វីលីពីនមានការសប្បាយរីករាយជាមួយរបៀបដែលប្រទេសចិនឱ្យតម្លៃដល់មិត្តភាពដែលបានបន្តឡើងវិញរបស់ខ្លួនជាមួយប្រទេសហ្វីលីពីននោះ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិន និងអាស៊ាននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាពីច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូងក្នុងដើមខែមីនា

ចិនស្វាគមន៍ភាពធូរស្រាលរវាងកូរ៉េទាំងពីរ

បទពិសោធន៍របស់ប្រទេសចិនក្នុងហិរញ្ញវត្ថុដែលមានរាប់បញ្ចូលមានប្រយោជន៍ដល់បណ្តាប្រទេសដទៃទៀត

ប្រធានាធិបតីកូរ៉េខាងត្បូងសាទរតួនាទីរបស់ចិនស្តីពីបញ្ហាឧបទ្វីបកូរ៉េ

ប្រធានាធិបតីចិនជួបជាមួយស្តេចប្រទេសហូឡង់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1924
សប្ដាហ៍នេះ : 4586
ខែនេះ : 38203
សរុប : 17831825