កូរ៉េខាងជើងបើកឡើងវិញបណ្តាញទាក់ទងជាមួយកូរ៉េខាងត្បូង




សេអ៊ូល: សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយពីថ្ងៃពុធថាកូរ៉េខាងជើងនឹងបើកឡើងវិញបណ្តាញទាក់ទងមួយជាមួយកូរ៉េខាងត្បូងនៅក្នុងភូមិផ្អាកសង្រ្គាមប៉ានមុនហ្សូមដែលគេបានកាត់ផ្តាច់ចាប់តាំងពីដើមឆ្នាំ២០១៦មក។

គណកម្មាធិការសម្រាប់ការបង្រួបបង្រួមមាតុភូមិឡើងវិញដោយសន្តិភាពត្រូវបានគេដកស្រង់សំដីដែលនិយាយថាបណ្តាញទាក់ទងនេះ នឹងត្រូវគេស្តារឡើងវិញចាប់ពីម៉ោង៣:៣០នាទីរសៀលម៉ោងក្នុងស្រុកដើម្បីធ្វើការពិភាក្សាគ្នាថ្នាក់ការងារស្តីពីបញ្ហាបញ្ជូនគណប្រតិភូរបស់កូរ៉េខាងជើងទៅកាន់កីឡាអូឡាំពិករដូវរងាដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ។

គណកម្មាធិការនេះបាននិយាយថាកូរ៉េខាងជើងនឹងធ្វើការទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយភាគីកូរ៉េខាងត្បូងចេញពីឥរិយាបថប្រកបដោយការយកចិត្តទុកដាក់ និងដោយស្មោះត្រង់នៅពេលដែលខ្លួនត្រូវបានប្រគល់អំណាចឱ្យដោយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un)។
    បណ្តាញទាក់ទងអន្តរកូរ៉េត្រូវបានគេកាត់ផ្តាច់ចាប់តាំងពីរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីមុនបានបិទតំបន់ឧស្សាហកម្មអន្តរកូរ៉េនៅក្នុងទីក្រុងព្រំដែនកាវសុងរបស់កូរ៉េខាងជើងជាឯកតោភាគីបន្ទាប់ពីការធ្វើតេស្តនុយក្លេអ៊ែរលើកទី៤របស់ក្រុងព្យុងយ៉ាងកាលពីក្នុងខែមករា ឆ្នាំ២០១៦។

ក្រុងសេអ៊ូលបានស្នើដល់ក្រុងព្យុងយ៉ាងធ្វើការសន្ទនាគ្នាថ្នាក់ខ្ពស់, អន្តររដ្ឋាភិបាលមួយនៅថ្ងៃទី៩ ខែមករា ដើម្បីពិភាក្សាគ្នាពីការបញ្ជូនរបស់កូរ៉េខាងជើងនូវគណប្រតិភូរបស់ខ្លួនទៅកាន់កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ ដែលគេបានកំណត់ធ្វើក្នុងខែកុម្ភៈក្នុងតំបន់រដ្ឋបាល PyeongChang ប្រទេសកូរ៉េខាងត្បូងភាគខាងកើត។

គេបានដកស្រង់សំដីគណកម្មាធិការកូរ៉េខាងជើងនេះដែលនិយាយថាលោកគីមបានស្វាគមន៍ និងវាយតម្លៃខ្ពស់ការធ្វើអត្ថាធិប្បាយរបស់ប្រធានាធិបតីមូនស្តីពីសុន្ទរកថាឆ្នាំថ្មីរបស់លោកគីម។

តែយ៉ាងណាក៏ដោយគណកម្មាធិការនេះ មិនបាននិយាយណាមួយថាតើទទួលយកសំណើរបស់ក្រុងសេអ៊ូលសម្រាប់ធ្វើកិច្ចចរចាអន្តរកូរ៉េថ្នាក់ខ្ពស់ដែរឬយ៉ាងណានោះទេ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS

ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងសាទរទស្សនកិច្ចគណប្រតិភូថ្នាក់ខ្ពស់កូរ៉េខាងជើងនៅកូរ៉េខាងត្បូង

អត្តពលិកកូរ៉េខាងត្បូង និងកូរ៉េខាងជើងដើរក្បួនរួមគ្នានៅពិធីបើកកីឡាអូឡាំពិករដូវរងា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1923
សប្ដាហ៍នេះ : 4585
ខែនេះ : 38202
សរុប : 17831824